នៅល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ម្នាក់ បានរត់ចេញពីមណ្ឌលព្យាបាល បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញ ស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ រត់ដល់ចំណុច ស្តុប Nokia ក្នុងភូមិទឹកថ្លា...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយនៃ វត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត នាំយកទៅព្យាបាល ។ បន្ទាប់ពី ក្រុមការងារ និងក្រុមគ្រូពេទ្យ បានអនុវត្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ ហើយលទ្ធផលវិជ្ជមាន ១១អង្គ/នាក់...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការន៍ថា ករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៣៨នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣៦.៥៦៧នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានថយចុះពី៥៨៥នាក់ កាលពីថ្ងៃមុន ដោយស្ថិតនៅក្រោម៦០០នាក់ សម្រាប់រយៈពេល០២ថ្ងៃ ដោយសារការធ្វើតេស្តរកវីរុសនៅចុងសប្តាហ៍ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃគិតជាមធ្យម សម្រាប់សប្តាហ៍មុន គឺមាន៥៩៧នាក់ ។...
ឥណ្ឌា អះអាងថា Covaxin មានប្រសិទ្ធភាព ប្រឆាំងនឹងជំងឺកូវីដ-១៩ ទម្រង់ថ្មី ដែលរកឃើញ នៅអង់គ្លេស និងឥណ្ឌា ញូវដេលី ៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា Bharat Biotech កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Covaxin មានប្រសិទ្ធិភាពប្រឆាំង នឹងប្រភេទមេរោគឆ្លង B.1.617 នៃមេរោគកូវីដ-១៩...
លោក សុខ ឥសាន៖ អត់មានបង្ក្រាបអ្នកមាន និន្នាការនយោបាយផ្ទុយទេ តែបង្ក្រាបអ្នកបំផ្លាញជាតិ ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងតបទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា កងកម្លាំងនគរបាលជាតិអត់មាន ទៅបង្ក្រាបអ្នកដែលមាន និន្នាការនយោបាយផ្ទុយទេ គឺគោលបំណងបង្ក្រាបទៅលើអ្នក មានបំណងបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះ ។ តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ១៧ ឧសភានេះ លោក សុខ...
ភ្នំពេញ៖ ក្រោយពីមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះអ្នកជំងឺចំនួន២០នាក់ បានជាសះស្បើយ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសំណូមពរ ដោយទទូចសូមឱ្យបងប្អូន ដែលជាសះស្បើយ នៅថ្ងៃនេះបន្តធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន ឯងរយៈពេល ១៤ ថ្ងៃជាកំហិត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ លោក...
ភ្នំពេញ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥នាក់ ក្នុងនោះ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន ២នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ និងមានអ្នកជាសះស្បើយចំនួន២០នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីសម្រេច ស្តីពីបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងផ្ទះចំនួន៦ខ្នង និងទីតាំងសំរាកព្យាបាល (សាល) នៅក្នុងភូមិសាស្រ្ត ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតមានការសម្រេចជាថ្មី។