ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុង ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០.០០០ ដុល្លារដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ នេះយោងតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។ លិខិតបន្តថា ថ្នាក់ដឹកនាំវៀតណាម បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ...
ភ្នំពេញ៖ លោក ហ៊ុន ប៉ូគា ប្រធានសមាគម ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ព្រមជាមួយក្រុមការងារ និងអមដំណើរដោយ លោកអភិបាលស្រុកវ៉ារិន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ផ្តល់ជូនគ្រួសារ ដែលត្រូវការចាំបាច់ នៅស្បៀងអាហារប្រចាំថ្ងៃ ចំនួនបីគ្រួសារ នៅស្រុវ៉ារិន ខេត្តសៀមរាប។ តាមការពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចេញសម្រេចបិទបណ្ដោះអាសន្ន នៅភូមិខ្នាចអំពារ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បន្ទាប់ពីរកឃើញបុរសម្នាក់ ជាអ្នករកស៊ីដឹកម្នាស់លក់ទៅផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕
ភ្នំពេញ៖ លោក ជា លាងហុង អនុប្រធានសមាគម តំណាង លោក គង់ រិទ្ធា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា ចំនួន១១នាក់ នាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួង សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិ ភោគចាំបាច់ ជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម។ តាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងកំឡុងពេល នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្រសួងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរ ឬកងកម្លាំ ងអនុវត្តច្បាប់ទាំងអស់ បន្ដយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ត្រូវចៀសវាងប្រើប្រាស់អំពើហិង្សា ក្នុងពេលអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកបែបនេះ ក្រោយពីមានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានកាន់រំពាត់ដើរគំរាមប្រ ជាពលរដ្ឋ ដែលដើរចេញក្រៅផ្ទះ...
អាជ្ញាធរ សម្រេច បិទផ្សារអូឡាំពិក ១៤ថ្ងៃ
បរទេស៖ ក្រុមការងាររដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនកំពុងតែ បង្កើនវត្តមានរបស់ខ្លួន នៅដែនសមុទ្រចិនខាងត្បូង ហើយនិងបញ្ជូននាវានិងយន្តហោះបន្ថែមទៅការពារអធិបតេយ្យភាព និងធនធាននៅដែនសមុទ្ររបស់ខ្លួន។ ហ្វីលីពីន បានបង្កើនវោហារសាស្ត្រខ្លួនក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងដំណើរប្រឆាំងនឹងអ្វីដែលខ្លួននិយាយថា ជាឥរិយាបថគម្រាមកំហែងធ្វើឡើងដោយនាវាចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រវែង២០០ម៉ាយរបស់ខ្លួន បើទោះជាមានការផ្សះផ្សារគ្នាអស់រយៈពេល៤ឆ្នាំជាមួយចិនក៏ដោយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមការងារទទួលបន្ទុកកិច្ចការដែនសមុទ្រចិនខាងត្បូងរបស់ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយដូច្នេះថា “យើងកំពុងតែប្រើអស់មធ្យោបាយដែលមាន ដើម្បីការពារទឹកដីនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង”។ គួរបញ្ជាក់ថា ការបញ្ជូននាវានិងយន្តហោះរបស់ហ្វីលីពីននេះ គឺជាទង្វើដ៏ថ្មីបំផុតមួយ...
បរទេស៖ យោងតាមការចេញផ្សាយទូរទស្សន៍ CNN នៅថ្ងៃពុធនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ មួយរូបរបស់អាមេរិក ដែលទទួលបន្ទុកកិច្ចការងារ គ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរ បានធ្វើការលើកឡើងអំពីក្តីបារម្ភរបស់គាត់ថា ចិននិងរុស្សីបច្ចុប្បន្នគឺ បានធ្វើទំនើបកម្មក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេលឿន ជាងអ្វីដែលអាមេរិកកំពុងមាននាពេលនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារ ម្សិលមិញនេះមន្ត្រីកំពូលរូបនេះបានបន្តទៀតថា អាមេរិកមិនបានធ្វើការចាប់ផ្តើមវិនិយោគឲ្យបានច្រើនគ្រប់គ្រាន់ ទៅលើវិស័យការពារជាតិ របស់ខ្លួនជាពិសេសក្បាលគ្រាប់នុយក្លេអ៊ែរ ឡើយដែលវានឹងធ្វើឲ្យខ្លួននឹង អាចបាត់បង់កេរ្ត៍ឈ្មោះ និងកត្តិនាមនៅក្នុងករសែភ្នែកសត្រូវរបស់អាមេរិកទាំងឡាយ។ លោក Charles Richard...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងអំពីការប៉ុនប៉ងមួយរបស់ សហរដ្ឋអាមេរិក ដើម្បីបន្ថយឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ និងពិភពលោកនៃមហាអំណាចអាស៊ី ដោយសង្កត់ធ្ងន់ទៅលើ“ សង្រ្គាមត្រជាក់ថ្មី” នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចពិភពលោក។ លោកស៊ី បានឲ្យនៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតនៅវេទិកា Boao សម្រាប់អាស៊ីថា ជាការជំនួសតំបន់នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស បានលើកឡើងថា ការស្ថាបនាសិប្បនិម្មិតនៃជញ្ជាំង គឺផ្ទុយនឹងច្បាប់សេដ្ឋកិច្ចនិងទីផ្សារហើយវានឹងធ្វើឱ្យអ្នកផ្សេងខកចិត្ត។ លោកស៊ី បានអះអាងថា...