ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៤០នាក់ គិតត្រឹមម៉ោង៦ល្ងាច ម៉ោងក្នុងស្រុក គិតក្នុងថ្ងៃព្រហស្បត្តិ៍ ដល់ម៉ោង៦ព្រឹក ថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេស កើនឡើងដល់ ៦.៣៥៦នាក់ ។ ករណីថ្មី គឺអ្នកទំាងអស់នោះ គឺជាអ្នកឆ្លងក្នុងសហគមន៍...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសគុយបា បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១.១០២នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន០៩នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៣៧.៧៣០នាក់ និងមានអ្នកស្លាប់ចំនួន ៩២១នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីប្រចាំថ្ងៃ មានចំនួន ១.០៧០នាក់...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ប្រធានអង្គប្រជុំបានធ្វើការឆ្លុះបញ្ចំាងទៅលើ ផលប៉ះពាល់របស់ព្យុះស៊ីក្លូន Yaas ជាផ្លូវការដែលបានធ្វើបទបង្ហាញ លម្អិតលើទិដ្ឋភាពផ្សេងៗនៃការរៀបចំ និងការវាយតម្លៃនៃការខូចខាតនានា ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានប្រកាស ដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រី (PMO) ថា “រឿងនេះត្រូវបានពិភាក្សាគ្នាដែលការងារចំនួន...
ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡាគួរចេញគោលការណ៍ណែនាំ ដល់សាលាឯកជនទាំងអស់ ឲ្យបញ្ចុះតម្លៃសិក្សាយ៉ាងតិចបំផុត៥០ភាគរយ ដើម្បីជួយសម្រួលដល់ពលរដ្ឋដែលបាត់បង់ប្រាក់ចំណូល ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៨ ឧសភានេះ លោក ប៉ាវ ស៊ីណា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារជំនាញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ដែលជាទីតាំងដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៧នាក់ ក្នុងនោះនៅស្រុកស្ទោងចំនួន១នាក់ ស្រុកតាំងគោក ចំនួន១៥នាក់ និងស្រុកបារាយណ៍ចំនួន១នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៤នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់មានរាយនាមខាងក្រោម៖១- ឈ្មោះ កែ ស៊ីនលាង ភេទប្រុស អាយុ៥៤ឆ្នាំ...
ភ្នំពេញ៖ មន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញប្រកាស ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត (ស្រី៤នាក់) មកពីរាជធានីភ្នំពេញ ៣នាក់ ខេត្តកំពង់ស្ពឺ ១នាក់ និងថៃ ១នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដី្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន៣នាក់ និងជាពលករវិលត្រឡប់ មកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយ ចំនួន២នាក់។
ភ្នំពេញ ៖ សូមចូលរួម បរិច្ចាគដល់គន្ធបុប្ផា ទោះតិចក្តី ច្រើនក្តី! មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១ បានជួយសង្រ្គោះនិងធ្វើការវះកាត់ បានដោយជោគជ័យ នូវទារក២នាក់ វិជ្ជមានកូវីដ-១៩។ នេះបើយោងតាមហ្វេសប៊ុកផេក របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ទារកតូចស្ទើរគីឡូ អាយុ១៤ថ្ងៃ មានជំងឺស្ទះគល់ពោះវៀន កៀបដោយសង្វារ ស្បៃពោះវៀនពីកំណើត និងបានឆ្លងកូវីដ-១៩ ពីក្រុមគ្រួសារ...