បរទេស៖ វិមានរដ្ឋាភិបាលរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា គ្រែប្រហែល ៨ ០០០ គ្រែ នៅមន្ទីរពេទ្យ ត្រូវបានរៀបចំសម្រាប់ការ រកឃើញអ្នកឆ្លងវីរុសដ៏ច្រើន នៅក្នុងទីក្រុងបាងកក ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមគ្រែទាំង ៨ ០០០...
បរទេស៖ ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ នៅទូទាំងប្រទេសថៃ បានបន្តបង្កើតកំណត់ត្រាជាលើកទី ២ ជាប់ៗគ្នានៅថ្ងៃព្រហស្បតិ៍នេះដោយ មានករណីឆ្លងរហូតដល់ចំនួន ១.៥៤៣ នាក់ ក្នុងនោះ ឆ្លងក្នុងតំបន់ចំនួន ១ ៥៤០ នាក់ និងករណីនាំចូលចំនួន ៣ ករណីដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៣៧.៤៥៣ នាក់។ យោងតាមសារព័ត៌មាន Bangkok Post...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបម្រើស ការងារនៅតាមអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥២,១០៥រូបស្មើនឹង៨៣ភាគរយនៃចំនួនសរុបបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ដូច្នេះផ្អែកតាមតួលេខសរុបនៅសល់ថ្នាក់ដឹកនាំ និងមន្ត្រីនានាចំនួន១០,៤៧៨រូបទៀត ស្មើនឹង១៧ភាគរយមិនទាន់បានចាក់វ៉ាក់សាំង។ បច្ចុប្បន្ន មន្ទីរពេទ្យ១៦ឧសភា បាននិងកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ស្ថិតិថ្មីមួយដែលត្រូវស្រាវជ្រាវឡើងដោយការិយាល័យស្ថិតិនៃប្រទេសអ៊ីស្រាអ៊ែលបាន បង្ហាញអំពីចំនួនពលរដ្ឋរបស់ប្រទេស គឺបានកើនឡើងដល់៩,៣៣លាននាក់ហើយ។ ការធ្វើជំរឿនថ្មីនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅមុនពេលបន្តិចនៃពិធីបុណ្យខួបឯករាជ្យរបស់អ៊ីស្រាអ៊ែលដែលនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះហើយហើយ តួលេខដដែលបានបង្ហាញទៀតថាជនជាតិជី្វហ្វសរុបគឺមានប្រមាណជា៧៣,៩ភាគរយឬ៦,៨៩៤លាននាក់ខណៈដែល២១,១ភាគរយទៀត ជាជនជាតិអារ៉ាប់។ ទិន្នន័យដដែលក៏បានបញ្ជាក់ដែរថា គិតចាប់តាំងតែពី ថ្ងៃបុណ្យឯករាជ្យកាលពីឆ្នាំ២០២០ កន្លងមកពលរដ្ឋរបស់ ប្រទេសអ៊ីស្រាអ៊ែល មានកើនឡោះងប្រមាណជា១,៥ភាគរយឬស្មើនឹង១៣៧ ០០០នាក់។គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីការបង្កើតរដ្ឋកាលពីឆ្នាំ១៩៤៨មកអ៊ីស្រាអ៊ែលមាន ប្រជាជនត្រឹមតែ៨០៦ ០០០នាក់ប៉ុណ្ណោះដែលធៀបនឹង បច្ចុប្បន្នខុសត្រូវគ្នាដល់ទៅ១០ដង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រុមហ៊ុន Boeing នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការប្រកាសប្រាប់ថា ការផលិតយន្តហោះស៊ើបការណ៍ P-8A Poseidonដំបូង របស់ប្រទេសន័រវេស កំពុងតែប្រព្រឹត្តទៅ នេះបើយោងតាមសចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ប្រទេសន័រវេស ដែលក្រុមហ៊ុន Boeing និយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានថា ទំនងជានឹងទទួលបានយន្តហោះ P-8A ដំបូង នៅត្រឹមចុងឆ្នាំនេះនោះ គ្រោងប្រើប្រាស់យន្តហោះនេះ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ឲ្យដំណើរការឡើងវិញ នូវមណ្ឌលសុខភាពខ្ពបតាងួន និងភូមិអូរុន ស្រុកស្ទឹងត្រង់ បន្ទាប់ពីលទ្ធផលតេស្តសំណាកអវិជ្ជមានជំងឺកូវីដ-១៩ ដែលចេញដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។
បរទេស៖ ការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឱ្យយើងភ្ញាក់ផ្អើលហើយល្បឿនដែលវាបានរាលដាលពាសពេញពិភពលោកគឺគួរឱ្យព្រួយបារម្ភ។ ពិតជាច្រើនណាស់ ប៉ុន្តែវាស្ទើរតែពិបាកនឹងជឿថា មានប្រទេសមួយចំនួននៅតែមិនទាន់មានករណីរាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ នៅឡើយនោះទេ រហូតដល់ពេលនេះ ។ យោងតាមវែបសាយឈ្មោះ Koryo ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការនូវប្រទេសចំនួន ១៩៣ ដែលបានឆ្លងវីរុសកូវីដ១៩នេះ។ គិតត្រឹមថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២១...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានប្រមូលចំណូល ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ចំនួន ៦១៤.៨ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលថ្មីៗនេះ បានឱ្យ ដឹង ថា ក្នុងខែមីនា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយនាថ្ងៃទី១៣មេសានេះ បានឲ្យដឹងថា កាលពីថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១២រូប ជាករណីឆ្លងក្នុងសហគមន៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យ ព្យាយាមទាក់ទង តាមគ្រប់មធ្យោបាយ នៅតែពុំអាចទាក់ទងបាន ដោយអ្នកទាំងនោះ មិនបានផ្ដល់នូវព័ត៌មានច្បាស់លាស់ នៅលើទម្រងស្នើសុំ ធ្វើពិសោធន៍ រកមេរោគកូវីដ-១៩ នៅពេលទៅយកសំណាក...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ការបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មិនមែនជាការរំលោភលើសិទ្ធិឯកជនភាពរបស់បុគ្គលទេ ព្រោះថា ធ្វើឡើងក្នុងកាលៈទេសៈចាំបាច់បំផុត ក្នុងការស្វែងរកអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក...