នាល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ ពន្ធនាគារព្រៃស (ម១) តាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ...
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនមានសមត្ថភាពសម្រាប់ជាលើកដំបូង ក្នុងការធ្វើប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រហោះហើរ ចម្ងាយឆ្ងាយសមត្ថភាពនុយក្លេអ៊ែ ពីមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយនេះជាករពង្រីកសមត្ថភាព និងអនុញ្ញាតឲ្យយន្តហោះប្រភេទនេះ ត្រូវបានហ្វឹកហាត់ក្នុងតំបន់ថ្មី។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Journal Beat នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រុស្ស៊ីធ្វើប្រតិបត្តិការមូលដ្ឋាន Hmeymim ស្ថិតនៅលើតំបន់ឆ្នេរមេឌីទែរ៉ានេ របស់ប្រទេសស៊ីរី ដែលធ្លាប់បានប្រើធ្វើការវាយប្រហារ...
បរទេស៖ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នៅពេលថ្មីៗនេះ នូវផែនការសម្រាប់ប្រតិបត្តិការសមុទ្រប៉ាល់ទិក លើកទី៥០ ដែលជាសមយុទ្ធពហុជាតិរយៈពេល ១៣ថ្ងៃ នៅក្នុងតំបន់នៃសមុទ្រប៉ាល់ទិក ថានឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែមិថុនា។ សេចក្តីថ្លែងការណ៍ទ័ពជើងទឹកមួយបាននិយាយថា សមយុទ្ធ BALTOPS នោះ នឹងមានការចូលរួមដោយប្រទេសជាសមាជិក និងដៃគូណាតូចំនួន១៨ប្រទេស ធ្វើឲ្យមានអង្គភាពដែនសមុទ្រទាំងអស់ចំនួន៤០ យន្តហោះ៦០គ្រឿង និងបុគ្គលិក ចំនួន៤.០០០នាក់ ហើយនេះជាសមយុទ្ធមួយ...
បរទេស៖ជំនួយការអនុប្រធានាធិបតី នៃប្រទេសម៉ាលីមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នម៉ាលី ទើបត្រូវបានដោះលែងវិញ បន្ទាប់ពីត្រូវពួកយោធាឃុំខ្លួន និងក្រោយមក បានលាឈប់ពីតំណែង។ លោកប្រធានាធិបតី Bah Ndaw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane គឺត្រូវបានចាប់ខ្លួននិងបញ្ជូនទៅមូលដ្ឋានយោធាមួយកន្លែង នៅខាងក្រៅរដ្ឋធានី កាលពីថ្ងៃចន្ទ បង្កឲ្យមានវិបត្តិនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ និងបង្កឲ្យមានការគម្រាមកំហែង ដាក់ទណ្ឌកម្មពីបណ្ដាមហាអំណាចនានា។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ អាជ្ញាធរថៃ នៅថ្ងៃព្រហស្បតិ៍បានចាប់ខ្លួនម្ចាស់ហាងមាសក្នុងស្រុកម្នាក់ ដោយចោទថា គាត់កំពុងលាងលុយកខ្វក់ ពីការជួញដូរគ្រឿងញៀនតាមព្រំដែន ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសនិងទាហានបានវាយឆ្មក់ចូលហាងមាស Phet Thong Sap Thawee Lae Nalika Thong...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ ចំនួន៦៤នាក់បន្ថែមទៀត ដែលពាក់ព័ន្ធព្រឹត្តិការសហគមន៍២០កុម្ភៈ និងមានករណីជាសះស្បើយ ចំនួន២៣នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តការផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល និង នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ពាក់ព័ន្ធ នឹងសហគមន៍ ២០កុម្ភៈ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០២នាក់ ស្រុកសាមគ្គីមានជ័យ ០៣នាក់ ស្រុករលាប្អៀរ ចំនួន ០៧នាក់ ក្រុងកំពង់ឆ្នាំង ១នាក់ និងស្រុកទឹកផុស ០៦នាក់...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវសូមកុំប្រហែសឲ្យសោះ ខណៈ មានករណីប្ដីប្រពន្ធនិងកូនអាយុ ២ខួប ឆ្លងមេរោគ កូវីដ១៩ ដែលមានប្ដី ជាបុគ្គលិកហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា...