បរទេស៖ ប្រទេសឡាវបានបញ្ជាក់ពី ករណីឆ្លងថ្មីនៃវីរុសកូវីដ-19 ចំនួន ៨៥ នាក់បន្ថែមទៀតនៅថ្ងៃទី៣០មេសានេះ ដោយនៅទីក្រុងវៀងចន្ទន៍ មានចំនួនករណីឆ្លងខ្ពស់បំផុត។ យោងតាមសារព័ត៌មាន Laostian Times ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារថ្នាក់ជាតិសម្រាប់ការការពារនិង គ្រប់គ្រងជំងឺកូវីដ-19 បានបញ្ជាក់ពីករណីឆ្លងថ្មីនៃ Covid-19 ចំនួន ៨៥ ករណី...
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ដ៍ថ្លៃថ្លា បានយកអំណោយផ្ទាល់ខ្លួន ចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន ចំនួន ៥៥ នាក់ ដែលកំពុងតែមានការខ្វះខាត នៅស្បៀងអាហារ ព្រោះកំពុងតែរស់នៅក្នុងតំបន់បិទខ្ទប់...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បាន ចេញសេចក្ដីសម្រេច កំណត់យកភូមិ១៧ និង២២ សង្កាត់បឹងកក់២ ជាតំបន់លឿងទុំ និងភូមិ២៣ សង្កាត់បឹងកក់២ និងភូមិ១០ សង្កាត់បឹងសាឡាង ជាតំបន់ក្រហម។
ភ្នំពេញ ៖រដ្ឋបាលខេត្តព្រះសីហនុ បានសំរេចដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរចូល មកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពី រាជធានីភ្នំពេញ និងខេត្តសៀមរាប៕
ភ្នំពេញ៖រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ ក្នុងស្រុកក្រូចឆ្មារដែលជាករណីឆ្លងរាលដាល នៃជំងឺកូវី១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ អ្នកជំងឺទាំងបីនាក់រួមមាន៖១-ឈ្មោះ តាំង ឃាង ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ២-ឈ្មោះ...
បរទេស៖ ប្រភពមួយនៅក្នុង ឧស្សាហកម្មផលិតនាវាក្នុងស្រុក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនផលិតនាវារុស្ស៊ីនានា នឹងប្រារព្ធពិធីអបអរទិវាជ័យជំនះថ្ងៃទី៩ខែឧសភា ដោយដាក់បង្ហាញនូវនាវចម្បាំង និងនាវាមុជទឹកចំនួន៦គ្រឿង។ ប្រភពនោះបានបញ្ជាក់ថា នៅដើមខែឧសភា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែសមត្ថភាពមីស៊ីល Project 955A ចំនួនពីរគ្រឿង នាវាចម្បាំង Project 20380 ពីរគ្រឿង និងនាវាមុជទឹក ...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ អាមេរិកគ្រោងនឹងចំណាយប្រាក់ជិត ១៨ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ និងផលិតឧបករណ៍ស្ទាក់ចាប់មីស៊ីលថ្មី ដែលអាចបញ្ឈប់មីស៊ីលនុយក្លេអ៊ែរចូលពីបណ្តាប្រទេសដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កម្មវិធីអភិវឌ្ឍនេះដែរ នឹងស្វែងរកការអភិវឌ្ឍ និងផលិតឧបករណ៍ស្ទាក់ចាប់មីស៊ីលប្រភេទថ្មីចំនួន ៣១ គ្រឿង ក្នុងនោះមាន ១០គ្រឿង ទុកសម្រាប់ធ្វើការសាកល្បង។ សេចក្តីរាយការណ៍បានឲ្យដឹងថា“ ឧបករណ៍ស្ទាក់ចាប់មីស៊ីលប្រភេទថ្មីនេះ ត្រូវបានរចនាឡើងដើម្បីបុក និងកម្ទេចមីស៊ីលចូលពីមារសត្រូវ...
បរទេស ៖ប្រភពផ្លូវការរបស់ប្រទេសលីបង់ចំនួនពីរ បាននិយាយប្រាប់ឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍នេះថា ប្រទេសលីបង់និងប្រទេសអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងបន្តធ្វើកិច្ចពិភាក្សាគ្នាដែលសម្របសម្រួលដោយអាមេរិក ស្តីពីជម្លោះពាក់ព័ន្ធព្រំដែនសមុទ្រមីឌីទែរ៉ានេ នៅសប្ដាហ៍ក្រោយ។គួរបញ្ជាក់ថា កិច្ចចរចាគ្នារវាងលីបង់និងអ៊ីស្រាអែល ដែលជាសត្រូវចាស់នឹងគ្នា គឺត្រូវបានធ្វើឡើងនៅក្នុងខែតុលា ដើម្បីព្យាយាមដោះស្រាយជម្លោះ ដែលបង្កពីការរុករកអ៊ីដ្រូកាបូន នៅក្នុងតំបន់សម្បូរឧស្ម័ន ប៉ុន្តែកិច្ចពិភាក្សាបានជាប់គាំងតាំងពីពេលនោះមក។ មន្ត្រីលីបង់មយរូប ដែលបដិសេធសុំមិនប្រាប់ឈ្មោះ ព្រោះតែភាពរសើបនៃបញ្ហានោះ បាននិយាយប្រាប់សារព័ត៌មានថា ភាគីសហរដ្ឋអាមេរិក បានជូនដំណឹងដល់ប្រទេសលីបង់ថា...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ មានការវាយប្រហារដោយគ្រាប់រ៉ុកកែត ទៅលើមូលដ្ឋានទ័ព អាកាសមីយ៉ានម៉ាពីរកន្លែង ប៉ុន្តែមិនមានអ្នករងគ្រោះទេ គឺត្រឹមតែបង្កឲ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ហើយនេះជាសញ្ញាមួយទៀតបង្ហាញឲ្យឃើញការធ្លាក់ចុះសន្តិសុខ ចាប់តាំងពីយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពី៣ខែមុន។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មិនមានក្រុមប្រដាប់អាវុធណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដែលយោធាបានធ្វើការបញ្ជាក់ប្រាប់ នៅក្នុងសន្និសីទកាសែតនេះនោះទេ។គួរបញ្ជាក់ថា...
ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំ!