ភ្នំពេញ ៖ ទោះបីមិនបានចេញទៅចែកដោយផ្ទាល់ដៃក្តី តែលោក កឹម សុខា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់តាំងឲ្យសហមេធាវី និងសហការីនាំយកជំនួយមនុស្សធម៌របស់លោក និងសប្បុរសជនខ្មែរក្នុង-ក្រៅប្រទេស ទៅចែកជូនពលរដ្ឋ ខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខណ្ឌទួលគោក ចំនួន១០០គ្រួសារ។ អំណោយសម្រាប់ចែកជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ-ត្រីខ-ឆៃប៉ូវផ្អែម-ទឹកស៊ីអ៊ីវ-ម៉ាស់-អាល់កុល-សាប៊ូនិងថវិកា ២០០០០រៀល។ លោក កឹម សុខា...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា ស្ដារសន្តិភាព និងស្ថេរភាពឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្ថានភាពអាសន្នរយៈពេលមួយឆ្នាំត្រូវបានប្រកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំនេះហើយអំណាចរដ្ឋត្រូវបានប្រគល់ទៅឱ្យអគ្គមេបញ្ជាការនៃសេនាធិការយោធាការពារជាតិលោកឧត្តមសេនីយ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋដែលទើបបង្កើតថ្មី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ អង្គការសហប្រជាជាតិលោក Guterres ក៏បានលើកទឹកចិត្តដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឱ្យធ្វើតាមយ៉ាងឆាប់រហ័ស នូវការប្តេជ្ញាចិត្តរបស់ខ្លួន...
រីយ៉ូ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤២៥,៥៤០ នាក់នៅថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២,៣១១ នាក់បន្ថែមទៀតពីរោគរាតត្បាត ក្នុងរយៈពេលត្រឹម ២៤ម៉ោង។ ក្នុងរយៈពេល ២៤ ម៉ោងមុនការធ្វើតេស្តក៏បានរកឃើញ ៧២,៧១៥ ករណីថ្មី នៃការឆ្លងមេរោគកូវីដ-១៩ ។ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះត្រូវបានគេរកឃើញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មនុស្ស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែផ្តោតលើការកែលម្អភាព ប្រកួតប្រជែងរបស់ខ្លួនដែលអាចសម្រេច បានតាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនរារាំងការអភិវឌ្ឍរបស់ ប្រទេសដទៃនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី ហួ ជុនយីង បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានថា“ ប្រសិនបើវាប្រឈមមុខ ឬថែមទាំងគាបសង្កត់ភាគីម្ខាងទៀត វារឹតតែធ្វើឱ្យអរិភាពកាន់តែខ្លាំងឡើង ហើយនៅទីបំផុតនាំឱ្យមានការខាតបង់ទាំងសងខាង” ។ លោកស្រីហួ បានធ្វើការកត់សម្គាល់បន្ទាប់ពីលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ បឿន យុក អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ រដ្ឋបាលខេត្តបានបញ្ជាក់ថា បុរសខាងលើ បានធ្វើដំណើរមកពីខេត្តកណ្ដាល កាលពីថ្ងៃទី២៧...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ១៥នាក់ ដែលទើបរកឃើញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ដែលជាអ្នកធ្វេីដំណេីរ មកពីរាជធានីភ្នំពេញថ្មីៗនេះ!។ ចំពោះ អ្នកដែលបានប្រាស្រ័យទាក់ទង និងប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។ គួររម្លឹកផងដែរថា...
ភ្នំពេញ៖ រយៈពេល១១ថ្ងៃ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅ តំបន់ក្រហមបានចំនួន ៤៩៦,៤០៧នាក់ (នារី ២៦៦,៦៤៣នាក់)។ នេះបើតាមការបញ្ជាក់ពី នាយឧត្ដមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ។ ដោយឡែកក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤៧,០៩៥នាក់ ក្នុងនោះមាននារី ២៥,០៥៩នាក់ផងដែរ។ តាមផែនការ...
ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺចំនួន ៩១នាក់បន្ថែមទៀត នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា មេរោគបំប្លែងឥណ្ឌា ដែលគេហៅថា B-1617 ត្រូវបានរកឃើញ នៅប្រទេសកម្ពុជាជាករណីនាំចូល និងត្រូវបានព្យាបាលជាសះស្បើយរួចមកហើយ មកទល់ ពេលនេះ។ តាមរយៈសារសំឡេង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកស្រី ឱ...