ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ពីក្រុមហ៊ុនJ T I ដើម្បីបន្តយកទៅចែកចាយ ដល់កងកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរ ដែលបាននិងកំពុងឈរជើង នៅតាមគោលដៅបិទខ្ទប់ រាជធានីភ្នំពេញ ក្នុងខណៈដែលរាជធានីភ្នំពេញ...
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៨នាក់ ត្រូវបាន សមត្ថកិច្ចខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ មេសា នេះ ក្រោយលួចធ្វេីដំណើរ ពីខេត្តព្រះសីហនុ ចូលខេត្តកំពង់ស្ពឺ គេចពីប៉ុស្តិ៍ត្រួតពិនិត្យ នៅចំណុចលោកយាយម៉ៅ ពេជ្រនិល ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា «នៅថ្ងៃទី...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ បានធ្វើការណែនាំសម្រាប់ការប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវា សុខាភិបាលឯកជន ស្របច្បាប់ បានរៀបចំឡើងស្របតាមយុទ្ធសាស្រ្តនៃការធ្វើតេស្ត ឆ្លើយតបទៅនឹង ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្នុងសេចក្ដីណែនាំ ចំនួន១៣ទំព័រ របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣...
ភ្នំពេញៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចាត់តំណាងទទួលភេសជ្ជៈ តែក្រូចឆ្មារទឹកឃ្មុំ ចំនួន១០០កេស និង ចាហួយកែវធំ XO ចំនួន១០០កេសពីក្រុមហ៊ុន ផលិតចាហួយ សេង...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់បងប្អូនកម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឲ្យការបិទខ្ទប់ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃនេះ ឆាប់បានបើកឡើងវិញ។ នេះជាការអំពាវនាវ របស់លោក ឃួង ស្រេង ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយ...
ភ្នំពេញ៖ នៅម៉ោងប្រមាណ ៥:៤០ ល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញ ទៅដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព តាមយន្តហោះពិសេសកម្ពុជា។ នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ...
ពិតណាស់ខ្ញុំផ្ទាល់ ក៏មិនចូលចិត្តពាក្យសំដី គំរោះគំរើយគ្មានសីលធម៍ ទោះជាពាក្យសំដីចេញពីមាត់ មនុស្សធម្មតា មនុស្សចេះដឹង ឬពីសមត្ថកិច្ចជាដើម។ នៅក្នុងស្ថានការណ៍ដែលទីក្រុងភ្នំពេញនិងខេត្តកណ្តាលត្រូវបានបិទខ្ទប់ គឺយើងឃើញមានការបង្ហោះចែករំលែកឃ្លីបវីដេអូថា លោកនេះនិយាយព្រហឺនមិនចេះខ្លាចនរណា លោកនោះអាងអីបានជាសំដីខ្លាំងឡូឡាឡូយម្ល៉េះ…។ ក្នុងកំឡុងពេលរិតបន្តឹងការបិទខ្ទប់ជាពិសេសក្នុងទីក្រុងភ្នំពេញ គឺមានមនុស្សច្រើនណាស់ដែលចង់ចេញក្រៅ តែត្រូវអាជ្ញាធរ និងសមត្ថកិច្ចហាមឃាត់បិទមិនអោយចេញ ហើយពេលខ្លះក៏ប៉ះទង្គិចពាក្យសំដីគ្នា។ ខ្ញុំយល់ថាអាជ្ញាធរនិងសមត្ថកិច្ចដែលមានសំដីលើសលោះធ្ងន់ស្រាលខ្លះៗនោះ គឺដើម្បីការពារសុវត្ថិភាពអាយុជីវិតបងប្អូនតែប៉ុណ្ណោះ។ ដោយសារតែពួកគាត់មានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ ហើយ ភ័យព្រួយបារម្ភខ្លាំងខ្លាចបងប្អូនឆ្លងរោគកូវីដ១៩ ទើបពេលខ្លះពួកគាត់និយាយសំដីមិនបានពិរោះ...
ភ្នំពេញ៖ មនុស្សចំនួន ៥៣នាក់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសម្នាក់ រស់នៅក្នុងភូមិខ្នាចអំពារ ឃុំព្រែកជីក ស្រុករុក្ខគិរី ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកលើកទី១ តាមរយៈឧបករណ៍ពិសោធន៍រហ័ស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគេត្រូវរងចាំសំណាកជាបន្តបន្ទាប់ និងត្រូវធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរៀងខ្លួន ខណៈអ្នកភូមិផ្សេងៗទៀត ក៏មិនឲ្យចេញពីផ្ទះ ។...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានឧបត្ថម្ភថវិកាជូនចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដា្ឋននគរបាលជាតិ ដើម្បីជាការលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ក្នុងម្នាក់ ទទួលបានថវិកាចំនួន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១នេះ បានចុះណែនាំអាជ្ញាធរស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីពង្រឹងការ ការពារ និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ក្នុងអង្គប្រជុំនៅសាលាស្រុកស្រីសន្ធរនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា...