ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧត្ថម្ភជូនគ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០.០០០រៀល និងបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ ផងដែរ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» និង សម្រាប់គ្រួសារដែលមាន អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និងគ្រួសារ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព...
រ៉ង់ហ្គូន៖ មេធាវីរបស់លោកស្រីម្នាក់ បានបង្ហើបឱ្យដឹងកាលពីថ្ងៃច័ន្ទថា មេដឹកនាំដែលត្រូវបាន ឃុំខ្លួនរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចោទប្រកាន់ដោយរបបយោធាពីបទនាំចូល និងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដោយខុសច្បាប់នឹងបង្ហាញខ្លួន ដោយផ្ទាល់នៅក្នុងសវនាការនៅថ្ងៃទី២៤ ខែឧសភា នៅរដ្ឋធានីណៃពិដោរ។ ប្រសិនបើលោកស្រីស៊ូជី ពិតជាបង្ហាញខ្លួនជាសាធារណៈមែននោះវានឹងក្លាយជាលើកទីមួយ ហើយចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។ លោកស្រីបានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ នៅឯគេហដ្ឋានរបស់លោកស្រី ហើយលោកស្រីបានចូលរួមក្នុងសវនាការដោយការធ្វើសន្និសីទតាមរយៈវីដេអូ។ ចាប់តាំងពីការឃុំខ្លួនលោកស្រីស៊ូជី បានប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៥...
វ៉ាស៊ីនតោន៖ និយ័តករសហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យប្រើជាបន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer Inc សម្រាប់មនុស្សវ័យជំទង់ ដែលមានអាយុ ១២ ឆ្នាំ ដោយបន្ថយអាយុអប្បបរមាចាប់ពី ១៦ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ ការផ្លាស់ប្តូរនេះនឹងជួយការពារ សិស្សវិទ្យាល័យនិងជាន់ខ្ពស់ពីជំងឺឆ្លងកូវីដ-១៩ ដែលជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសឆ្លង ខណៈរដ្ឋបាលរបស់លោក ប្រធានាធិបតី ចូ បៃដិន បន្តយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោយរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ២៥១នាក់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី១១ ឧសភានេះបានបង្ហាញអត្តសញ្ញាណពួកគាត់ផងដែរ ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕
ភ្នំពេញ៖ រយៈពេល១០ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋនៅតំបន់ក្រហម បានចំនួន ៤៤៩,៣១២នាក់ (នារី ២៤១,៥៨៤នាក់)។ នេះតាមការបញ្ជាក់ពីនាយឧត្ដសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ។ ដោយឡែកក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៩នាក់បន្ថែមទៀត ក្នុងនោះជាពលករទើបត្រឡប់ មកពីប្រទេសថៃ ចំនួន៨នាក់ និងម្នាក់ទៀតពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម) ។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកវិជ្ជមានខាងលើ បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួន ដែលមានស្រុកកំណើត នៅស្រុកកញ្រ្ជៀច ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test )...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា មានចំនួនសរុប ១៩,៧០៩ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩,៤៩២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៦នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ៧១នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។