ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន២០នាក់ត្រូវបានសម្លាប់ និង០៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានរន្ទះបាញ់ កាលពីថ្ងៃចន្ទ នៅតំបន់ផ្សេងៗគ្នា នៅរដ្ឋ West Bengal ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា ។ ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ពីស្រុកខុសៗគ្នាចំនួន០៣ នៃរដ្ឋខាងលើ ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា “មនុស្សចំនួន០៩នាក់ត្រូវបានស្លាប់នៅស្រុក...
ភ្នំពេញ៖លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ទៅកាន់ ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជ កម្មគ្រប់ប្រភេទឱ្យរុះរើបដាឬផ្ទាំងប៉ាណូផ្សព្វផ្សាយផលិត ផលគ្រប់ប្រភេទដោយ ដាក់ជំនួសមកវិញនូវខ្លឹម សារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តកែបកាលពីថ្ងៃទី៧ មិថុនាបានបញ្ជាក់ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកែប នឹងធ្វើការផ្សព្វផ្សាយ សារអប់រំពាក់ព័ន្ធ នឹងវិធានការការពារជំងឺ កូវីដ ១៩ ពិសេសវិធានការ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូដល់មានការសម្រេចជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១០នាក់ និងជាសះស្បើយចំនួន ១៥នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនទាំងពីរភេទ ជ្រាបថា ខេត្តយូនណាន នៃសាធារណដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ចំនួន ៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២១ ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនមន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជន ទាំងពីរភេទ ដែលមានបំណងទទួលអាហារូបករណ៍ទៅបន្តការសិក្សា នៅខេត្តយូនណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖
ភ្នំពេញ៖ លោក ផាក ទ្រីកម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកប្ដេជ្ញា ក្នុងការធ្វេីការជាមួយភាគីពាក់ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹង អំពេីជួញដូរមនុស្ស។នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាស លោកឯកអគ្គរដ្ឋទូត W. Patrick...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញជំងឺកូវីដ-១៩ ចំនួន១៣នាក់បន្ថែមទៀត លើពលករខ្មែរដែលបានឆ្លងដែនពីប្រទេសថៃ មកប្រទេសកម្ពុជា និងមានករណីជាសះស្បើយចំនួន ០២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៦នាក់ ភាគច្រើនជាអ្នកស្រុកជីក្រែង និងសូទ្រនិគម ជាពិសេសអ្នកបម្រើការងារ នៅហាងពិភពធម្មជាតិ ចំនួនដែលការរកឃេីញនេះ មានរយៈពេល៣ថ្ងៃ មាននៅក្នុងស្រុកសូទ្រនិគមនិងស្រុកជីក្រែង ខេត្តសៀមរាប ដែលមានកើនឡើង ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងមិនដែលធ្លាប់មាននៅ ក្នុងខេត្តសៀមរាប ។ លោក ម៉ក់ ប្រុស...
បរទេស៖នាវាពិឃាតសមត្ថភាព មីស៊ីលអាមេរិក USS Ross តាមសេចក្តីរាយការណ៍ បានបង្ហាញសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ជាមួយសមយុទ្ធបាញ់គ្រាប់ពិតមួយ ដែលបានបាញ់មីស៊ីលមួយគ្រាប់ ទៅលើគោលដៅមួយកំពុងអណ្ដែត លើផ្ទៃសមុទ្រ។ នាវាពិឃាត SM-2 នេះ បានប្រើប្រាស់មីស៊ីលបាញ់ពន្លិចគោលដៅមួយ កាលពីថ្ងៃអង្គារ នៅក្នុងអំឡុងពេលចូលរួមសមយុទ្ធ Live Fire With a Purpose នៅជិតក្រុមកោះ...
បរទេស៖ទីភ្នាក់ងារឃ្លាំមើលអាតូមិក របស់អង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានឃើញសញ្ញាបង្ហាញក្នុងប្រទេសកូរ៉េខាងជើង អំពីការងារកែច្នៃ ដើម្បីបំបែកសារធាតុព្លុយតូញ៉ូមចេញពីឥន្ធនៈអេរ៉ាក់ទ័រ ដែលអាចយកទៅប្រើប្រាស់ក្នុងអាវុធនុយក្លេអ៊ែ នេះបើតាមសម្តីរបស់ប្រធានទីភ្នាក់នោះបាន និយាយនៅថ្ងៃចន្ទនេះ។ គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ មិនបានចូលទៅក្នុងប្រទេសកូរ៉េខាងជើង តាំងពីទីក្រុងព្យុងយ៉ាងបានដេញមន្ត្រីត្រួតពិនិត្យរបស់ទីភ្នាក់ងារ នៅក្នុងឆ្នាំ២០០៩មក ហើយប្រទេសនេះ បានបន្តទៅមុខជាមួយកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ព្រមទាំងបានបន្តធ្វើតេស្តនុយក្លេអ៊ែផងដែរ៕ ប៉ុន្តែបច្ចុប្បន្ននេះ ទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ IAEA មានមូលដ្ឋាននៅក្នុងទីក្រុងវីយេននេះ នៅតែបន្តឃ្លាំមើលសកម្មភាពរបស់ប្រទេសកូរ៉េខាងជើងនៅទីតាំងនានា...