បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានសម្រេចបានការចុះឈ្មោះបេក្ខភាព ឈរឈ្មោះជាប្រធានាធិបតី សរុបចំនួន៥៩២នាក់គិតត្រឹមថ្ងៃសៅរ៍ ជាថ្ងៃចុងក្រោយម្សិលមិញនេះ។ ប្រធានផ្នែកទទួលបន្ទុកកិច្ចការងារ យុទ្ធនាការបោះឆ្នោត របស់អ៊ិរ៉ង់លោក Jamal Orf បានបញ្ជាក់ថាក្នុងចំណោមអ្នកនយោបាយ ទាំងអស់នោះគេដឹងថា ក្នុងនោះមានស្ត្រីចំនួន៤០នាក់និងបុរស ៥៥២នាក់ហើយការបោះឆ្នោត ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែមិថុនាខាងមុខនេះ។ អ្នកនយោបាយភាគច្រើនគឺមិនត្រូវបានគេស្គាល់ឡើយ លើកលែងតែអ្នកនយោបាយ ៣រូបដែលមានឈ្មោះល្បីក្នុងនោះ មានដូចជា អនុប្រធានាធិបតីដំបូង នៃបក្សកំណែទំរង់អតីតអ្នកនាំពាក្យ...
បរទេស៖មន្ត្រីសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយប្រាប់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន២៦នាក់ រួមមានទាំងកុមារ៨នាក់ផង ហើយក៏មានគ្រាប់រ៉ុកកែតជាច្រើនគ្រាប់ បាញ់ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែលវិញផងដែរ ស្របពេលដែលការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទី៧។ តាមសេចក្តីរាយការណ៍ មន្ត្រីសុខាភិបាលបានបញ្ជាក់បន្ថែមថា ការវាយប្រហារមុនពេលព្រឹកព្រលឹម នៅកណ្ដាលទីក្រុងហ្គាហ្សា បានធ្វើឲ្យចំនួនមនុស្សស្លាប់ក្នុងតំបន់ហ្គាហ្សាសរុបឡើងដល់១៧៤នាក់ ក្នុងនោះមានកុមារចំនួន៤៧នាក់ ប៉ុន្តែអ៊ីស្រាអែលបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន១០នាក់ រួមមានកុមារ២នាក់។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងប្រារព្ធធ្វើកិច្ចប្រជុំមួយ នៅល្ងាចថ្ងៃអាទិត្យនេះ...
បរទេស៖កងកម្លាំងទ័ពជើងអាកាសរបស់ ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារតាមអាកាសរាប់រយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដោយរួមទាំងការវាយប្រហារមួយ បានកម្ទេចអគារមួយកន្លែង ដែលមានការិយាល័យរបស់ទីភ្នាក់ងារសារព័ត៌មាន ជាច្រើនផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍ថា ការវាយប្រហារតាមអាកាសមួយ បានកម្ទេចអគារដ៏ខ្ពស់មួយ ដែលមានការិយាល័យខ្លួននៅក្នុងនោះផង ស្ថិតនៅតំបន់ហ្គាហ្សាស្ទ្រីប រួមជាមួយការិយាល័យសារព័ត៌មាន Associated Press ព្រមទាំងការិយាល័យដទៃជាច្រើនទៀត។ កងកម្លាំងការពារជាតិអ៊ីស្រាអែល...
ភ្នំពេញ៖អំណោយជាថវិកា និងស្បៀងអាហារមួយចំនួនរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសភានៃព្រះរាជាណាចក្រកម្ពុជា និងភរិយា បានប្រគល់ជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ពិធីប្រគល់ និងទទួលនេះបានរៀបចំឡើង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ ក្នុងឱកាសនោះលោកអគ្គលេខាធិការព្រឹទ្ធសភាបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី...
ភ្នំពេញ៖ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ព្រមជាមួយប្រធានសាខាក្រុង-ស្រុក និងសមាជិក សមាជិកា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានប្រគល់អណ្តូងទឹកមួយ និង អំណោយមួយចំនួនជូនប្អូនស្រី ឃិន សុជាតា ដែលត្រូវបីបាច់ប្អូនចំនួនពីរនាក់ ដោយឪពុកម្តាយរបស់គាត់ទៅធ្វើការនៅប្រទេសថៃ ហើយបាត់ដំណឹងរហូតដល់បច្ចុប្បន្ន និងរួមមានអំណោយជូនគ្រួសារ...
បេសកកម្ម អាវុធហត្ថរាជធានីភ្នំពេញ យប់និងថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២១ ក្នុងតំបន់ក្រហម ភូមិត្រពាំងថ្លឹង១ និង ភូមិត្រពាំងថ្លឹង២ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាល របស់សាលារាជធានីភ្នំពេញ។ សូមរួមគ្នាប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាពសហគមន៍យើង។
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon ត្រូវបានគេជឿជាក់ថា នឹងធ្វើការជួលយកបុគ្គលិកបន្ថែមទៀតប្រមាណជា១០ ០០០នាក់ទៀត នៅក្នុងប្រទេសអង់គ្លេស ដើម្បីបំពេញតាមតំរូវការដ៏ច្រើននៃទំនិញអនឡាញ ក្នុងពេលវិបត្តិកូវីដនេះ។ ប្រភពដដែលបានឲ្យដឹងដែរថាតួនាទីដែលភាគ ច្រើននឹងទទួលបានគឺនៅទីក្រុង Cambridge, Edinburgh, London និង Manchester ផងដែរហើយក៏បាន បញ្ជាក់អំពីជំនឿជាក់របស់ អ្នកវិនិយោគមកលើសេដ្ឋកិច្ច...
សេអ៊ូល៖ អតីតមន្ត្រីសេតវិមានម្នាក់បានឲ្យដឹងកាលពី ថ្ងៃសុក្រថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញដល់ប្រទេសកូរ៉េខាងត្បូង មិនមានអ្វីរារាំងដល់ កូរ៉េខាងជើងនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ លោក Jon Wolfsthal អតីតនាយកជាន់ខ្ពស់ នៃសេតវិមាន សម្រាប់ការគ្រប់គ្រងអាវុធ បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយតាមអ៊ិនធឺណិត ដោយចង្អុលបង្ហាញថា គំនិតបែបនេះនឹងមិននាំមកនូវការធានា ដែលប្រជាជនកូរ៉េខាងត្បូង ចង់បាននោះទេ។ លោកបន្ដថា “ ប្រសិនបើសហរដ្ឋអាមេរិកប្តូរទីតាំង...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា គណបក្សរបស់លោកគឺតែងតែយកចិត្តទុកដាក់ចំពោះបញ្ហារបស់ជាតិនិងប្រជាពលរដ្ឋហើយរិះរកមធ្យោបាយដើម្បីជួយដល់ប្រជាពលរដ្ឋនិងជាតិខ្មែរឲ្យរុងរឿង។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦ ឧសភានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរបញ្ជាក់ថា “គណបក្ស យុវជនកម្ពុជា គឺ តែងតែយកចិត្តទុកដាក់ ចំពោះបញ្ហារបស់ជាតិ និងបញ្ហា របស់ប្រជាពលរដ្ឋហើយពួកយើងគឺតែងតែ ជួបជុំគ្នារៀងរាល់សប្តាហ៍ដើម្បីរិះរកមធ្យោបាយដើម្បីជួយដល់ ប្រជាពលរដ្ឋនិងជាតិខ្មែរយើងឲ្យរុងរឿងតាមរយៈសមត្ថភាពនៃ ពួកយើងនិងគោលនយោបាយ...
បរទេស៖ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ២២ នាក់បន្ថែម និងបានរកឃើញករណីឆ្លងថ្មីចំនួន ២ ៣០២ នាក់ នៅថ្ងៃអាទិត្យនេះ ដែលបាននាំឱ្យមានអ្នកស្លាប់សរុបនៅប្រទេសថៃកើនដល់ទៅ ៥៨៩ នាក់ និង មានអ្នកឆ្លងសរុប ១០១ ៤៤៧ នាក់។ យោងតាមសារព័ត៌មាន Bangkok Post...