ពិតជាសំណាង! ស្រ្តីម្នាក់មិនឲ្យប្តីចូលផ្ទះ ខណៈប្តីមកពីតំបន់ឆ្ងាយ ភ្នំពេញ៖ ប្តីរបស់ស្រ្តីដែលមិនឲ្យចូលផ្ទះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។ នេះបានហៅថា ពិតជាសំណាងហើយ ក្រោយមិនឲ្យប្តីចូលផ្ទះ បន្ទាប់មកពីធ្វើការនៅទីឆ្ងាយ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុក របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ “អារម្មណ៍ដំបូង និងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លាយឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថា ប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩” ។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ Astrazeneca ចំនួន ៨៣៥)០០០ បន្ថែមទៀត សម្រាប់មនុស្ស ៤១៧)៥០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការព្រួយបារម្ភ អំពីការផ្គត់ផ្គង់វ៉ាក់សាំងតឹងតែងជាមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ វ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុន ឱសថយក្សអង់គ្លេស – ស៊ុយអែត និងសាកលវិទ្យាល័យ Oxford...
តូក្យូ៖ ប្រភពពីបញ្ហានេះបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង បានសម្តែងក្តីសង្ឃឹមចំពោះលទ្ធភាពនៃការបើកកិច្ចប្រជុំកំពូលមួយ ជាមួយប្រទេសជប៉ុន ចំពេលមានទំនាក់ទំនងគួរឱ្យកត់សម្គាល់ ជុំវិញបញ្ហាប្រវត្តិសាស្រ្ត ខណៈដែលការធ្វើទស្សនកិច្ចរបស់ប្រមុខ ស៊ើបការណ៍កូរ៉េខាងត្បូងលោក Park Jie Won បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បានបញ្ជូនទៅលោកនាយករដ្ឋមន្រ្តីជប៉ុន...
គ៊ែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានជួបសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃព្រហស្បតិ៍ ដែលអ្នកទាំងពីរបានឯកភាពថាអ៊ីស្រាអែល គួរតែបញ្ឈប់ការវាយប្រហារបង្ហូរឈាមរបស់ខ្លួន ទៅលើតំបន់កាហ្សា។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃបទឈប់បាញ់ពេញលេញ ដើម្បីការពារអាយុជីវិត និងផ្តល់ឱកាសសម្រាប់កិច្ចប្រឹងប្រែង ខាងនយោបាយ។ យោងតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយមេដឹកនាំហាម៉ាសរបស់កាហ្សា បានឲ្យដឹងថាចាប់តាំងពីថ្ងៃច័ន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើដែនដីប៉ាឡេស្ទីន...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានកត់ត្រាតែក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ខ្ពស់បំផុតដល់ទៅ៣៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១.៧៦១នាក់ ។ ម៉ាឡេស៊ី បានរងទុក្ខដោយសារករីណកើនឡើងជាថ្មីនៃជំងឺកូវីដ-១៩ ដែលបង្ខំឲ្យរដ្ឋាភិបាលស្នើរត្រួតពិនិត្យការធ្វើដំណើរនៅទូទាំងប្រទេស ដោយដាក់បញ្ជារហូតដល់ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ ។ នៅក្នុងកំណត់ត្រាដំបូងសម្រាប់រយៈពេលមួយថ្ងៃចំពោះអ្នកស្លាប់ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យថា មានចំនួន២៦នាក់ ។ លោក Noor...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ ហៅកាត់ (CCSA)បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺថ្មីប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតនោះ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នានៅពន្ធនាគារ ។ មជ្ឈមណ្ឌល CCSA បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីឆ្លងជំងឺថ្មីចំនួន៤.៨៨៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហើយចំនួន២.៨៣៥នាក់...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការឆាបឆេះ រោងចក្រផលិតថ្នាំកម្ចាត់សត្វល្អិតមួយកន្លែង នៅរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ អគ្គីភ័យបានឆាបឆេះឡើង នៅតំបន់ Kudikadu គឺរោងចក្រ State Industries...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានរំពឹងថា ជម្លោះដែលបានបន្តកើតឡើងរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នឹងត្រូវ “បញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ” ទន្ទឹមនឹងនេះដែរ ជំរុញឲ្យរក្សាស្ថិរភាពដោយភាពខន្តី ។ លោក បៃដិន បានប្រាប់ដល់អ្នកសារព័ត៌មាន នៅឯសេតវិមានថា...
ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា គម្រប់៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ស្ថានទូតចិនប្រចាំកម្ពុជា បានសម្តែងវការអបអរសាទរ និងក្រាបបង្គំថ្វាយព្រះពរព្រះអង្គ៕
គិតត្រឹមរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន 161,099,575នាក់, ស្លាប់ចំនួន 3,345,646នាក់ និងមានអ្នកជាសះស្បើយចំនួន 138,920,796នាក់ ទី១ សហរដ្ឋអាមេរិក ឆ្លង 33,586,136នាក់, ស្លាប់ចំនួន 597,785នាក់, អ្នកជាសះស្បើយ 26,620,229នាក់ទី២. ឥណ្ឌា ឆ្លង 23,703,665នាក់,...