ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូនីសេហ្វ បានផ្ដល់ថវិកាជិត១លាន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសនោះ បង្កើនសមត្ថភាពប្រព័ន្ធត្រជាក់សម្រាប់ទុកវ៉ាក់សាំង។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយបន្ទាន់ ក្នុងទឹកប្រាក់ ៣៦,៩ លានដុល្លារ ដល់យូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន១២...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះបានសម្រេចចេញ បើកដំណើរការឲ្យមានការចេញ-ចូល ឡើងវិញក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយបាន ផ្អាកមួយរយៈមកដោយសារស្ថានភាពជំងឺកូវីដ១៩ ប៉ុន្តែទោះបីយ៉ាងណារដ្ឋបាលខេត្ត ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួម អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕
បរទេស៖ មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បានប្រកាស នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានព្រមព្រៀងគ្នាជាមួយ ក្រុមហ៊ុន ផលិតឱសថ TopRidge Pharma របស់ប្រទេសចិន ដើម្បីផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ Sputnik V របស់រុស្ស៊ីចំនួន ១០០ ដូស ក្នុងមួយឆ្នាំៗនៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ ៖ ក្រោយកងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ចុះអប់រំណែនាំអំពីវិធានការបម្រាមគោចរដោយហាមឃាត់ការ ធ្វើដំណើរចាប់ពីម៉ោង៨យប់ដល់៥ភ្លឺ កាលពីរាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រួចមក នាយប់ថ្ងៃ២ មេសានេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តបម្រាមគោចរ របស់សាលារាជធានីភ្នំពេញហើយ ដោយផ្អាកធ្វើដំណើរបណ្តោះអាសន្នលើកលែងតែ ចំណុចមួយចំនួន។ នេះបើតាមការឲ្យដឹងពីហ្វេសប៊ុករបស់ លោក ស ថេត ស្នងការរាជធានីភ្នំពេញ ។...
រ៉ង់ហ្គូ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាស ថាខ្លួនកំពុងអនុវត្តបទឈប់បាញ់រយៈពេលមួយខែ ជាឯកតោភាគី ប៉ុន្តែលើកលែង ចំពោះសកម្មភាព ដែលរំខានដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាលរបស់រដ្ឋាភិបាល ដែលបានរឹបអូសអំណាចកាលពីដើមខែកុម្ភៈកន្លងទៅ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វាហាប់ជាមួយក្រុមឧទ្ទាមជនជាតិភាគតិចយ៉ាងតិចពីរក្រុម ដែលរក្សាវត្តមានយ៉ាងខ្លាំងនៅក្នុងតំបន់រៀងៗខ្លួននៅតាមព្រំដែន។ ក្រុមបែបនេះរាប់សិបក្រុមបានស្វែងរកស្វ័យភាពកាន់តែច្រើនពីរដ្ឋាភិបាលកណ្តាល ពេលខ្លះតាមរយៈការតស៊ូប្រដាប់អាវុធ សូម្បីតែពេលមានសន្តិភាពក៏ដោយ ក៏ទំនាក់ទំនងមានភាពតានតឹងនិងបទឈប់បាញ់ហាក់មានភាពផុយស្រួយ។ ចលនាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី ផ្តោតលើការមិនគោរពស៊ីវិល អំពាវនាវដល់និយោជិកក្នុងវិស័យសាធារណៈ និងឯកជនបញ្ឈប់ការងារ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ធ្វេីការណែនាំដល់ក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីនីតិវិធីនៃការសុំច្បាប់អវត្តមាន ពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា សេចក្តីណែនាំស្តីពីនីតិវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នំា២០២១ថា សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្ដរជាតិ ហៅកាត់ថា (IFRC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមបុគ្គលិកកាកបាទក្រហម ប្រចាំនៅមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនដោយបំភិតបំភ័យ និងបង្ករងរបួសនៅជួរមុខ នៅពេលពួកគេព្យាយាមព្យាបាលជនស៊ីវិលដែលកំពុងកើនឡើង ។ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងរយៈពេល០២ខែមកនេះ បន្ទាប់ពីកងទ័ពបានដណ្តើមយកអំណាច ។...
ហ្សឺណែវ៖ របាយការណ៍ ស្តីពីការតាមដានជាសកលនៃប្រភពដើមជំងឺកូវីដ-១៩ ដែលត្រូវបានចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា វីរុសនេះអាចនឹងរីករាលដាលនៅក្នុងប្រទេសជាច្រើន មុនពេលដែលករណីដំបូងត្រូវបានរកឃើញនៅក្នុងប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍ថា របាយការណ៍របស់អង្គការសុខភាពពិភពលោក បានពិនិត្យឡើងវិញនូវទិន្នន័យពីការសិក្សា ដែលបានបោះពុម្ពផ្សាយពីបណ្តាប្រទេសផ្សេងៗគ្នា ពាក់ព័ន្ធប្រភពដើមនៃមេរោគរាតត្បាតខាងលើនេះ។ ការរកឃើញបានបង្ហាញថា ការចរាចរមេរោគ SARS-CoV-2 បានចាប់ផ្តើមការរកឃើញករណីដំបូងក្នុងរយៈពេលជាច្រើនសប្តាហ៍ ដែលវាអាចនឹងកើតមានមុនពេលរកឃើញនៅទីក្រុងវូហាន់ ទៅទៀត នេះបើយោងតាមសារព័ត៌មាន...
ហេរ៉ាត់/អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា មន្ត្រីក្នុងស្រុកមួយរូបបានបញ្ជាក់ថា មន្ត្រីប៉ូលិសចំនួន០២នាក់ ត្រូវបានសម្លាប់ និង០២នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែល គ្រាប់បែកកែច្នៃមួយបានត្រូវគេបំផ្ទុះឡើង នៅជិតទីតំាងត្រួតពិនិត្យមួយកន្លែង នៅតាមបណ្តោយផ្លូវក្នុងខេត្ត Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ ។ លោក Mohammad Rafiq Shirzai អ្នកនាំពាក្យមកពីមន្ទីរសុខាភិបាលខេត្ត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយរហូតដល់ចំនួន៤៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ពាក់ព័ន្ធករណីព្រឹត្តិការណ៍សហគមន៍កុម្ភៈចំនួន ៣៥នាក់ និងអ្នកដំណើរពីបរទេស២នាក់។ អ្នកឆ្លងច្រើនជាងគេមាននៅភ្នំពេញ៣០នាក់ កណ្តាល៣នាក់ និងព្រះសីហនុ២នាក់។ គិតត្រឹមព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៤៧៧ នាក់ អ្នកជាសះស្បើយចំនួន១២៤០ នាក់ អ្នកកំពុងព្យាបាលចំនួន១២១៩ នាក់ និងអ្នកស្លាប់១៤...