ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១១នាក់ ក្នុងនោះស្រុកមោងឬស្សីចំនួន២នាក់ ស្រុកសង្កែចំនួន៣នាក់ ស្រុកភ្នំព្រឹកចំនួន២នាក់ ស្រុកបាណន់ចំនួន៣នាក់ និងស្រុកសំពៅលូនចំនួន១នាក់ និងមានករណីជាសះស្បើយ ចំនួន ២នាក់ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ថ្មីបន្ថែមទៀត ក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០៣នាក់ និងស្រុកសាមគ្គីមានជ័យ ១នាក់ ក្នុងនោះជាកម្មករ ហឹរ៉ាយហ្សិន និងរោងចក្រតឹកហ្វុក។
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ១,១៥៦,១៥៣នាក់។ ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ៨៤៩,៩០៨នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដី ជូនដំណឹងជាបន្ទាន់ដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរកឃើញរណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ១នាក់ ជាអ្នកប្រកប របរដឹកជញ្ជួនទំនិញទៅមក ស្ទឹងត្រែង-ភ្នំពេញ រៀងរាល់ថ្ងៃ។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ថ្មីចំនួន១នាក់ ដែលជាពលករចំណាកស្រុក ទើមត្រឡប់មកពីប្រទេសថៃ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៤នាក់ បន្ថែមទៀត និងជាសះស្បើយចំនួន ០២នាក់។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៦៥នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៦១នាក់ ស្លាប់ចំនួន...
ភ្នំពេញ ៖នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នឹងរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុម ប្រឹក្សា ឃុំ-សង្កាត់ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ដើម្បីសម្រួលការងារបោះឆ្នោតក្នុងបរិបទនៃ បដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទនៃការរីករាល ដាលនៃជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ភាគីពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ (Jitsi Meet) លើកទី១...
រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍ថាតុលាការយោធាមីយ៉ាន់ម៉ា បានកាត់ទោសមនុស្ស ២៨ នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំពីបទដុតបំផ្លាញរោងចក្រចំនួនពីរ បន្ទាប់ពីរោងចក្រជាច្រើនដែល ផ្តល់ហិរញ្ញប្បទានដោយចិន ត្រូវបានដុតបំផ្លាញអំឡុង ពេលមានចលាចលនៅក្នុងទីក្រុងយ៉ាំងហ្គោន កាលពីខែមីនា។ សារព័ត៌មានយោធាមីយ៉ាន់ម៉ា Myawady ដែលគ្រប់គ្រងដោយកងទ័ពបានចុះផ្សាយថា ក្រុមជនល្មើសបានកំណត់គោលដៅរោងចក្រស្បែកជើង និងរោងចក្រកាត់ដេរមួយនៅជាយក្រុង Hlaing Tharyar នៃទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។ ប្រព័ន្ធផ្សព្វផ្សាយ...
បរទេស៖យោងតាមការចេញប្រកាសដោយ រដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃសុក្របានឲ្យដឹងថា អត្រានៃអ្នកអត់ការងារធ្វើនៅក្នុងប្រទេស បានកើនឡើងទៅដល់ 2.8 ភាគរយនៅត្រឹម ខែមេសា។ ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងខែដូចគ្នានេះអត្រាការងារ ដែលទំនេរក៏មានចំនួនតិចបំផុតមិនធ្លាប់មានផងដែរ ពីខែមុនៗខណៈដែលអត្រាអត់ការងារធ្វើ កាលពីខែមិនាមានត្រឹមតែ 2.6 ភាគរយ។ គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រទេសជប៉ុនកំពុងទទួលរងការវាយប្រហារ ដោយសារវិរុសកូវីដសាជាថ្មីហើយ ជាលទ្ធផលទីក្រុងធំៗជាច្រើនរបស់ខ្លួន នៅបន្តបិទទ្វារនៅឡើយខណៈដែលព្រឹត្តិការណ៍រៀបចំកីឡាករអូឡាំពិករ ដូវក្តៅទីក្រុងតូក្យូ ក៏កាន់តែឈានមកដល់៕...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រ ទំនងនឹងបង្កើនពេលវេលា នៃវិធានការស្ថិតក្នុងគ្រាអាសន្នដោយជំងឺកូវដ-១៩ នៅក្រុងតូក្យូ និងខេត្តផ្សេងទៀតចំនួន៨ សម្រាប់រយៈពេល ០៣សប្តាហ៍ទៀត រហូតដល់ថ្ងៃទី២០ ខែមិថុនា ។ បច្ចុប្បន្ននេះ រដ្ឋស្ថិតក្នុងគ្រាអាសន្ន បានធ្វើឡើងនៅក្នុងខេត្តចំនួន០៩ ដែលត្រូវបានគេមើលឃើញពីការរឹតត្បិត...