បរទេស៖ យោងតាមការបញ្ជាក់របស់ វិមានក្រមឡាំងនៅថ្ងៃចន្ទនេះបានឲ្យដឹងថា លោកប្រធានាធិបតីរុស្សីលោកពូទីនទើបតែបានធ្វើការ ចុះហត្ថលេខាជាផ្លូវការហើយក្នុងការដកប្រទេសរុស្សីចេញពី សន្ធិសញ្ញាបើកចំហជើងមេឃឬ Open Skies Treaty។ គួរឲ្យដឹងដែរថាសន្ធិសញ្ញា នេះដែលត្រូវបានដាក់ឲ្យចូលអនុម័តប្រើប្រាស់ជាផ្លូវការតាំងតែ ពីឆ្នាំ២០០២គឺជាសន្ធិសញ្ញាដែលអាចអនុញ្ញាតិឲ្យប្រទេស ជាហត្ថលេខីក្នុងការប្រតិបត្តិការ ហោះហើររយៈពេលខ្លីណាមួយ ដោយមិនប្រើប្រាស់យន្តហោះយោធា ទៅលើដែនអធិបតេយ្យនៃបណ្តាប្រទេសផ្សេងក្នុងការប្រមូលព័ត៌មាន ពាក់ព័ន្ធទៅនឹងទិន្នន័យនៃកងកម្លាំងយោធា។ រំលឹកដែរថារដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា នេះកាលពីឆ្នាំទៅហើយជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី ក៏បានប្រកាសកាលពីខែមករាផងដែរខ្លួនកំពុងតែដំណើរការ កិច្ចការងារផ្លុវច្បាប់នៅក្នុងស្រុកដើម្បីអាចដកខ្លួនចេញ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ស្ពានថ្ម ដែលជាទីតាំងទី១៦ ក្នុងមូលដ្ឋានខណ្ឌដង្កោ ទើបបានបិទបញ្ចប់ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...
ភ្នំពេញ៖វាជាប្រវត្តិសាស្រ្តច្រំដែលរបស់ លោក សម រង្ស៊ី ដែលបានបង្ហាញមកថា ក្រោមរូបភាពធ្វើអ្វីៗដើម្បីអតីតបក្ស និងពលរដ្ឋគឺលែង មានការទទួលការស្វាគមន៍ហើយ តែបង្វែងមកវិញនូវការអស់ជំនឿទុកចិត្តទៅវិញ ដោយសារគិតតែពី ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក ។ លោក សម រង្ស៊ីត្រូវបានក្រុមបញ្ញវ័ន្តភាគច្រើនលែងមានជំនឿទុកចិត្តក្រោយពីលោកបានប្រឹងប្រែងបង្កើតព្រឹត្តិការណ៍នានាដើម្បីឲ្យឈ្មោះរបស់លោកឲ្យគេចាប់អារម្មណ៍ ក្រោយពលរដ្ឋហាក់លែងចាប់អារម្មណ៍នឹងលោកទៅហើយនោះ។ ជាក់ស្តែងដោយគ្មានអ្វីថ្មីនិងពលរដ្ឋហាក់ មិនអើពើចំពោះវត្តមានរបស់លោកដែលរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំដើម្បីគេចពីសំណាញច្បាប់នោះ លោកនិងកូនចៅជំនិតៗរបស់បានរួមគ្នាបង្កើតយុទ្ធនាការមួយដែលមានឈ្មោះថា យុទ្ធនាការលក់ប័ណ្ណនាឡិកាសម រង្ស៊ី។ យុទ្ធនាការក្នុងប័ណ្ណមួយមានតម្លៃ៥ដុល្លារ...
បរទេស៖រដ្ឋមន្ត្រីការពារជាតិប្រទេសអ៊ីស្រាអែល លោក Benny Gantz តាមសេចក្តីរាយការណ៍ បានវិលត្រឡប់ទៅទីក្រុងយេរូសាឡឹម កាលពីថ្ងៃសុក្រ ក្រោយធ្វើដំណើរទៅសហរដ្ឋអាមេរិក ជួបជាមួយមន្ត្រីនានា ស្តីពីការគម្រាមកំហែងបង្កឡើង ដោយឥរិយាបថដ៏គឃ្លើនរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Benny Gantz...
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានថ្កោលទោសកោះតៃវ៉ាន់ ចំពោះការបដិសេធថ្នាំវ៉ាក់សាំងកូវីដ១៩ចិន នៅថ្ងៃតែមួយ ដែលទីក្រុងតៃប៉ិបានទទួលយកថ្នាំវ៉ាក់សាំង AstraZeneca ចំនួន១,២៤លានដូស ពីប្រទេសជប៉ុន។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពិន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយថា បក្សកាន់អំណាចតៃវ៉ាន់ កំពុងតែមានកំហុសឆ្គង ចំពោះការដែលបដិសេធមិនទទួលថ្នាំវ៉ាក់សាំងចិន ដោយសារតែហេតុផលនយោបាយ។ លោក វ៉ាង វិនពិន បានមានប្រសាសន៍យ៉ាងដូច្នេះថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី BBC បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២១ថា ក្រុមហ៊ុន Amazon បានឈ្នះក្តីលើការកាត់ក្តី ដែលមានទឹកប្រាក់ ចំនួន២៥០លានអឺរ៉ូ ស្មើនឹង២១៥លានដុល្លារអាមេរិក ជាពន្ធដែលខ្លួន ត្រូវបានបញ្ជាឱ្យបង់លុយ ដល់ទៅ២១៥លាន ។ គណៈកម្មការអឺរ៉ុប បានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ សងប្រាក់វិញជាពន្ធត្រឡប់មកវិញដោយចោទប្រកាន់ថាក្រុមហ៊ុន Amazon ត្រូវបានផ្តល់ការព្យាបាល ពិសេសដេលអយុត្តិធម៌...
AIPEI៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២១ថា សហរដ្ឋអាមេរិក នឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៧៥០.០០០ដូសដល់កោះតៃវ៉ាន់ ដែលជាផ្នែកមួយ នៃគម្រោងផែនការរបស់ប្រទេសនេះ ដើម្បីចែកចាយដល់ការចាក់ថ្នាក់នៅទូទាំងពិភពលោក ។ លោកស្រី Tammy Duckworth ព្រឹទ្ធសភាសហរដ្ឋអាមរិក បានថ្លែងនៅថ្ងៃអាទិត្យនេះ ដែលជាការផ្តល់នូវតម្រូវការចាំបាច់យ៉ាងច្រើនដល់ប្រទេសដែនកោះ ក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺឆ្លងរាតត្បាត ។...
បរទេស៖ មូលនិធិជាតិទិញវ៉ាក់សាំង Covid-19 គឺបានទទួលវិភាគទាន និងការសន្យាបរិច្ចាគជាង ៧,៦ លានលានដុង ស្មើនឹង ៣២៩ លានដុល្លារ ពីអាជីវកម្ម និងម្ចាស់ជំនួយផ្សេងទៀត ចាប់តាំងពីមូលនិធិនេះត្រូវបានបង្កើតឡើងជិត ២ សប្តាហ៍មុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២១ថា ចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍បានរាយការណ៍ថា មានករណីថ្មីបន្ថែមទៀតដោយសារជំងឺកូវីដ-១៩ចំនួន៥.៧៦៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ខណៈដែលរដ្ឋាភិបាលបន្តពិចារណា ថាតើ ឬបញ្ចប់ការរឹតត្បិតដល់ថ្ងៃទី២១ ខែមិថុនា ។ សរុបចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះចំនួន៤.៥១១.៦៦៩នាក់ ។ ប្រទេសនេះ ក៏បានកត់ត្រាករណីស្លាប់បន្ថែមទៀតចំនួន១៣នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារវីរុកូរ៉ូណា នៅចក្រភពអង់គ្លេស កើនឡើងដល់១២៧.៨៣៦នាក់...
បរទេស៖យោងតាមរបាយការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ នៅសប្តាហ៍នេះបានបង្ហាញថា ជម្លោះដែលកំពុងតែ នៅបន្តនៅឡើយនៅក្នុងតំបន់ អ៊ុយក្រែនខាងកើត ចាប់តាំងតែឆ្នាំ២០១៤នោះ មកដល់ពេលនេះកុមារប្រមាណជា១៥២នាក់ហើយដែល បាត់បង់ជីវិត និងក្នុងនោះ១៤៦នាក់ទៀត ទទួលរងរបួស។ របាយការណ៍ដដែលដែល ត្រូវបានធ្វើឡើងគិតត្រឹមថ្ងៃទី៣០ ខែឧសភាក៏បានបង្ហាញដែរថាកុមារប្រមាណជា៦៦ ៤៩ ១ នាក់ទៀត ត្រូវបានអង្គការសហប្រជាជាតិចាត់ បញ្ចូលថា គឺជាកុមារដែលកំពុងទទួលរងនូវផលលំបាក ក្នុងនាមជាចំណាប់ខ្មាំងដោយសារជម្លោះមួយនេះ។ សេចក្តីប្រកាសនេះ...