បរទេស៖ប្រទេសស៊ីរី នៅពេលថ្មីៗនេះ បានដោះលែងមន្ត្រីរាជការ អ្នកច្បាប់ ចៅក្រមនិងអ្នកសារព័ត៌មានជាង៤០០នាក់ ដែលត្រូវចាប់ខ្លួននៅក្នុងឆ្នាំនេះ ក្នុងដំណើរបង្ក្រាបលើអ្នករិះគន់លើបណ្ដាញសង្គម ហើយចំណាត់ការនេះ ត្រូវអតីតអ្នកត្រូវឃុំខ្លួននិង សកម្មជនសិទ្ធិមនុស្សមើលឃើញថា មានបំណងយកឈ្នះលើ មតិសាធារណៈ នៅមុនពេលការបោះឆ្នោតជ្រើសប្រធានាធិបតីមកដល់។ អ្នកដែលត្រូវដោះលែងក្រោយត្រូវឃុំខ្លួនក្រោមច្បាប់ឧក្រិដ្ឋកម្មលើអ៊ីនធឺណេតរសប់ប្រទេសស៊ីរីនោះ គឺស្ថិតនៅក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលត្រូវដោះលែងនៅក្នុងខែនេះ ក្រោមការលើកលែងទាំងស្រុងមួយ សម្រាប់ឈ្មួញថ្នាំញៀន អ្នកជួញដូររូបិយប័ណ្ណ អ្នកចាប់ជំរិត និងអ្នករត់ពន្ធមនុស្ស នៅមុនការបោះឆ្នោតថ្ងៃទី២៦...
បរទេស៖អាជ្ញាធរនៃប្រទេសអ៊ុយក្រែន បានដាក់លោក Viktor Medvedchuk ជាសម្ពន្ធមិត្តដ៏លេចធ្លោរបំផុតរបស់វិមានក្រឹមឡាំងនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមបទសង្ស័យជាផ្លូវការសម្រាប់ការក្បត់ជាតិកម្រិតខ្ពស់ នៅថ្ងៃអង្គារម្សិលមិញនេះ ជាផ្នែកនៃការបង្ក្រាបលើក្រុមរបស់លោក ដែលបញ្ឆេះឲ្យមានភាពតានតឹង រវាងទីក្រុងកៀវនិងទីក្រុងមូស្គូ។ តាមសេចក្តីរាយការណ៍ រដ្ឋអាជ្ញាអ៊ុយក្រែន កំពុងតែស្វះស្វែងធ្វើការឃុំខ្លួនលោក Viktor Medvedchuk ជាមេដឹកនាំបក្សប្រឆាំង និងជាពាណិជ្ជករមួយរូប ពីបទសង្ស័យក្បត់ជាតិ និងការប៉ុនប៉ងលួចធនធានជាតិនៅតំបន់គ្រីមា ជាទឹកដីដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធខ្លួនកាលពីឆ្នាំ២០១៤។ អគ្គរដ្ឋអាជ្ញា លោក...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានឈានទៅដល់ក្តោបក្តប់បាន ទីតាំងស្រុកមួយរបស់អាហ្គានីស្ថាន ហើយក្បែររដ្ឋធានីក្រុងកាប៊ុល នៅមុន៣ថ្ងៃនៃកិច្ចប្រជុំស្តីពីបទឈប់បាញ់។ សេចក្តីអះអាងដែលត្រូវបានធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធតាំងតែ ពីថ្ងៃអង្គារថាបានឡោមព័ទ្ធយកបានស្រុក Nerkh ស្ថិតនៅក្នុង ខេត្ត Wardak ក្រោយការប្រយុទ្ធគ្នា បានប៉ុន្មានថ្ងៃ។ គួរឲ្យដឹងដែរថាត្រឹមរយៈពេល១សប្តាហ៍ ចុងក្រោយនេះប៉ុណ្ណោះក្រុមតាលីបង់បានបានប្រយុទ្ធដណ្តើមបានទីតាំងស្រុកចំនួន២ មកហើយ ហើយអាហ្គានីស្ថានត្រូវបានគេមើលឃើញថា បានកើនឡើងនៃសកម្មភាពប៉ះទង្គិចគ្នាដោយហិង្សានៅចំពេលដែលអាមេរិកនិងណាតូទើបតែបានប្រកាសដកខ្លួនចេញពីប្រទេសនេះទាំងអស់...
ភ្នំពេញ៖ ស្បៀងអាហារ ជាអង្ករនិងត្រីខ ត្រូវបានលោកឧកញ៉ា ឡេង ប្រុស ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។ ក្នុងពិធីប្រគល់និងទទួល នៅថ្ងៃទី១៣ឧសភានេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណលោកឧកញ៉ា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូនលោក Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការ នូវការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជន ឈរឈ្មោះរបស់គណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត បន្ទាប់ពីពិនិត្យលើពាក្យស្នើសុំចុងក្រោយ។ ការទទួលស្គាល់គណបក្សហ៊្វុនស៊ិនប៉ិច ឲ្យចូលរួមបោះឆ្នោតនេះ បន្ទាប់ពីបំពេញឯកសារគ្រប់គ្រាន់ ក្រោយគណបក្សប្រជាជនកម្ពុជា , គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា ត្រូវបានគ.ជ.បទទួលស្គាល់តាំងពីថ្ងៃ១០ ឧសភា។ គណបក្សទាំង៤នេះ...
ភ្នំពេញ ៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រម បានចេញដីកាបង្គាប់ឲ្យដោះលែងពិធីការិនីទូរទស្សន៍MY TV កញ្ញា មាន ពេជ្ររីតានៅក្រៅឃុំជាបណ្តោះអាសន្នតាមការស្នើសុំរបស់ ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ កញ្ញាត្រូវបានឃាត់ខ្លួននាថ្ងៃ៩ឧសភា ហើយនៅថ្ងៃ១៣ ឧសភា ត្រូវបានឲ្យនៅក្រៅឃុំ ដោយស្ថិតនៅក្រោមការពិនិត្យពីបទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៣នាក់ទៀត ក្នុងនោះមាននៅស្រុកកងមាស ៣នាក់ ស្រុកស្រីសន្ធរ ៣នាក់ ស្រុកបាធាយ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ៤នាក់ផងដែរ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសជូនដំណឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧នាក់ទៀត ដែលក្នុងនោះមានស្ត្រីអាយុ ៦៧ឆ្នាំម្នាក់ បានស្លាប់ នៅមន្ទីរពេទ្យបង្អែកបាទី ។ រដ្ឋបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសជប៉ុន កំពុងពិចារណាលើការចំណាយបន្ថែមរហូតដល់ ៧០០ លានដុល្លារដល់អង្គការ Covax Facility ដែលជាកម្មវិធីគាំទ្រដោយអង្គការសហប្រជាជាតិ ដែលមានគោលបំណង ដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងការពារមេរោគ ដែលមានចំនួនសមរម្យ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រភពបានឲ្យដឹងថានាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នឹងបង្ហាញផែនការនេះនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់មេដឹកនាំពិភពលោក ស្តីពីការចាក់វ៉ាក់សាំង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា។ ការបង់ប្រាក់ដែលបានគ្រោងទុក នឹងមាននៅលើកំពូលនៃការផ្តល់ជូនដំបូងរបស់ជប៉ុន...