បច្ចុប្បន្នភាព ជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេស មួយចំនួននៅលេីពិភពលោក ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីអំពីករណីរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន៦៩៨នាក់ និងមានអ្នកជាសះស្បើយ ចំនួន៩៩៤នាក់។ សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១កម្ពជា មានអ្នកឆ្លងសរុប ១១៧៦១ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៦៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល៦៩៦៨ នាក់ អ្នកស្លាប់ ៨៨ នាក់៕
ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីករណីស្លាប់ជនជាតិខ្មែរចំនួន៦នាក់ ស្រ្តីអាយុ ៦៨ឆ្នាំ ស្រ្តីអាយុ ៥១ឆ្នាំ បុរសអាយុ ៣៧ឆ្នាំ បុរសអាយុ ៦១ឆ្នាំ បុរសអាយុ ៨០ឆ្នាំ និងបុរសអាយុ ៩៣ឆ្នាំ ដោយសារជំងឺកូវីដ១៩។
ភ្នំពេញ៖ ក្នុងពេលដែលរាជធានីភ្នំពេញ បែងចែកជា៣តំបន់ គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហមនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference នារសៀលថ្ងៃទី២៨ មេសា បានបញ្ជាក់ថា តំបន់ក្រហម មិនអនុញ្ញាតឲ្យដំណើរការអាជីវកម្ម សូម្បីតែលក់ឥវ៉ាន់ចាប់ហួយ និងមិនឲ្យចេញ-ចូលដាច់ខាត ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាលជា “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្ដីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល...
ភ្នំពេញ៖ ក្រុមហ៊ុន GGgear Group Co.,Ltd បានឧបត្ថម្ភថវិកា ចំនួន១០០លានរៀល ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ច...
ទោះបីពេលនេះរាជរដ្ឋាភិបាល បានបែងចែកតំបន់ជា ក្រហម, លឿងទុំ, លឿង…ដែលយើងកំពុងរស់នៅក៏ដោយ គឺយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុតដូចៗគ្នា ដើម្បីថែរក្សាជីវិត១នេះអោយផុតពីការយាយីដោយកូវីដ១៩។ ត្រូវតែអនុវត្តអោយបានខ្ជាប់ខ្ជួន ៣ការពារ៣កុំ” (ពាក់ម៉ាស, លាងដៃ, ដើរឈរអង្គុយគឺត្រូវឃ្លាតពីគ្នា១ម៉ែត្រកន្លះ, កុំទៅកន្លែងមនុស្សច្រើន, កុំទៅកន្លែងបិទជិតគ្មានខ្យល់, កុំប៉ះពាល់គ្នា (ព្រោះមិនដឹងអ្នកណាមាន ឬគ្មានរោគកូវីដ)”។ ចំពោះ”តំបន់បិទខ្ទប់”គឺយើងត្រូវតែនៅក្នុងផ្ទះ កុំចេញក្រៅផ្ទះ បើគ្មានអ្វីសំខាន់ចាំបាច់បន្ទាន់នោះទេ។ ច្បាស់ណាស់ ពេលនេះគឺយើងកំពុងនៅក្នុង...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រុងប្រៀបរៀបចំផែនការ យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ Conference ( Zoom Meeting )...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន០៥នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់២.៨៥៧នាក់ ។ ករណីថ្មី ជាអ្នកពលរដ្ឋជនជាតិវៀតណាមទាំងអស់ ក្នុងនោះ មានបុរសម្នាក់ ដែលជាអ្នកទទួលភ្ញៀវនៅឯសណ្ឋាគារមួយនៅក្នុងស្រុក ដែលជាកន្លែងត្រូវបានបញ្ជាក់ពីអ្នកជំងឺដំបូងដែលបានធ្វើចត្តាឡីស័ក ។ ០៤នាក់ទៀត ជាអ្នកថ្មីចូលមកក្នុងប្រទេសដោយមកពីបរទេស...
បរទេស៖ ជាមួយនឹងប្រទេសវៀតណាម ចូលវិស្សមកាលរយៈពេល ៤ ថ្ងៃ បន្ទាប់ពីមួយខែ ដោយគ្មានការឆ្លងវីរុសកូវីដ១៩ក្នុងសហគមន៍, អ្នកជំនាញសុខភាពបានព្រមានពីសេណារីយ៉ូ ដែលអាចកើតមានដូចប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ចុងសប្តាហ៍នេះ ការឈប់សម្រាករយៈពេល ៤ ថ្ងៃ ដែលជាថ្ងៃបង្រួបបង្រួមជាតិ នៅថ្ងៃទី...