ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ០៦នាក់និងជាសះស្បើយចំនួន ០១នាក់ ។
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួននឹងបញ្ជូននូវអ្វីដែលខ្លួនពិពណ៌នាថា ជាសញ្ញាមិនស្រួលដល់សហរដ្ឋអាមេរិក នៅមុនជំនួបកំពូលមួយ រវាងមេដឹកនាំរបស់ប្រទេសទាំងពីរនាខែក្រោយ និងបានប្រកាសថា ខ្លួនកំពុងតែពង្រឹងកម្លាំងយោធា ការពារព្រំដែនខាងលិចរបស់ខ្លួន។ ការនិយាយបែបនេះរបស់រុស្ស៊ី គឺត្រូវបានធ្វើឡើង ក្រោយពេលមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានមានប្រសាសន៍ថា លោកនឹងជំរុញលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ឲ្យគោរពសិទ្ធិមនុស្ស នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នា...
យេរ៉ូសាឡឹម៖ ក្រសួងបានឲ្យដឹងថា ក្រុមអ្នកជំនាញដែលត្រូវបានតែងតាំងដោយ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរកឃើញថាមានប្រូបាប៊ីលីតេ (ភាពដែលអាចទៅរួច) នៃការផ្សារភ្ជាប់គ្នារវាងការចាក់វ៉ាក់សាំង Pfizer និងការរលាកសាច់ដុំបេះដូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រុមសិក្សាពីការរីករាលដាលផ្នែករោគសាស្ត្រ ត្រូវបានបង្កើតឡើងបន្ទាប់ពីមាន របាយការណ៍អំពីករណីជំងឺ myocarditis ឬរលាកសាច់ដុំបេះដូង ក្នុងចំណោមប្រជាជនអ៊ីស្រាអែលមួយ ចំនួនក្នុងរយៈពេលខ្លីបន្ទាប់ពីទទួលបានវ៉ាក់សាំង នេះលើកទី ២ ។ ក្នុងចំណោម...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២,៤០៨ នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ ដែលមានចំនួនសរុបដល់ទៅ ៤៦៥,១៩៩ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលប្រេស៊ីល បានបញ្ជាក់ឲ្យដឹងថា សរុបការករណីឆ្លងថ្មីមានចំនួន ៧៨,៩២៦ ករណី ត្រូវបានរកឃើញដោយ បង្កើនចំនួនអ្នកឆ្លងមេរោគកើនឡើងដល់ ១៦,៦២៤,៤៨០ នាក់។ ប្រទេសប្រេស៊ីល...
ប៉េកាំង៖ ឧបនាយករដ្ឋមន្ត្រីចិនលោកលីវហេ សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានផ្នែកចិននៃ កិច្ចពិភាក្សាសេដ្ឋកិច្ចចិន-អាមេរិក បានបើកកិច្ចពិភាក្សាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដោយបានធ្វើការជជែកជាវីដេអូជាមួយ លេខាធិការរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen នៅព្រឹកថ្ងៃពុធនេះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងរវាងមហាអំណាចចិន – អាមេរិក ពិតជាមានសារៈសំខាន់ណាស់ ក្នុងពេលបច្ចុប្បន្ននេះ បើទោះបីជាមានការប្រឈមមុខដាក់គ្នាលើបញ្ហាធំៗ ជាច្រើនទៀត។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៩នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០ កុម្ភៈ មកពីខេត្តប៉ៃលិនចំនួន៦០នាក់ ស្រុកសំពៅលូនចំនួន១នាក់ ក្រុងបាត់ដំបងចំនួន៣នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងករណីជាសះស្បើយ ចំនួន១២នាក់។
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើអភិបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យធ្វើអនាម័យ ដាំដើមឈើ និងគ្រប់គ្រងទុកដាក់វេចខ្ចប់សំណល់រឹងត្រឹមត្រូវ ចៀសវាងដុត ឬបោះចោល ធ្វើឲ្យប៉ះពាល់ មនុស្ស សត្វ និងបរិស្ថាន។ តាមសេចក្ដីណែនាំរបស់ ក្រសួងបរិស្ថាន ស្ដីពី «ការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»...
ភ្នំពេញ៖ រដ្ឋខេត្តស្វាយរៀង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ម្នាក់ ឈ្មោះ ពេជ្រ ភឿន អាយុ៤២ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩។ រដ្ឋបាលខេត្តស្វាយរៀង មានការសោកស្ដាយជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ ជាមួយគ្រួសារសព ចំពោះការបាត់បង់សាច់ញាតិ ជាទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធលោក ពេជ...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មទេសចរណ៍ណា ល្មើសនឹងវិធានការទប់ស្ដាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។ តាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោក ថោង ខុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១២នាក់ (ស្រី៦នាក់) នៅស្រុកស្រែអំបិល ខេត្តកោះកុងពាក់ព័ន្ធនឹងសហគមន៍ ២០កុម្ភៈ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។