បរទេស៖ ក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ថ្មី ចំនួន៣២ នាក់ ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនេះបាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៥១៨ នាក់ ហើយនៅថ្ងៃនេះដែរ ក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ៤ ៨៨៧ ករណីថែមទៀត ដែលបាននាំឱ្យអ្នកឆ្លងក្នុងប្រទេសថៃ កើនឡើងដល់ ៩៣...
តេអេរ៉ង់៖ ការធ្វើទស្សនកិច្ចដោយ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា អ៊ីរ៉ង់ មានឆន្ទៈក្នុងការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីស៊ីរីរបស់លោក គឺលោក Faisal Mekdad លោក Zarif បានលើកឡើងថា អ៊ីរ៉ង់បានបង្កើតទំនាក់ទំនងមួយចំនួនជាមួយអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំង។ លោកបានលើកឡើងថា “យើងពិតជាត្រៀមខ្លួនហើយយើងតែងតែត្រៀមខ្លួន...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពង្រឹងក្រុមការងារ ដែលឈរជើងត្រួតពិនិត្យការចេញ-ចូល របស់ប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកណុប ដារ៉ាអភិបាលខេត្តបាត់ដំបងនិង ជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបានធ្វើការណែនាំ កម្លាំងឈរជើងប្រចាំការ តាមច្រកព្រំដែនត្រូវពង្រឹងត្រួតពិនិត្យ ការចេញ-ចូលរបស់ពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាងមកប្រទេសកម្ពុជា ។ នៅក្នុងកិច្ចប្រជុំនេះលោកណុប ដារ៉ាបានសង្កត់ធ្ងន់ថា «បើសិនជាស្រាវជ្រាវរកឃើញមន្ត្រីណាម្នាក់ ដែលឈរជើងនៅទីនេះមានការឃុបឃិត...
ញូវដេលី៖ មន្រ្តីរដ្ឋមួយរូបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋដែលមានប្រជាជន ច្រើនបំផុតនៅឥណ្ឌា គឺនឹងចំណាយទឹកប្រាក់រហូតដល់ទៅ ១ ពាន់លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងបានធ្វើកិច្ចចរចានៅដើមសប្តាហ៍នេះ ជាមួយក្រុមហ៊ុនដូចជា Pfizer និងអ្នកចែកចាយក្នុងស្រុករបស់រុស្ស៊ី Sputnik V ។ ការផ្លាស់ប្តូរដោយរដ្ឋ Uttar Pradesh ដែលជាកន្លែងមានប្រជាជនច្រើនជាងចំនួន ប្រជាជនប្រេស៊ីល កើតឡើងនៅពេល...
បរទេស៖ អនុរដ្ឋលេខាធិការអចិន្រ្តៃយ៍ ផ្នែកសុខភាពលោកវេជ្ជបណ្ឌិត Sura Wisetsak បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីសុខភាពសាធារណៈម្នាក់បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 បាន ៧ថ្ងៃ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Sura Wisetsak ថា ស្ត្រីដែលជាមន្រ្តីសុខាភិបាលដែលស្លាប់ត្រូវបានគេរកឃើញថា...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ ចំនួន៥០០០គ្រួសារបន្ថែមទៀត ដែលគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ជិត៤០ម៉ឺនគ្រួសារមកហើយ ទទួលបានស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។...
ភ្នំពេញ៖ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ណាហ្គាវើលដ៍ បេះដូងសប្បុរស បានបន្តធ្វើការឧបត្ថម្ភដល់ពលរដ្ឋនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដែលពេលនេះបានសហការជាមួយកសិដ្ឋានណាហ្គា ផ្តល់គ្រឿងឧបភោគបរិភោគដល់ ប្រជាពលរដ្ឋជាង ១.០០០ គ្រួសារដែលកំពុងស្វែងរកជំនួយនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល ដោយការឧបត្ថម្ភនេះត្រូវបានអញ្ជើញទទួលដោយលោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ។ ការបិទខ្ទប់ក្នុងពេលថ្មីៗនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី៦ ខែឧសភាជាមួយនឹងការចាត់វិធានការថ្មីៗនៅតាមទីតាំងដែលមានការឆ្លងរីករាលដាលខ្លាំង។ ស្រុកអង្គស្នួលនៃខេត្តកណ្តាល គឺជាទីតាំងមួយដែលមានរោងចក្រ និងកម្មករកម្មការិនីបំពេញការងារច្រើន...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសោកស្ដាយ ចំពោះការបាត់បង់អាយុជីវិតប្រជាជនឥណ្ឌា ជាច្រើននាក់ ដោយសារឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏ខ្លាំងក្លា។ ការសម្តែងការសោកស្តាយនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោក ប៉ាន...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការបញ្ជាក់នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា ទីក្រុងមូស្គូបានត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V ឲ្យដល់តួកគី។ ទីភ្នាក់ងារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា “ភាគី (ទាំងពីរ) បន្តកិច្ចពិភាក្សាគ្នាលើស្ថានភាពបច្ចុប្បន្ន និងលទ្ធភាពនៃសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ហើយលោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការព្យាបាល អ្នកជំងឺកូវីដ១៩មានរហូតទៅដល់៩៨០នាក់ និងអ្នកឆ្លងថ្មីចំនួន៤៤៦នាក់ ព្រមទាំងអ្នកស្លាប់៦នាក់ទៀត។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ១៣ ឧសភានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២១,១៤១នាក់ អ្នកជាសះស្បើយចំនួន ៩,៥១៩នាក់ និងអ្នកស្លាប់ចំនួន ១៤២នាក់៕