ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Bernie Ecclestone អតីតកំពូលរថយន្ត Formula One (F1) បានទទួលការថ្កោលទោសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបុរសវ័យ៩១ឆ្នាំរូបនេះ បានការពារប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានផ្តល់នូវផ្ញើសារពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskyy ទៅកាន់មេដឹកនាំរុស្ស៊ីលោក ប្លាឌីមៀ ពូទីន ដើម្បីព្យាយាមជំរុញក្តីសង្ឃឹមសន្តិភាព ។ វាមិនច្បាស់ទេភ្លាមៗ...
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវា មច្ឆាជាតិ១កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជារៀងរាល់ឆ្នាំ ថ្ងៃទី១ ខែកក្កដា...
២៥ ឆ្នាំបន្ទាប់ពីការត្រឡប់ ចូលមាតុប្រទេសចិនវិញ តំបន់ហុងកុងជាដែនដីសុវណ្ណ ដែលធ្លាប់ស្ថិតក្រោម អាណានិគមរបស់អង់គ្លេស អស់រយៈពេល ១៥៥ ឆ្នាំបានធ្វើជាម្ចាស់លើខ្លួនឯង ដោយបានប្រាប់ទៅកាន់ ពិភពលោកទាំងមូលថា ហុងកុង ដែលជាកូនបង្កើតរបស់ប្រទេសចិន មានវិបុលភាពនិងភាពរុងរឿងថ្កុំថ្កើងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបានត្រឡប់ មកស្ថិតក្នុងដើមទ្រូង របស់អ្នកម្តាយវិញ ។ ដើម្បីផ្តល់នូវសិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍដោយម្ចាស់ការ បន្ទាប់ពីការត្រឡប់ចូលមាតុប្រទេសវិញ...
កាលពីថ្ងៃទី ២៩ ខែមិថុនា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទសារព័ត៌ ជាប្រចាំ ដោយសង្កត់ធ្ងន់ថា ប្រទេសG7 គួរតែបញ្ឈប់ការវាយប្រហារនិងលាបពណ៌ចំពោះប្រទេសចិន និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទោះតាមទម្រង់ណាក្តី។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែមិថុនា កិច្ចប្រជុំកំពូលប្រទេស G7 លើកទី ៤៨ បានចេញសេចក្តីថ្លែងការណ៍ដែលបានលើកឡើងពីប្រទេសចិនដល់ទៅ...
ចិន អបអរសាទរ ចំពោះលទ្ធផលឈ្នះឆ្នោតដាច់ របស់គណបក្សប្រជាជនកម្ពុជា (Video)https://dap-news.com/national/2022/06/29/257802/ សម្តេច ស ខេង ៖ ធនាគារជាតិកម្ពុជា នឹងជួបឧបសគ្គ បើអ្នកពាក់ព័ន្ធមិនរួមគ្នា ប្ដេជ្ញាដកកម្ពុជា ចេញពីបញ្ជីប្រផេះ (Video)https://dap-news.com/national/2022/06/29/257848/ មន្រ្តីសិទ្ធិមនុស្ស ៖ NGOs ចេញរបាយការណ៍ ពីសិទ្ធិមនុស្ស មិនដូចរដ្ឋាភិបាល អាចមកពីម្ចាស់ជំនួយ...
«ភពផែនដីមានតែមួយគត់ យើងត្រូវថែរក្សាវាឱ្យដូចជាថែកែវភ្នែករបស់យើង» , «ប្រទេសចិននឹងមិនស្វែងរកការអភិវឌ្ឍលឿនដោយការបង់តម្លៃខាងបរិស្ថានជាដាច់ខាត» សម្តីទាំងនេះជាការលើកឡើងជារឿយៗរបស់ថ្នាក់ដឹកនាំចិន ។ ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិដែលតម្រូវឱ្យប្រទេសនានាចាំបាច់ត្រូវចាត់វិធានការឆ្លើយតបដោយមានប្រសិទ្ធភាព ។ បច្ចុប្បន្ន ឃ្លាតពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិនៅសល់តែ ៨ ឆ្នាំទៀតទេ យ៉ាងណាមិញ នៅមានប្រទេសជាច្រើនដែលមិនទាន់ទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងការឈានទៅសម្រេចគោលដៅនេះទេ ព្រោះក្នុងប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ឧស្សាហកម្មធុនធ្ងន់ដែលបញ្ចេញសារធាតុបំពុលច្រើននៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ ហើយការប្រើធ្យូងថ្មនិងឥន្ធនៈដែលបំភាយឧស្ម័នកាបូនិកច្រើននៅតែជាមធ្យោបាយសំខាន់សម្រាប់ការទទួលបានថាមពល ។ ជាការពិតណាស់ ក្រៅពីការដាក់ចេញវិធានការឬគោលនយោបាយដែលមានប្រសិទ្ធភាព...
កាលពីថ្ងៃទី ២៨ ខែមិថុនា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបសន្ទនាជាមួយលោកNicolas Chapuisប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិនដែលជិតផុតអាណត្តិ។ ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងរវាងចិននិងសហភាពអឺរ៉ុបស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងបានបង្កើតយន្តការសន្ទនាជាន់ខ្ពស់ស្តីពីឌីជីថល និងបៃតង ក៏ដូចជាបានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងវិនិយោគរវាងចិននិងសហភាពអឺរ៉ុប ដោយទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការសំខាន់ៗ។ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព និងកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបើកចំហកម្រិតខ្ពស់ ចិននិងសហភាពអឺរ៉ុប គឺជាដៃគូ...
ម៉ាឌ្រីត៖ ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបង្កើតទីស្នាក់ការអចិន្ត្រៃយ៍មួយនៅក្នុងប្រទេសប៉ូឡូញ សម្រាប់កងទាហានទីប្រាំ ដែលជាផ្នែកនៃផែនការរបស់អង្គការណាតូ ដែលត្រូវបានពង្រឹងនៅក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីនៅអឺរ៉ុប។ មេដឹកនាំណាតូនឹងពិភាក្សាអំពីផែនការជួសជុល និងបង្កើនការការពាររបស់សម្ព័ន្ធភាពនៅឯកិច្ចប្រជុំកំពូលនៅទីក្រុងម៉ាឌ្រីដ រួមទាំងការបង្កើតគំរូកងកម្លាំងថ្មីដែលនឹងដាក់កងទ័ពប្រហែល 300,000 នាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងនាពេលអនាគត។ លោក បៃដិន បានលើកឡើងថា ប្រទេសរបស់លោកក៏នឹងរក្សាកងពលតូចបង្វិលបន្ថែមនៃកងទ័ពរាប់ពាន់នាក់នៅក្នុងប្រទេសរូម៉ានី និងពង្រឹងការដាក់ពង្រាយនៅក្នុងរដ្ឋបាល់ទិក។ នៅក្នុងនោះដែរ...
ម៉ាឌ្រីត៖ ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប នៅពេលដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ស្វែងរកការពង្រឹងការការពាររបស់ខ្លួន បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ គួរកត់សម្គាល់ថា ចំនួនសរុបនៃយោធាសហរដ្ឋអាមេរិក លោក Biden បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលបានចាប់ផ្តើមនៅថ្ងៃដដែលក្នុងទីក្រុងម៉ាឌ្រីតថា កងទ័ពនៅអឺរ៉ុប ត្រូវបានបង្កើនពីជាង ២០០០០ ទៅជាង ១០០០០០នាក់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិអ៊ុយក្រែន។...