COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា របាយការណ៍ចេញដោយវិទ្យាស្ថាន សេរ៉ូមរដ្ឋ ហៅកាត់ (SSI) បានឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបមានពលរដ្ឋដាណឺម៉ាក ចំនួន១.៣៣៤នាក់ បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងគ្រប់កម្រិត ចន្លោះនៃការចាប់ផ្តើមចាក់វ៉ាក់សាំង របស់ប្រទេសដាណឺម៉ាក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៦៧៨នាក់ទៀត ជាសះស្បើយចំនួន៥៥៧នាក់ និងស្លាប់ចំនួន១២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦៧៨នាក់ មានករណីឆ្លងសហគមន៍ចំនួន៦២៩នាក់ និងអ្នកដំណើរពីបរទេស៤៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៥៥១១នាក់អ្នកជាសះស្បើយចំនួន២៨៦៤៩នាក់ អ្នកស្លាប់ចំនួន២៧៨ នាក់៕
ភ្នំពេញ ៖ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានថ្លែងថា កំពង់ផែរាម របស់កម្ពុជាកំពុងតែស្ថិតនៅក្នុងភាពស្មុគស្មាញ រវាងកម្ពុជាជាម្ចាស់ប្រទេសជាមួយនឹងប្រទេសមហាអំណាចចិន-អាមេរិក ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកថា បញ្ហាដែលចាក់ស្រេះដ៏ស្មុគស្មាញ នេះនឹងធូរស្រាល ហើយល្អប្រសើរឡើងវិញ ក្រោយកម្ពុជាអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ចុះទៅបំពេញទស្សនកិច្ចនៅកំពង់ផែរាម ក្នុងពេលណាមួយ នាពេលខាងមុខ ។ ទំនាក់ទំនងកម្ពុជា-អាមេរិក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន៦កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រហូដល់មានការសម្រេចជាថ្មី។
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យនិងអាជ្ញាធរពាក់ព័ន្ធបានរួមគ្នារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅខេត្តកណ្តាលបានថយ ប៉ុន្តែសម្រាប់ខេត្តកំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម បន្ទាយមានជ័យ តាកែវ កំពត បានកើនឡើងក្នុងរយៈពេល២៤ម៉ោង ៕
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំ កម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕
ភ្នំពេញ ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ ក្នុងនោះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស និងស៊ីណូហ្វាម៥០ម៉ឺនដូស។ វ៉ាក់សាំងចំនួន១លានដូស មកដល់កម្ពុជា នាថ្ងៃទី៨ មិថុនា នេះ គឺជារ៉ាក់សាំង លើកទី៦ហើយ។ ដោយលើកទី៥ ចំនួន១លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី២៣ ឧសភា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១.០១០នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសកើនឡើងដល់៤៧៤.៤១៤នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីចំនួន៣៧.១៥៦នាក់ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់១៦.៩៨៤.២១៨នាក់ ។ ប្រេស៊ីល បានជាប់លំដាប់លេខ២លើពិភពលោកដែលមានអ្នកស្លាប់ដោយសារជំងឹកូវីដ-១៩ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ដែលមានអ្នកឆ្លងជំងច្រើនបំផុត នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា មន្ត្រីជួយសង្រ្គោះមួយរូបានប្រាប់ដល់ស៊ិនហួថា មនុស្សម្នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីរថយន្តដឹកអ្នកដំណើរ០១គ្រឿងបានបើកធ្លាក់ចូលក្នុងទន្លេមួយ នៅក្នុងស្រុក Upper Kohistan ភាគពាយព្យខេត្ត Pakhtunkhwa កាលពីថ្ងៃចន្ទ ។ លោក Muhamad Hamza មន្ត្រីមួយរូបមកពីក្រុមសេវាកម្មជួយសង្គ្រោះបន្ទាន់1122 ប្រចាំស្រុក Upper...
ភ្នំពេញ ៖ មុខរបរចិញ្ចឹមខ្យងចំពុះទារបស់ប្រជាសហគមន៍ពាមក្រសោបប្រមាណ១១៥គ្រួសារ នៅខេត្តកោះកុង បានធ្វើឲ្យពួកគេរកចំណូលបានពីចន្លោះ៤ ៥០០ ០០០-៦ ០០០ ០០០ ដុល្លារក្នុងមួយឆ្នាំ។ តាមហ្វេសរបស់ក្រសួងបរិស្ថាននាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះបានឲ្យដឹងថា ខ្យងចំពុះទាត្រូវបានចិញ្ចឹមដោយប្រជាសហគមន៍ពាមក្រសោបមានប្រមាណជា១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្រប្រមាណ៥០ ហិកតា ដែលអាចផលិតខ្យងចំពុះទា...