កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យឡើងវិញចំពោះក្រុមហ៊ុន អ្នកទទួលការ ដែលតែងតែបង្កការអុកឡុក ក្នុងដំណើរការដេញថ្លៃ គម្រោងមូលនិធិឃុំ-សង្កាត់ ។ លោកអភិបាលខេត្តបាន លើកឡើងយ៉ាងដូច្នេះ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលេីកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងមានតំរូវការវ៉ាក់សាំងកូវីដ១៩យ៉ាងសន្ធឹកសន្ធាប់និងគ្រប់ប្រភេទវ៉ាក់សាំងដោយមិនគិតថាជារបស់ប្រទេសមហាអំណាចណាមួយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងប្រែក្លាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នេះ ទៅជាវ៉ាក់សាំងកាតព្វកិច្ច។ ការអះអាងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី បែបនេះ ដោយសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួន កំពុងអនុវត្តន៍នូវវិធានការនេះ រួចស្រេចទៅហើយ ដោយបុគ្គលណាមិនបានចាក់វ៉ាក់សាំងកូវីដ១៩គឺមិនអនុញ្ញាតអោយចូលកន្លែងធ្វើការ ឬដើរហើរដោយសេរីបាននោះទេ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស ពីការរកឃើញអ្នកឆ្លងជំងឺកូវី១៩ថ្មីចំនួន៧២នាក់ទៀត និងជាសះស្បើយចំនួន ៤៧នាក់។ ក្នុងចំណោម៧៣នាក់មានករណីឆ្លងសហគមន៍ ៧២នាក់ និងអ្នកដំណើរពីបរទេស១នាក់។ ក្នុងនោះ មាននៅភ្នំពេញចំនួន៣៣នាក់ ព្រះសីហនុចំនួន២២នាក់ កណ្តាលចំនួន៨នាក់ ស្វាយរៀងចំនួន៣នាក់ ពោធិ៍សាត់ចំនួន៣នាក់ ព្រៃវែងម្នាក់ និងកំពតម្នាក់ ព្រមទាំងអ្នកមកពីបរទេសម្នាក់ទៀត។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ៦ មេសា...
ភ្នំពេញ ៖ រកឃើញអ្នកលក់ដូរនៅផ្សារអូឫស្ស៊ី មានផ្ទុកជំងឺកូវីដ១៩ថ្មីចំនួន២០នាក់ទៀតហើយនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ សរុបទាំងអស់៣៦នាក់។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវ ឲ្យទៅធ្វើតេស្តរកមេរោគកូវីដ បើមិនទៅធ្វើតេស្តទេគឺ មិនអាចចូលលក់ នៅពេលផ្សារបើកឡើងវិញ ហើយនឹងប្រឈមការពិន័យប្រាក់ ១លាន ទៅ ៥លានរៀល៕
រីយ៉ូ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃអាទិត្យម្សិលមិញចំនួន ១,២៤០ នាក់ទៀត និងករណីឆ្លងថ្មីចំនួន ៣១,៣៥៩ ករណី ដែលចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៣១,៤៣៣ នាក់។ ប្រទេសប្រេស៊ីល ដែលបានចុះបញ្ជីការឆ្លងសរុបចំនួន ១២,៩៨៤,៩៥៦ នាក់បច្ចុប្បន្ន គឺជាផ្នែកមួយនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលជាការរាលដាលដ៏អាក្រក់បំផុតលំដាប់ទី ២ នៅលើពិភពលោក...
ភ្នំពេញ ៖ ក្រុម អង្គការសង្គមស៊ីវិល នៅកម្ពុជាចំនួន១០៣បានស្នើសុំឲ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់នៅកម្ពុជា ដើម្បីផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ រយៈពេលយ៉ាងតិច ៣ខែ ។ ការស្នើរបស់ពួកគេនេះ ដើម្បីផ្ដល់ឲ្យអ្នកខ្ចីប្រាក់នូវឱកាសស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមនាថ្ងៃ៦...
ហ្សាកាតា៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយជាតិលោក Raditya Jati បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ត្រូវបានសម្លាប់ និង ៤០ នាក់ផ្សេងទៀតបានបាត់ខ្លួននៅពេលទឹកជំនន់ និងការបាក់ដី បានវាយប្រហារខេត្ត East Nusa Tenggara ភាគកណ្តាលប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរកឃើញ ករណីវិជ្ជមានកូវីដ១៩ចំនួន ៣ នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។ អ្នកជំងឺរួមមាន៖១.ឈ្មោះ ថូន ចន្ធូ ភេទស្រី មានផ្ទៃពោះ ៩ ខែ រស់នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ពលករ មកពីភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស កំបូល។...
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ ឲ្យពាក់ព័ន្ធជាមួយអាជីវករឈ្មោះ សុខ ប៉េងសុន អាជីវករក្នុងផ្សារចាស់ដែលផ្ទុកជំងឺកូវីដ១៩ទៅយកសំណាក នៅមណ្ឌលសុខភាពចាក់អង្រែខណ្ឌមានជ័យ។ ក្នុងករណីខកខាន ឬគេចវេស អាជ្ញាធរមិនអនុញ្ញាតឲ្យចូលលក់ដូរក្នុងផ្សារចាស់ឡើយ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ឈ្មោះ សុីណូវ៉ាក់ ជូនកម្មករ និយោជិត តាមរោងចក្រ និងសហគ្រាស នៅរាជធានីភ្នំពេញ៕