ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មាន ពីបងប្អូនកម្មករកម្មការិនី ដែលរស់នៅ ក្នុងផ្ទះជួល តាមបណ្តោយផ្លូវវេង ស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាត ស្បៀងអាហារ និងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលផងនោះ នៅល្ងាចថ្ងៃទី ០៧ខែឧសភានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌ ចុះសម្របសម្រួល ជាមួយបងប្អូនកម្មករ...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ អាចនឹងវិលត្រឡប់ចូលអនុវត្តតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែសម័យលោក អូប៉ាម៉ាវិញ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត ប៉ុន្តែការសម្រេចចិត្តធ្វើដូច្នោះ គឺអាស្រ័យលើទីក្រុងតេអេរ៉ង់។ នៅមុនកិច្ចពិភាក្សាគ្នាដោយ ប្រយោលជុំទី៤រវាងភាគីទាំងពីរ នៅក្នុងទីក្រុងវីយែន មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនប្រាប់ឈ្មោះថា កិច្ចពិភាក្សា៣ជុំកន្លងទៅ បានជួយធ្វើឲ្យឃើញកាន់តែច្បាស់ នូវអ្វីដែលប្រទេសទាំងពីរចាំបាច់ត្រូវតែធ្វើ ដើម្បីវិលត្រឡប់អនុវត្តតាមកិច្ចព្រមព្រៀង Joint...
ប៉េកាំង៖ លោកស្កុត ម៉ូរីសុន អតីតហេរញ្ញិកជាតិអូស្រ្តាលី ដែលបានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ២០១៨ បានផ្លាស់ប្តូរពីការធ្វើជាសាក្សី ចំពោះកិច្ចសហប្រតិបត្តិការចិន – អូស្ត្រាលីទៅមេដឹកនាំ ដែលគណៈរដ្ឋមន្រ្តី បានមើលឃើញថាមានកម្រិតទាប នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ ជាការឆ្លើយតបទៅនឹងគោលនយោបាយអរិភាព របស់ទីក្រុងកង់បេរ៉ា ចំពោះប្រទេសដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ទីក្រុងប៉េកាំង បានចេញសេចក្តីប្រកាសដ៏ខ្លាំងមួយកាលពីថ្ងៃព្រហស្បតិ៍ ចំពោះគោលនយោបាយអរិយភាពមួយនេះ។ អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិន គឺគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ...
ស៊ីដនី៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រទេសនេះបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសអូស្រ្តាលី ទំនងជានឹងបិទទ្វារភ្ញៀវទេសចរ រហូតដល់ចុងឆ្នាំ២០២២ នៅពេលដែលការកើនឡើង នូវករណីឆ្លងនៅទូទាំងពិភពលោក បានបំផ្លាញក្តីសង្ឃឹមនៃការបើកឡើងវិញ យ៉ាងឆាប់រហ័ស។ លោករដ្ឋមន្រ្តី Dan Tehan បានលើកឡើងថារលកនៃករណីនានានៅលើឧបទ្វីបឥណ្ឌា បានបង្ហាញថា ការហាមឃាត់តាមព្រំដែនរបស់ប្រទេសអូស្ត្រាលី ចំពោះការមកដល់នូវជនបរទេស គឺនៅតែចាំបាច់ ដើម្បីការពារប្រទេសដែលមិនមានមេរោគនេះបន្ដទៀត។ ចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០...
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញមុខបញ្ជាក់ថា ផ្សារសិរីសោភ័ណ មិនមានការបិទនោះទេ សូមបងប្អូនអាជីវករ បន្តធ្វើការលក់ដូរ ដោយគោរពតាមមារណែនាំ របស់អាជ្ញាធរ សមត្ថកិច្ច ថើម្បីរក្សាសណ្តាប់ធ្នាប់ ។ លោកបន្តថា សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន...
រដ្ឋបាលរាជធានី៖ សូមពលរដ្ឋ មកទទួលវ៉ាក់សាំង តាមការអញ្ជើញរបស់អាជ្ញាធរ ចៀសវាងចាញ់កល ជនឱកាសនិយម
ភនំពេញ ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន១២៧នាក់បន្ថែមទៀត នៅមណ្ឌ លព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ បានជាសះស្បើយ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៧ ឧសភា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «អបអសាទរ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលត្រឡប់មកពីរាជធានីភ្នំពេញ ចំនួន៤នាក់។
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីល គិតត្រឹមថ្ងៃអង្គារ ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន២.៩៦៦នាក់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទំាងប្រទេសបានកើនឡើង ដល់៤១១.៥៨៨នាក់ ។ ទន្ទឹមនឹងនេះដែរ ករណីថ្មីនៃជំងឺកូវីដ-១៩មានចំនួន៧៧.៣៥៩នាក់ត្រូវបានគេរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់១៤.៨៥៦.៨៨៨នាក់ ។ ប្រេស៊ីល ឥឡូវនេះ...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លូននៃអង្គការ សហប្រជាជាតិ ហៅកាត់ (UNHCR) បានប្រកាសកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ចំនួន៤៥០នាក់ ត្រូវបានជួយសង្គ្រោះ និងបានបញ្ជូនទៅកាន់អ៊ីតាលី ។ តួលេខទាំងនេះ ក្នុងនោះបូករួមទាំងកុមារប្រមាណ១៨០នាក់ ត្រូវបានជួយសង្គ្រោះ ដោយអង្គការឃ្លាំមើលដែនសមុទ្រ ដែលជាអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ និងបាននាំយកទៅកាន់កំពង់ផែ នៅក្រុង Trapani...