ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៧នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤នាក់ និងជាពលករវិលត្រឡប់ មកពីប្រទេសថៃចំនួន៣នាក់ ។
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍នៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់ស្លាប់ និងជាច្រើននាក់ បានរងរបួស នៅរដ្ឋមួយចំនួនស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា ដោយរងនូវផលប៉ះពាល់ ដោយ៉ព្យុះស៊ីក្លូន Tauktae ។ ទន្ទឹមនឹងនេះដែរ យោធាជើងទឹករបស់ឥណ្ឌា កំពុងបើកប្រតិបត្តិការ រុករកដានអ្នកកំពុងបាត់ខ្លួនចំនួន៩៦នាក់ ដែលនៅលើនាវា P305 បានលិចនៅឆ្នេរសមុទ្រនៃក្រុងម៉ុមបៃ...
បរទេស៖ កងទ័ពជើងទឹកឥណ្ឌាកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ ដ៏សំខាន់មួយនៅសមុទ្រអារ៉ាប់ បន្ទាប់ពី នាវា Barge “ P៣០៥” ត្រូវបានប្រកាសជាផ្លូវការថា បានលិចនៅជិតកន្លែងបូមប្រេងនៅឆ្នេរ Bombay ដោយសារព្យុះស៊ីក្លូន Taukte ក្នុងអំឡុងពេលព្រឹកថ្ងៃអង្គារ។ មនុស្សសរុបចំនួន ២៧៣ នាក់បានស្ថិតនៅ លើនាវានោះដែលក្នុងនោះមាន ១៤៦ នាក់ត្រូវបានជួយសង្គ្រោះដោយនាវាចម្បាំង នៃកងនាវាចរឥណ្ឌា INS...
នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិតរហូតបាត់បង់ស្មារតី (បែកថ្នាំ) បានសម្រុកផ្លោះរបងចូលក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យដែលប្រចាំការ ក្នុងមណ្ឌល រហូតដល់ កម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅទីតាំងនោះផ្ទាល់ នាំគ្នាដេញចាប់បុរសរូបនោះ...
នៅក្នុងព្រឹត្តិការ សហគមន៍២០កុម្ភៈ បានបណ្តាលឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលជាបន្តបន្ទាប់ អូសបន្លាយពេល មកដល់បច្ចុប្បន្ន ដែលនាំឲ្យមានមនុស្សឆ្លងជំងឺ ជាង២ម៉ឺននាក់ និងស្លាប់១៥៤នាក់ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងកាលៈទេសៈនេះ អាវុធហត្ថរាជធានី...
បរទេស៖ មន្រ្តីប៉ូលីសបារាំងដែល ចូលនិវត្តន៍មួយក្រុម បានចេញលិខិតបើកចំហថ្មីមួយ ទៅកាន់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង, នាយករដ្ឋមន្រ្តី Jean Castex និងព្រឹទ្ធសភាបារាំង ទាមទារសុវត្ថិភាពសម្រាប់ការអនុវត្តច្បាប់និងសន្តិសុខ សម្រាប់ពលរដ្ឋបារាំងជាទូទៅ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ញត្តិដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ MesOpinions.com ដែលជាញត្តិ...
ឥណ្ឌា៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា នៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌា បានរាយការណ៍អំពីការធ្លាក់ចុះនៃករណីថ្មីនៃជំងឺកូវីដ-១៩ ទោះបីជាយ៉ាងនេះក្តី ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅតែមានលើសពី៤.០០០នាក់ ហើយអ្នកជំនាញបានព្រមានថា ចំនួននេះមិនអាចជឿទុកចិត្ត បានដោយសារកង្វះនៃការធ្វើតេស្តនៅតាមតំបន់ជនបទ ដែលវីរុសរាលដាលយ៉ាងឆាប់រហ័ស ។ អស់រយៈពេលជាច្រើនសប្តាហ៍ ហើយឥឡូវនេះនៅលើពិភពលោក មិនមានអ្វីដែលត្រូវបានរងគ្រោះខ្លាំងជាងប្រទេសឥណ្ឌា ដោយសារជំងឺរាតត្បាតនេះនោះទេ ដោយសារមេរោគថ្មីបានរកឃើញថា...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា កោះតៃវ៉ាន់ មានការឆ្លងវីរុសកូរ៉េណាកើនឡើងវិញ ហើយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានឆ្លងជំងឺកូវីដ-១៩នៅលើពិភពលោកទទួលបានជោគជ័យ ដែលធូរស្បើយពីជំងឺ ហើយប្រទេសនេះបានធ្វើការចាក់វ៉ាក់សាំង ដែលមានក្នុងស្តុកចំនួន៣០០.០០០ដូស ដែលជាការចាប់ផ្តើមានចំនួនប្រមាណ១ភាគរយនៃ ពលរដ្ឋរបស់ខ្លួន២៣លាននាក់ដែលទទួលបានការចាក់វ៉ាក់សាំង ។ ប្រទេសដែនកោះនេះបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣៣នាក់ ដែលជាករណីឆ្លងក្នុងស្រុក គិតត្រឹមថ្ងៃចន្ទនេះ...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំប្រជុំពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ លើការពន្លឿនការចាក់វ៉ាក់សាំង...
កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសជាផ្លូវការអំពីការ ទទួលកក់ទុកមុននៃរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 ជាម៉ូឌែលដែល លក់ដាច់ជាងគេ និងពេញនិយមបំផុតក្នុងទីផ្សារប្រទេសកម្ពុជា ហើយបងប្អូនជាច្រើនកំពុងតែ ទន្ទឹងរង់ចាំ និងបានសាកសួរមកកាន់ក្រុមហ៊ុនថា តើពេលណាក្រុមហ៊ុននឹងនាំចូលរថយន្តនេះ មកជាផ្លូវការ និងចង់ឲ្យរថយន្តនេះមានវត្តមានឆាប់ៗក្នុងទីផ្សារប្រទេសកម្ពុជា? ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ...