ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានបញ្ចេញអត្តសញ្ញាណ ករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ២៣២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍៕
បរទេស៖ នៅថ្ងៃសុក្ររដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ១ ៥៨២នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលបានបង្កើតកំណត់ត្រាសម្រាប់ថ្ងៃទី ៣ ជាប់គ្នា ដែលមានអ្នកឆ្លងខ្ទង់ពាន់ និងបង្កើនចំនួនអ្នកឆ្លងវីរុសនេះសរុបដល់ ៣៩ ០៣៨ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣.៥៦០នាក់ ដោយសារជំងឺកូវីដ១៩គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាត កើនឡើងដល់៣៦៥.៤៤៤នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន៧៣.១៧៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបកើនឡើងដល់១៣.៧៤៦.៦៨១នាក់ ។ រដ្ឋសៅប៉ូឡូ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាដល់អាជ្ញាធរ ត្រូវចុះពិនិត្យគ្រប់មនុស្ស ដែលធ្វើដំណើរពីចម្ងាយមកកាន់ ភូមិរបស់ខ្លួន សំដៅធានាថា ភូមិរបស់ខ្លួនគ្មានការឆ្លងរីករាលដាល ជំងឺកូវីដ-១៩។ តាមរយៈសារសំឡេង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវ ចុះពិនិត្យប្រជាពលរដ្ឋទៅ...
ភ្នំពេញ ៖ ក្រោយពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទទួលដំណឹងថា មានការរត់ពន្ធមនុស្ស ចេញពី រាជធានី-ខេត្ត នោះ សម្ដេចតេជោ ក៏បានណែនាំដល់រថយន្ដ ពេទ្យ យោធ នគរបាល ឬរថយន្ដអ្នកធំ ហាមដាច់ខា ត មិនត្រូវរត់ពន្ធមនុស្សចេញពីខេត្ត ចូលភ្នំពេញ...
ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយសារសំឡេង របស់ប្រមុខរាជរដ្ឋាភិបាល មុនមានសេចក្តីសម្រេចផ្លូវការ ចំពោះវិធានការ បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នាថ្ងៃ១៤ មេសាធ្វើឲ្យប្រជាពលរដ្ឋ សម្រុកទៅ ទិញទំនិញប្រើប្រាស់ និងចំណីអាហារដែលនាំឲ្យអាជីវក មួយចំនួនតូច ឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ខុសពីធម្មតា រហូតផ្ទុះការរិះគន់ និងសុំអន្តរាគមន៍ពីអាជ្ញាធរនោះ អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្រ្តីធ្វើការស៊ើបអង្កេត និងព្រមានចាត់វិធានការដ្ឋបាល លើជនទាំងនោះ...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែក មរណទុក្ខនិងសោកស្តាយជាមួយ ក្រុមគ្រួសារសព លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងអាយុ ៧៧ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទទក។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ធនធានមនុស្ស ១រូបដ៏កម្ររបស់កម្ពុជា។...
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលជាសេនាធិការ ក្នុងការពិនិត្យ និងអនុវត្តលើវិធានការនេះ បានបង្ហាញនូវការជឿជាក់ថា អាចនឹងការកាត់បន្ថយ ការឆ្លងរាលដាល ជំងឺកូវីដ១៩ និងឈានទៅដល់ការកាត់ផ្តាច់បានទាំងស្រុង តែទាមទារឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានា ។ ក្នុងសន្និសីទសារព័ត៌មាន នារាត្រីថ្ងៃទី១៥ ខែមេសា...
ភ្នំពេញ ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ លោកម៉ៅ អាយុទ្ធត្រូវបានរកឃើញ ជំងឺកូវីដ១៩កាលពីសប្តាហ៍មុន៕
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ហាង KUNG FU TEA ដែលបានឧបត្ថម្ភភេសជ្ជៈចម្រុះ មាន កាហ្វេ និងតែគុជ ចំនួន ១០០០ កែវ ក្នុងមួយខែ រយៈពេលពីរខែ គឺខែមេសា និងខែឧសភា សម្រាប់បន្ថែម លើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ...