បរទេស៖ វីរុសកូរ៉ូណាដែលបំលែង ខ្លួនថ្មីលើសមុនទ្វេដង ហើយ ៧៧១ នាក់ ផ្សេងទៀតត្រូវបានរកឃើញនៅក្នុងសំណាកដែលប្រមូលបានពីរដ្ឋចំនួន ១៨ ទូទាំងប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោសំណាកចំនួន ១០៧៨៧ ក្នុងនោះ មាន ៧៣៦ សំណាក គឺវិជ្ជមានសម្រាប់វ៉ារ្យ៉ង់ពីចក្រភពអង់គ្លេស,...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងបាន បាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់តែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់តំបន់នេះដោយមន្រ្តីការពារជាតិ និងការទូតកំពូលរបស់សហរដ្ឋអាមេរិកនៅក្នុងបញ្ហា ប្រឈមដំបូងរបស់ក្រុងព្យុងយ៉ាងចំពោះរដ្ឋបាលរបស់លោក បៃឌិន ។ មន្ត្រីរូបនេះបានបញ្ជាក់នៅ ក្នុងការនិយាយជាផ្លូវការនៃការអនុវត្តកន្លងមករបស់ក្រុងព្យុង យ៉ាងដោយប្រើកាំជ្រួចមីស៊ីលរបស់ខ្លួនដើម្បីបង្កឱ្យមានទាំងក្រុង វ៉ាស៊ីនតោន និងសេអ៊ូល...
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េ ហៅកាត់ថា (KCNA)បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក គីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) កាលពីថ្ងៃអង្គារ បានជំរុញឲ្យអ្នកសាងសង់ និងកងទ័ពទាំងឡាយ ធ្វើការដោយអំណត់បំផុត ដើម្បីបញ្ចប់ការសាងសង់អគារស្នាក់នៅ ចំនួន១០.០០០នាក់ នៅក្រុងព្យុងយ៉ាង ។...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា ផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅក្រុង Chaman ខេត្ត Balochistan ភាគនីរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយបន្សល់ទុកអ្នកស្លាប់ចំនួន០៤នាក់ ក្នុងនោះមានកុមារម្នាក់ និង១៤នាក់ផ្សេងទៀតបានរងរបួស ។ ក្រុមមន្ត្រីប៉ូលិសនៅក្នុងតំបន់ បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា រថយន្តមួយគ្រឿងរបស់យោធាប៉ារ៉ា ដែលជាកងកម្លាំងជ្រើសរើស របស់ប៉ាគីស្ថាន...
ភ្នំពេញ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១៖ EZECOM ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណែតលំដាប់ខ្ពស់នៅកម្ពុជា បានបង្កើតវិធីសាស្ត្រថ្មីផ្តល់ជូនដល់ អតិថិជនក្នុងការចុះឈ្មោះជាវ សេវាតាមរយះវែបសាយ ដោយអតិថិជនអាចប្រើប្រាស់ ប្រតិបត្តិការនេះពីផ្ទះរបស់ខ្លួនមិនចាំបាច់ចេញក្រៅ ក្នុងគោលបំណង កាត់បន្ថយហានិភ័យជំងឺកូវីដ-១៩។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះរបស់ក្រុមហ៊ុន EZECOM ដែលចាប់ផ្តើមក្នុងខែមីនា ឆ្នាំ២០២១ ត្រូវបានដាក់ដំណើរការដើម្បីជួយឱ្យអតិថិជន និងអតិថិជននាពេលអនាគតរបស់ក្រុមហ៊ុន មានសុវត្ថិភាពក្នុងគ្រាដែលមានការរាតត្បាត ជំងឺដ៏កាចសាហាវនេះ។...
បង់ក្លាដេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅអង្គារនេះថា មនុស្សចំនួន១៥នាក់បានស្លាប់ និង៤០០នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយបានបំផ្លាញផ្ទះសម្បែងរបស់ជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ នៅក្នុងទីតាំងដែលជាលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកនៅបង់ក្លាដេស ។ ជិតមួយលាននាក់នៃជនជាតិភាគតិចម៉ូស្លីម ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ ដែលភាគច្រើនបានរត់គេចពីការបង្ក្រាបរបស់យោធាឆ្នាំ២០១៧ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងពិចារណាចំណាយប្រាក់ចំនួន៣ទ្រីលានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមេរិក ដោយបែងចែកជាពីរបណ្ណ ដែលប្រឈមនឹងផ្លូវតូចចង្អៀត ដើម្បីអនុម័តនៅក្នុងសភា ។ ផែនការហេដ្ឋារចនាសម្ព័ន្ធនឹងអនុវត្តតាមផែនការជួយសង្គ្រោះអាមេរិក ដែលមានទឹកប្រាក់ចំនួន១,៩ទ្រីលានដុល្លារអាមេរិក ដែលបានចុះហត្ថលេខា កាលពីដើមខែនេះដែលមានគោលបំណងជួយដល់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក...
បរទេស៖សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មថ្មីលើថ្នាក់ដឹកនាំយោធាមីយ៉ានម៉ា ជុំវិញការធ្វើរដ្ឋប្រហារខែកុម្ភៈ និងការកើនឡើងនូវអំពើហិង្សាជាបន្តបន្ទាប់ធ្វើទៅលើក្រុមបាតុករ។ សហភាពអឺរ៉ុបបានប្រកាស នូវទណ្ឌកម្ម ដោយផ្តោតគោលដៅ លើមនុស្សចំនួន១១នាក់ ដោយ១០នាក់គឺស្ថិតនៅក្នុង ចំណោមមន្ត្រីយោធាជាន់ខ្ពស់ខ្ពស់បំផុតរបស់មីយ៉ានម៉ា ដែលរួមមានទាំងអគ្គមេបញ្ជាការ លោក Min Aung Hlaing ផងដែរ។ ចំណែកមនុស្សទី១១ គឺជាប្រធានគណកម្មការរៀបចំ ការបោះឆ្នោត ដែលធ្វើតួនាទីលុបចោល លទ្ធផលការបោះឆ្នោតរដ្ឋសភាមីយ៉ានម៉ាឆ្នាំ២០២០។...
មន្រ្តីនគរបាល នៅត្បូងឃ្មុំឆ្លងជំងឺកូវីដ១៩ ដោយបានទៅច្រើនទីតាំងផងដែរ
ភ្នំពេញ៖ យោងតាមអនុសាសន៍ ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងធម្មការនិងសាសនានៅថ្ងៃទី២៣មីនានេះបានចេញ សេចក្ដីណែនាំមួយ ស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ «៣ ការពារ និង ៣កុំ»។