ភ្នំពេញ៖ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ១៩ បិទបញ្ចប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់ជាទស្សនទានសំខាន់ៗចំនួន៣ចំណុចក្នុងនោះ មានយន្តការរយៈពេលខ្លី មធ្យម និងវែង។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២ ខែ មេសា ឆ្នាំ ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការបកស្រាយនិងពន្យល់យន្តការនីមួយៗដូចខាងក្រោមនេះ៖ ១.យន្តការរយៈពេលខ្លីក/ប្រជាពលរដ្ឋខ្មែរទាំងអស់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីការត្រៀមរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត ក្នុងអាណត្តិទី៣ នៅពេលខាងមុខនេះ។ សូមរំលឹកថាកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដែលក្រុង នេះមានសង្កាត់ ចំនួន ៣ គឺ សង្កាត់បឹងទូក...
តេអេរ៉ង់៖ សហភាពអឺរ៉ុប (EU) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តំណាងប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ នឹងជួបគ្នា នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីការវិលត្រឡប់របស់សហរដ្ឋអាមេរិក ដែលអាចកើតមាន ទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយខ្លួនបានប្រកាស ការប្រជុំគណៈកម្មការចម្រុះ នៃផែនការសកម្មភាពរួម...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនគាំទ្រយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចពិភាក្សាសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរបៀបអាស៊ាន និងគាំទ្រឱ្យមានការប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន ដើម្បីសម្របសម្រួលស្ថានភាពរបស់មីយ៉ាន់ម៉ា នៅកាលបរិច្ឆេទដំបូង។ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះនៅពេលចូលរួមកិច្ចប្រជុំជាមួយសមភាគីម៉ាឡេស៊ីរបស់លោក គឺលោក Hishammuddin Hussein នៅទីក្រុងណានពីង ខេត្តហ្វូជាន។ លោកវ៉ាង យី បានលើកឡើងថា...
ភ្នំពេញ ៖ ក្នុងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពី ការការពារការចម្លងវីរុសកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានឲ្យប្រជាពលរដ្ឋ ដែលត្រូវទៅវត្តត្រូវពាក់ម៉ាស់ជាចាំបាច់ និងជាប្រចាំ ហើយត្រូវរៀបចំ ឲ្យមានកន្លែងលាងដៃ នៅស្រុកចេញ-ចូល និងរក្សាការលាងដៃឲ្យបានញឹកញាប់។ ក្រៅពីវិធានការខាងលើនេះ គឺត្រូវវាស់កំដៅ និងបាញ់អាល់កុលលាងដៃ ឬទឹកហ្សែលលាងដៃ សម្រាប់ពុទ្ធបរិស័ទកុំឲ្យមានធ្វេសប្រហែស។ កំណត់ចំនួនពុទ្ធបរិស័ទដែលត្រូវអនុញ្ញាតឲ្យចូលវត្ត និងត្រូវរក្សាគម្លាត៕
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេដឹកនាំជាង ២៥ នាក់មកពីក្រុមប្រទេស G20 និង G7 និងមកពីគ្រប់តំបន់ទាំងអស់ បានរួបរួមគ្នាអំពាវនាវជាបន្ទាន់ឲ្យមានសន្ធិសញ្ញាអន្តរជាតិ សម្រាប់ការត្រៀមបង្ការ និងការឆ្លើយតបរាតត្បាតរាតត្បាត។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានលើកឡើងថា សន្ធិសញ្ញារាតត្បាតនេះ គឺជាការប្តេជ្ញាចិត្តជំនាន់មួយ ដើម្បីរក្សាពិភពលោកឱ្យមានសុវត្ថិភាពពីធាតុបង្កជំងឺថ្មី...
ស្វាយរៀង ៖ស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្តស្វាយរៀងមិនទាន់ថមថយ នៅឡើយទេ ដែលនាំអោយអាជ្ញាធរក៏ដូចប្រជាពលរដ្ឋក្នុងខេត្តនេះ មានការព្រួយបារម្ភនិងជំរុញឲ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនមិនឲ្យឆ្លងជំងឺនេះដោយត្រូវធ្វើអនាម័យ ជាប្រចាំលាងដៃជាមួយសាប៊ូ អាកុល ជែលនៅគម្លាតគ្នា បើមិនចាំបាច់កុំចេញក្រៅផ្ទះ។ លោកតូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២១នេះថាខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥៥នាក់ ខណៈមានអ្នកជាសះស្បើយ២នាក់។ ក្នុងនោះអាជ្ញាធរបានរកទីតាំងទី២សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩បន្ថែមទៀតដើម្បីត្រៀមទុក សម្រាប់មានអ្នកជំងឺដែលឆ្លងជាបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ថាខេត្តស្វាយរៀងបានបិទទីតាំងជាច្រើនកន្លែងដែលមាន មនុស្សពាក់ព័ន្ធទាំងផ្ទាល់និងប្រយោលជាច្រើនរយនាក់ ដែលកំពុងធ្វើចត្តាឡីស័កនឹងយកសំណាក ទៅពិនិត្យ...
អាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានចូលរួមប្រជុំត្រួតពិនិត្យការ អនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២១ តាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៩នាក់ទៀត និងជាសះស្បើយ ១៦នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន ៦៨នាក់ និងអ្នកដំណើរពីបរទេស១នាក់។ ក្នុងចំណោមចំនួន៦៩នាក់នោះ ស្វាយរៀង ២៨នាក់ ភ្នំពេញ២៣នាក់ កណ្តាល១៣នាក់ និងព្រះសីហនុ៤នាក់។ គិតត្រឹមព្រឹកថ្ងៃ២ មេសា កម្ពុជាមានអ្នកឆ្លងជំងឺសរុបចំនួន២៥៤៦ នាក់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុបត្រូវបានគេដឹងថា បានបរាជ័យក្នុងការ សម្រេចតាមគោលដៅ របស់ខ្លួនទាំងការចាក់ ឲ្យបានវ៉ាក់សាំងចំពោះក្រុមការងារជួរមុខបាន៨០ភាគរយ និងឲ្យបាន៨០ភាគរយចំពោះ មនុស្សអាយុ ច្រើនជាង៨០ឆ្នាំផង នៅត្រឹមចុងខែមិនា។ តាមតួលេខដែលត្រូវបានបង្ហាញដោយមជ្ឈមណ្ឌល ត្រួតពិនិត្យនិងការពារជំងឺឆ្លង របស់អ៊ឺរ៉ុបហៅកាត់ថា ECDC កាលពីថ្ងៃពុធបានបង្ហាញ ថា មិនមានប្រទេសក្នុងតំបន់អ៊ឺរ៉ុប ណាមួយអាចទទួលបានតាមគោលដៅ ដែលបានកំណត់ទាំង២ខាងលើកនេះ នោះទេ។...