ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសហការ ជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងសម្រុកចាក់វ៉ាក់សាំងឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់លឿង ចំនួន៣ខណ្ឌ បន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ការបង្កើតឲ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងដល់ពលរដ្ឋរស់នៅក្នុងតំបន់លឿង៣ខណ្ឌបន្ថែមទៀតនេះ ធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ចាប់ផ្តើមពីថ្ងៃ២៥ឧសភា ដល់៧ មិថុនាមានរហូតដល់ចំនួន ២០ទីតាំង ។ សូមរំលឹកថា...
ភ្នំពេញ ៖ ក្នុងរយៈពេលជិត៥ខែ ចាប់ពីខែមករាដល់ ឧសភាឆ្នាំ២០២១ នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់កម្ពុជា បានចំនួន២,៩៣លានតោន ដោយឡែក ការនាំចេញផលិតផល កសិកម្ម សម្រេចបាន ចំនួន៤,១៣៦ លានតោន។ នេះបើតាមការឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្មថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែ...
ពោធិសាត់៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាចថ្ងៃទិ ២៤ ខែ ឧសភា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តរកឃើញករណីវិជ្ជមានជម្ងឺកូវីដ-19ចំនួន ៤ នាក់ស្រី ២ នាក់បន្ថែមទៀតដោយក្នុងនោះមកពីរាជធានីភ្នំពេញទាំង ៤ នាក់។ គិតត្រឹមម៉ោង ១៨ះ០០នាទីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ...
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកអាជីវកម្ម/ផលិតកម្ម នៅរោងចក្រ យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្កាមេន ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង ត្រូវបន្តដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថានភាព នៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង របស់ខ្លួនឡើងវិញ។ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តមួយចំនួន កាលពីថ្ងៃទី២៥...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញជំងឺកូវីដ-១៩ លើ ពលករខ្មែរចំនួន០៣ ករណីបន្ថែមទៀតដែលបានឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន០៣នាក់។
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១៤នាក់ និងជាសះស្បើយចំនួន ១១នាក់ ក្នុងនោះ ស្រុកតាំងគោក១២នាក់ ស្រុកស្ទោង១នាក់ និងស្រុកប្រាសាទសំបូរ១នាក់។
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ថ្មីបន្ថែមទៀត ជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ(Horizon Outdoor) រោងចក្រ តឹកហ្វុក(Toek Fuk) រោងចក្រធី អេស ជី(TFG)...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣០នាក់ថ្មី នៅស្រុកស្រែអំបិល។
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ធំបំផុត របស់ឥណ្ឌូនេស៊ីដែលមានឈ្មោះថា Telkomsel នឹងត្រូវដាក់ឲ្យដំណើរការបច្ចេកវិទ្យា សេវាកម្មអ៊ិនធឺណេត 5G ជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់លោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងបច្ចេកវិទ្យាព័ត៌មាន Johnny G.Plate បានបញ្ជាក់ទៀតថាបច្ចេកវិទ្យា 5G នេះនឹង ដាក់ឲ្យដំណើរជាផ្លុវការនៅ ថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ ប៉ុន្តែក្នុងការកំណត់ចំនួន...