តូក្យូ៖ លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន និងសមភាគីអាមេរិកលោក Antony Blinken កាលពីថ្ងៃច័ន្ទ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហានានា ដែលទាក់ទងនឹងប្រទេសចិន និងបានបញ្ជាក់ឡើងវិញនូវសារសំខាន់ នៃការរក្សាស្ថេរភាព និងសន្តិភាពឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងការប្រជុំផ្ទាល់ជាលើកទី ២ របស់អ្នកទាំងពីរ លោក Motegi និង...
បរទេស៖ ក្រសួងការពារជាតិអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃអង្គារនេះថា ប្រទេសអេហ្ស៊ីបទើបបាន ចុះហត្ថលេខាលើកុងត្រាមួយ ជាមួយប្រទេសបារាំង ទិញយកយន្តហោះចម្បាំង Rafale ចំនួន៣០គ្រឿង ក្នុងកិច្ចព្រមព្រៀងមួយ ដែលគេហទំព័រ Disclose និយាយថា មានទំហំទឹកប្រាក់៤,៥ពាន់លានដុល្លារ។ តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតរបស់ប្រទេសអេហ្ស៊ីបបានបញ្ជាក់ប្រាប់ថា កិច្ចព្រមព្រៀងនោះ នឹងផ្តល់ហិរញ្ញវត្ថុតាមរយៈកម្ចីមួយ ដែលនឹងត្រូវសងក្នុងរយៈពេលតិចបំផុត១០ឆ្នាំ ប៉ុន្តែមិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀង ឬក៏សេចក្តីលម្អិតបន្ថែមនោះទេ។...
បរទេស៖ ប្រទេសឥណ្ឌាកាល ពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាសជាផ្លូវការ មួយក្នុងការផ្អាកនូវការ ប្រឡងថ្នាក់ជាតិសម្រាប់និស្សិតពេទ្យ និងគលានុបដ្ឋាយិកាហើយ ធ្វើការបញ្ជូនក្រុមនិស្សិតទាំងនោះ ឲ្យទៅចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងការ រាតត្បាតកូវីដដែលកំពុងសភាពធ្ងន់ធ្ងរខ្លាំងនោះជំនួសវិញ។ គួរឲ្យដឹងដែរថាគិតត្រឹម ថ្ងៃចន្ទម្សិលមិញចំនួននៃអ្នកឆ្លងសរុបនៅទូទាំងប្រទេស មានទៅដល់ជិត២០លាននាក់ មកហើយក្រោយពេលដែលចំនួន នៃការឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងទៅដល់ជាង៣០ម៉ឺននាក់ក្នុងមួយថ្ងៃ រយៈពេល១២ថ្ងៃជាប់គ្នា។ ទោះបីជាយ៉ាងណាក្តីក្រុមអ្នកជំនាញ សុខាភិបាលបានព្រមានថាចំនួនពិតប្រាកដគឺអាច មានទំហំលើសពីតួលេខនេះដល់ទៅ ៥ឬ១០ដងហើយមកដល់ពេលនេះ មន្ទីរពេទ្យស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកំពុង ប្រឈមមុខទៅនឹងបញ្ហាកង្វះខាតឧបករណ៍ពេទ្យ ជាពិសេសគឺឧបករណ៍...
បរទេស៖ នៅក្នុងសុន្ទរកថាមួយថ្លែងនៅហាវ៉ៃ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd J. Austin តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់លើការទប់ទល់រួមគ្នា ថាជាយុទ្ធសាស្ត្រសហរដ្ឋអាមេរិកមួយ ដើម្បីទប់ស្កាត់ជម្លោះយោធា។នៅមូលដ្ឋានយោធាចម្រុះ Harbor-Hickam កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Lloyd J. Austin បានមានប្រសាសន៍យ៉ាងដូច្នេះថា “មូលដ្ឋានគ្រឹះនៃវិស័យការពារជាតិរបស់អាមេរិក គឺការទប់ទល់ឥតងាករេ ធានាថា សត្រូវរបស់យើងយល់ពីភាពល្ងង់ខ្លៅនៃជម្លោះទាំងស្រុង”។...
ភ្នំពេញ៖ ក្មេងតូចៗ២នាក់ទៀតហើយដែលជាសះស្បើយពីជំងឺកូវីដ១៩ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ។ ក្រោយឃើញការជាសះស្បើយ លោកហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺកូវីដ១៩ មិនយោគយល់ដល់ក្មេងឬចាស់ទេ វាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប។ តាមរូបភាព៣សន្លឹកបង្ហាញពីក្មេងទាំង២ជាសះស្បើយដើម្បីត្រៀមទៅផ្ទះវិញនោះ លោកថា រូបនេះមើលទៅធ្វើឲ្តអារម្មណ៍រំភើបផង ក្តុកក្តួលផង៕
ភ្នំពេញ៖ ថ្នាក់ដឹកនាំ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Bank) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានប្រជុំពិភាក្សា ជាមួយតំណាងអង្គការ FAO ស្តីពីការរៀបចំគម្រោងស្តីពី ភាពជាដៃគូ រវាងស្ថាប័នសាធារណៈ សង្គម និងឯកជន សម្រាប់កសិកម្ម បែបអេកូឡូស៊ី និងភាពធននឹងការរស់នៅ តាមបណ្តោយទន្លេសាប ភាគខាងជើង...
បច្ចុប្បន្នភាព ជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេសមួយចំនួននៅលេីពិភពលោក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ យោងតាម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោបានឱ្យដឹងថាមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ មានអ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យ អោយ ត្រឡប់ទៅផ្ទះវិញ កាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯង ដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត...
បរទេស៖ នៅក្នុងបទសម្ភាសន៍ មួយនាថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិន នាពេលថ្មីៗនេះ បានធ្វើសកម្មភាពកាន់តែ គឃ្លើនឡើងនៅបរទេស និងមានឥរិយាបថក្នុងបែប ជាបច្ចាមិត្តខ្លាំងឡើង។ ដោយត្រូវកម្មវិធី 60 Minutes របស់ទីភ្នាក់ងារសារព័ត៌មាន CBS News ចោទសួរថា...
អាជ្ញាធរខេត្តតាកែវ បញ្ជាក់ពីករណីអ្នក ជំងឺម្នាក់បានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្ត