រកឃើញ កុមារអាយុ១១ខែ ម្នាក់ឆ្លងកូវីដ-19 នៅខេត្បូងឃ្មុំ
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា បានធ្វើការប្រមូលផ្តុំគ្នាជាច្រើនទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីយោធាត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់មនុស្ស០៩នាក់នៅមួយថ្ងៃមុននេះ ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការតវ៉ាដោយអុជទៀនបានកើតឡើងនៅទូទាំងប្រទេសពេញមួយយប់ ដោយរាប់បញ្ចូលទាំងនៅតំបន់ម៉ាន់ដាណ និងម៉ានដាន ក៏ដូចជានៅក្នុងរដ្ឋការ៉ែន និងជិន ផងដែរ ។ សារព័ត៌មាន Mizzima...
រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារថាមពលអារ៉ាប៊ីសាអ៊ូឌីតបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងថាមពលរបស់ប្រទេសអារ៉ាប់ប៊ី សាអូឌីត បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយមីស៊ីលបណ្តាលឱ្យឆាបឆេះនៅឯស្ថានីយ៍ ចែកចាយផលិតផលប្រេងក្នុងទីក្រុងព្រំដែន Jazan របស់ប្រទេសនេះ ។ អ្នកនាំពាក្យរបស់ក្រសួងខាងលើ បាននិយាយថា ការវាយប្រហារនេះបណ្តាលឱ្យមានអគ្គិភ័យ មួយនៅឯចំណតផែប្រេងនោះ ហើយមិនមានរបាយការណ៍ ពីអ្នកស្លាប់ និងរបួសនៅឡើយទេ...
បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ប្រទេសថៃម្នាក់ បាននិយាយនៅថ្ងៃសុក្រថា បុរសម្នាក់បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាន ១៣ ថ្ងៃ ដោយបុរសដែលស្លាប់ គឺមានជំងឺរ៉ាំរ៉ៃ ហើយវាមិនមែនជាផលប៉ះពាល់ដោយសារការចាក់ថ្នាំនេះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងសុខាភិបាលសាធារណៈក្នុងខេត្ត ណុនថាបួរី លោកវេជ្ជបណ្ឌិត Tawee...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកងទ័ពទាំងអស់ បន្តប្រុងប្រៀបជានិច្ច ពេលកើតមាន ហេតុការណ៍ចាំបាច់ និងហេតុការណ៍ បន្ទាន់ណាមួយភ្លាមៗ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានរំលឹកអនុស្សាវរីយ៍ និងរឿងរ៉ាវមួយចំនួន ដែលរូបលោកផ្ទាល់...
ភ្នំពេញ: ដោយសង្កេតឃេីញស្ថានភាព រីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ក្នុងរាជធានីភ្នំពេញ រហូតមកទល់បច្ចុប្បន្ននេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនទទួលរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់ អនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ក្នុងបរិបទកូវីដ១៩នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អោយដឹងថា មានករណីរកឃើញអ្នកអ្នកវិជ្ជមានកូវីដ-១៩ថ្មីម្នាក់ ក្នុងក្រុងសៀមរាប ដោយពាក់ព័ន្ធនឹង អ្នកបើកបររថយន្តឈ្នួល ។
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុង១ខែ សម្រាប់កម្មករ-និយោជិត ១នាក់ ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប រយៈពេល៣ ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ តាមសេចក្ដីជូនដំណឹងរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើអំពាវនាវទៅដល់ម្ចាស់ អគារទីតាំងអាជីវកម្ម និងរោងចក្រកុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលដែលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល ទាន់ពេលវេលា ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩។ តាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល...
ភ្នំពេញ ៖ ក្រោយពីមានប្រជាពលរដ្ឋ និងជាម្ចាស់បន្ទប់ជួល ចំនួន៤៦បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រកាសមិនយកថ្លៃឈ្នួលស្នាក់នៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងជាគំរូដ៏ល្អមួយ ហើយសង្ឃឹមថា នឹងមានម្ចាស់ផ្ទះជួលផ្សេងៗ ទៀត ចូលរួមជួយរាជរដ្ឋាភិបាលទៅតាម លទ្ធភាពដែលអាចធ្វើទៅបាន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្តេចតេជោ...