ភ្នំពេញ៖ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានប្រជុំជួរត្រួតពិនិត្យកម្លាំង ពង្រឹងការអនុវត្តវិធានការពារ ៣កុំ ៣ការពារ ដេីម្បី បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ និងធ្វើការចែកអំណោយរបស់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២...
(ភ្នំពេញ) ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១៖ មិនមែន 4G…! មិនមែន 4G+…គឺ 5G…! សូមស្វាគមន៍ ស្មាតហ្វូនស៊េរី A ដែលបានបំពាក់ប្រព័ន្ធដំណើរការ 5G និងដាំមកជាមួយលក្ខណៈសម្បត្តិម៉ាកប់ស៊េរី… ម៉ាឆ្ងាញ់… ម៉ាពេញចិត្តស្តូកតែម្តង សម្រាប់អតិថិជន សាមសុង ទាំងអស់នៅពេលនេះ មិនថា...
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានមនុស្សស្លាប់ ១,០៣៦ នាក់បន្ថែមទៀតដោយសារ ជំងឺកូវីដ-១៩ ដែលធ្វើឲ្យចំនួនប្រជាជនស្លាប់សរុបកើនឡើងដល់ ៤៣៥.៧៥១ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរការឆ្លងមេរោគចំនួន ៤០,៩៤១ករណី ត្រូវបានគេរកឃើញ ដែលកើនឡើងដល់ចំនួន ១៥,៦២៧,៤៧៥ នៅទូទាំងប្រទេស។ ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ ប្រទេសស្រីល័ង្កា (DMC)បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីរបាយការណ៍អាកាសធាតុ កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤នាក់ បានស្លាប់ និងជាង៤២.០០០នាក់ បានរងនូវផលប៉ះពាល់ដោយសារខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានគ្រោះទឹកជំនន់ ដែលបណ្តាលមកពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ នៅឆក Bengal ប្រទេសស្រីល័ង្កា ។ មជ្ឈមណ្ឌល DMC...
ភ្នំពេញ៖លោក វ៉ីសំណាងអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺជួយសម្រាលកូន ជូនអ្នកជំងឺកូវីដ១៩ម្នាក់ដែលមានបញ្ហា សុខភាពដោយជោគជ័យនិងមិនឆ្លងកាត់ការវះកាត់ឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ឧសភានេះ លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា”សូមស្វាគមន៍ក្មួយស្រី!!! នៅថ្ងៃទី 17 ខែឧសភា ឆ្នាំ2021នេះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបង្កើតបានកូនស្រីដែលម្តាយកើតជំងឺ covid ហើយមានបញ្ហាសុខភាព ហើយក្រុមគ្រូពេទ្យយើងប្រុងនិងវះកាត់ ប៉ុន្តែពេលនេះយើងបានជួយជ្រោមជ្រែង រហូតគាត់បានសម្រាលតាមក្រោមរួចជាស្ថាពរ។ សូមអបអរសាទរ”៕
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រយុទ្ធគ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Guterres បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា “ការប្រយុទ្ធត្រូវតែបញ្ឈប់។ វាត្រូវតែបញ្ឈប់ជាបន្ទាន់។ គ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់នៅម្ខាង និងការទម្លាក់គ្រាប់បែកពីលើអាកាស និងកាំភ្លើងធំនៅម្ខាងទៀត ត្រូវតែបញ្ឈប់។ ខ្ញុំអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យយកចិត្តទុកដាក់ ចំពោះការអំពាវនាវនេះ” ។ លោកបានបន្ដថា...
ភ្នំពេញ ៖ លោក ទៀ សុខា បានដឹកនាំសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅប្រគល់ជូនលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កាលពីថ្ងៃ១៦ ឧសភា។ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់រួមមាន ៖ ១.អង្ករ...
បរទេស៖ដោយមានការទទូចអំពីសម្ពាធកើនឡើងឲ្យបញ្ចប់ ការបិទព្រំដែនអន្តរជាតិនោះ នៅថ្ងៃអាទិត្យនេះ មន្ត្រីអូស្ត្រាលី បាននិយាយប្រាប់ថា ប្រទេសអូស្ត្រាលី នៅតែប្រកាន់ខ្ជាប់ចំពោះផែនការចាប់ផ្តើមបើកជាថ្មីឡើងវិញ នូវព្រំដែនរបស់ខ្លួន ពីពាក់កណ្ដាលឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍ក្នុងសន្និសីទកាសែតផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍មួយថា “គ្រាប់មធ្យោបាយទាំងអស់ យើងនឹងត្រូវបានណែនាំដោយដំបូន្មានវេជ្ជសាស្ត្រ។ យើងនឹងត្រូវណែនាំ ដោយដំបូន្មានផ្នែកសេដ្ឋកិច្ច”។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Nasdaq...
បរទេស៖កងកម្លាំងប្រយុទ្ធនៃកងជីវពលក្នុងតំបន់ ដែលប្រឆាំងនឹងរបបយោធាមីយ៉ានម៉ា នាពេលថ្មីៗនេះ បានដកថយចេញពីទីក្រុង Mindat ស្ថិតនៅភាគពាយព្យប្រទេស ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានការវាយប្រហារធ្វើឡើងដោយកងទ័ពគាំទ្រដោយកាំភ្លើងធំ នេះបើតាមសម្តីសមាជិកមួយរូបរបស់ក្រុងកងកម្លាំងជីវពលនោះប្រាប់នៅថ្ងៃអាទិត្យនេះ។ តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស បានអំពាវនាវឲ្យកងទ័ពបញ្ចៀសមិនឲ្យមានជនរងគ្រោះស៊ីវិល ហើយរដ្ឋាភិបាលបង្រួបបង្រួមជាតិបង្កើតដោយអ្នកមានភក្តីភាព ចំពោះមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ីង សានស៊ូជី បានអំពាវនាវសុំជំនួយអន្តរជាតិ។ យុទ្ធជនកងជីវពលមួយរូបបាននិយាយថា “ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា យើងបានដកថយដោយព្រួយបារម្ភពីការធ្វើឲ្យខូចខាតដល់ទីក្រុង” និងបាននិយាយបន្ថែមទៀតថា ត្រឹមតែស្ត្រីនិងកុមារប៉ុណ្ណោះ...