បរទេស៖ យោងាតាមអត្ថបទចេញផ្សាយដោយកាសែតចិនដេលី នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាមន្ត្រីកំពូលការពារជាតិរបស់អាមេរិក និងឥណ្ឌាកាលពីថ្ងៃសៅរ៍បានឈានទៅដល់ការ សន្យារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនង ផ្នែកយោធារវាងគ្នានៅចំពេល ដែលក្តីព្រួយបារមភចំពោះការកើន ឡើងនៃឥទ្ធិពល របស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិរបស់ អាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិ របស់ឥណ្ឌាលោក Rajnath Singh ត្រូវបានគេដឹងថាបានជួបគ្នានៅក្នុង ទីក្រុងញូវដេលីកាលពីថ្ងៃសៅរ៍ហើយបានថែមទាំងឈាន ទៅដល់ការព្រមព្រៀងគ្នាក្នុងការបើកកិច្ចសហប្រតិបត្តិការវិស័យ ការពារឲ្យកាន់តែស៊ីជម្រៅជាមួយគ្នាបន្ថែមទៀត។ លោក...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស សហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចស៊ែលកាលពីថ្ងៃច័ន្ទ បានអនុម័តលើការដាក់ទណ្ឌកម្មលើការរំលោភ បំពាននានានៅក្នុងប្រទេសចិន មីយ៉ាន់ម៉ា និងរុស្ស៊ី ដោយសារតែប្លុកនេះពង្រីកវិធានការណ៍សំដៅទៅលើការរំលោភសិទ្ធិសកល ។ ប្រទេសចំនួន២៧ គ្រោងនឹងដាក់មន្ត្រីចិនចំនួន០៤ រូប...
រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ក្រុមបាតុករប្រឆាំងនឹងរបបយោធាអំពីការដុតបំផ្លាញ និងអំពើហឹង្សានៅពេលដែលបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មបន្ថែមទៀតលើបុគ្គល និងក្រុមដែលជាប់ទាក់ទងនឹងរដ្ឋប្រហារកាលពីខែមុន និងការបង្ក្រាបដ៏ឃោរឃៅមួយប្រឆាំងក្រុមអ្នកតវ៉ា។ អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានលើកឡើងថា ក្រុមបាតុករ ១៦៤ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា និងបានសម្តែងការសោកស្តាយ ចំពោះការស្លាប់នេះ។ លោកបានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីណៃពិដោរ នៅថ្ងៃអង្គារនេះថា“ ពួកគេក៏ជាពលរដ្ឋរបស់យើងដែរ” ។ ជាមួយគ្នានេះដែរ...
ប៉េកាំង៖ ប្រទេសរុស្ស៊ី និងចិន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសទាំងពីរចង់បានកិច្ចប្រជុំកំពូល នៃសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ចំពេលដែលគេហៅថាភាពចលាចលនយោបាយ កាន់តែខ្ពស់ដោយទីក្រុងមូស្គូបាននិយាយថាពួកគេជឿជាក់ថា សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពតាមរបៀបបំផ្លិចបំផ្លាញ។ សម្ព័ន្ធមិត្តទាំងពីរ ដែលទំនាក់ទំនងជាមួយលោកខាងលិច កំពុងស្ថិតក្នុងសភាពតានតឹង កាន់តែខ្លាំងឡើង បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលរបស់ អង្គការសហប្រជាជាតិ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅលើអ៊ីនធឺណិតបានឲ្យដឹងថា“ នៅក្នុងពេលនៃការកើនឡើងនូវវិបត្តិនយោបាយសកល...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលអំណោយពីសប្បុរសជននូវម៉ាសសរុបចំនួន២០ម៉ឺនម៉ាស ក្នុងនោះ កញ្ញា ផាន់ សុនីតា នាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃក្រុមហ៊ុន...
ភ្នំពេញ៖ លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន បញ្ញាវ័ន្ត លែន ឌីវេឡុប ម៉ិន ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនិងល្បីឈ្មោះ មួយនៅទឹកដីខេត្តកំពង់ចាម បានប្រកាស ចូលរួមចំណែកជា មួយរាជរដ្ឋាភិបាល នៅក្នុងស្ថានភាពដ៍លំបាកមួយនេះ ដោយអនុគ្រោះដល់អតិថិជន ចំពោះការបង់ប្រាក់រំលស់ថ្លៃដីក្នុងស្ថានភាព កូវីដ ១៩ ចំនួន១ខែ និងគ្មានការផាកពិន័យ។...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកា ១ ០០០ $ (មួយពាន់ដុល្លា) ជូនកម្មករប្រមូលសំរាមមួយរូប ដែលរងគ្រោះដាច់ដៃម្ខាង ពេលបំពេញការងារប្រមូលសំរាម កាលពីថ្ងៃ២២មីនា២០២១ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ ទួច ទីន ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ២៤លានរៀលបន្ថែមទៀត ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ និងក្រុមប្រតិបត្តិការដឹកពលករខ្មែរមកពីថៃ របស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដាក់ចេញវិធានការ ៣ការពារ...
ភ្នំពេញ ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៧ខែដែលត្រូវបានឲ្យដឹងថា ជាបងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត មានឈ្មោះថា វី ឌីណា បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមការផ្សាយរបស់ផេកសិល្បករកម្ពុជា។ ស្រ្តីខាងលើ និងមនុស្ស៣នាក់ទៀតត្រូវបានរកឃើញឆ្លងកូវីដ១៩ ក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia មានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារសៀលថ្ងៃទី ២២ ខែមីនា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន ចាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ក្នុងឱកាសចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ មីនា នេះ លោក ស៊ុន ចាន់ថុល...