បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានធ្វើការប្រកាសជាផ្លុវការហើយថានឹងបន្តកិច្ចព្រមព្រៀងជាមួយនឹង IAEA ក្នុងរយៈពេលមួយខែទៀត ដើម្បីឲ្យអន្តរជាតិអាចបន្តធ្វើការឃ្លាំមើលទៅលើគ្រប់សកម្មភាព នៃទីតាំងផលិតអាវុធនុយក្លេអ៊ែរ របស់ខ្លួន។ ប្រភពដដែលបានបន្តទៀតថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបន្តកិចចព្រមព្រៀងនេះ បន្ទាប់ពីបានយល់ព្រមគ្នាកាលពីក្នុងខែកុម្ភ: ម្តងហើយដើម្បីអាចឲ្យអង្គការអាតូមិក អន្តរជាតិIAEA អាចធ្វើការឃ្លាំមើលលើអ៊ីរ៉ង់ រយៈពេល៣ខែបញ្ចប់ទៅនៅត្រឹមខែ ឧសភានេះ។ កិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ត្រូវបានគេមើលឃើញថា នឹងអាចអនុញ្ញាតិឲ្យ IAEA ក្នុងការបំពាក់កាម៉េរ៉ាសុវត្ថិភាព ទៅលើទីតាំងផលិតនុយក្លេអ៊ែរទាំងអស់ របស់អ៊ីរ៉ង់ហើយនឹងអាចឲ្យ...
បរទេស ៖ប្រទេសអ៊ីស្រាអ៊ែលបានប្រកាស ក្នុងការបើកដំណើរការព្រំដែនទាំងអស់ របស់ខ្លួនឡើងវិញសម្រាប់ ភ្ញៀវបរទេស ទាំងឡាយណា ដែលមានបំណងចង់ធ្វើដំណើរចូលក្នុងប្រទេស របស់ខ្លួន។ ការប្រកាសនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេលដែលសញ្ញានៃការធ្លាក់ចុះនៃបញ្ហាកូវីដ និងការបញ្ចប់ទៅនៃភាពតានតឹង ជាមួយនឹងក្រុមហាម៉ាស នៅក្នុងរដ្ឋប៉ាឡេស្ទីន។ ផែនការរបស់ក្រសួងទេសចរណ៍ត្រូវបានគេដឹងថា ចង់ឲ្យដំណើរការហោះហើរពីក្រៅស្រុកអាចចាប់ផ្តើម តាំងតែពីសប្តាហ៍មុនមកម្ល៉េះប៉ុន្តែទោះបីជាយ៉ាងណាចំនួនភ្ញៀវនឹងត្រូវកំណត់ នៅតាមតំបន់ទេសចរណ៍ទាំងឡាយ ផងដែរ។ គួរឲ្យដឹងថាវិស័យទេសចរណ៍កាលពីឆ្នាំ២០១៩ មុនពេលកូវីដអ៊ីស្រាអ៊ែលអាចធ្វើបានបំបែកកំណត់ត្រា ដល់ទៅ៤,៥៥លាននាក់និងអាច ប្រមូលចំណូលបានរហូតទៅដល់២៣ពាន់លាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៦ខ្នង ស្ថិតនៅភូមសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ ក្នុងប័ណ្ណចាក់វ៉ាក់សាំង។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយ ស្រួល ដល់កម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩...
ភ្នំពេញ៖លោក ទៀប រិនណារិទ្ធ តំណាង លោក សុខ ដែន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបាត់ដំបង សហការជាមួយលោកស្រី ចាន់ ផល្លីន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង និងលោក ហ៊ុន ពៅ នៅថ្ងៃទី ២៤ ខែឧសភា...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល មានទំនាក់ទំនងជាមួយ គ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា (ខាងជើងផ្សារអូរឫស្សី) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១...
ភ្នំពេញ ៖ លោក ឈៀង ពេជ្រ អគ្គនាយកភស្តុភារកម្ម និងជាប្រធានឧត្តមន្រ្តីដឹកជញ្ជូនអាស៊ាន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូ ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវេទិកាសង្គមនីយកម្ម នៃក្របខ័ណ្ឌសម្រាប់ការធ្វើឱ្យប្រសើរឡើង ផលិតភាពហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (Socialization Forum of the Framework for...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក មិនគួរបង្ខូចតម្លៃរបស់ប្រទេសចិន សម្រាប់ការផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេស ដែលពាក់ព័ន្ធនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ហៅកាត់ថា (BRI) ដែលស្នើឡើងដោយប្រទេសចិននោះទេ ហើយគួរតែពង្រីកការផ្តល់ប្រាក់កម្ចីហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសក្រីក្រ។ អត្ថបទមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា “ជាជាងការសម្រេចចិត្តប្រទេសចិន សម្រាប់ការផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេស BRI សហរដ្ឋអាមេរិក គួរតែចូលរួមក្នុងការផ្តល់ប្រាក់កម្ចីហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសក្រីក្រ ឬធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់ធនាគារពហុភាគី ក្នុងការផ្តល់ប្រាក់កម្ចី សម្រាប់គម្រោងបែបនេះ ដោយកាត់បន្ថយតម្រូវការការិយាធិបតេយ្យ” ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីការរកឃើញវិជ្ជមានកូវិដ១៩ ចំនួន១១នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ និងករណីជាសះស្បើយចំនួន៧៥នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងប៉ោយប៉ែត។
ញូវដេលី៖ ប្រទេសឥណ្ឌា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទូទាំងប្រទេសកើនឡងើដល់ជាង ៣០ ម៉ឺននាក់ ដែលជាប្រទេសទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ខណៈដែលខ្លួនកំពុងតែប្រយុទ្ធនឹងរលកឆ្លងដ៏ធំមួយទៀត។ ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ បានទទួលនូវការកើនឡើងនៃការឆ្លង និងអ្នកស្លាប់ក្នុងរយៈពេលតែមួយសប្តាហ៍នាពេលថ្មីៗនេះដោយប្រព័ន្ធសុខាភិបាលរបស់ខ្លួនត្រូវបានគ្របដណ្ដប់ដោយរលកនៃព្យុះជំងឺកូវីដ-១៩ ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញថា ចំនួនអ្នកស្លាប់នៅឥណ្ឌាបច្ចុប្បន្នមានចំនួន ៣០៣,៧២០ នាក់ បន្ទាប់ពីបានបន្ថែមចំនួនអ្នកស្លាប់ចំនួន...