ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀត នៅមន្ទីរពេទ្យរុស្ស៊ីដែលជាមនុស្សទី៥ បន្ទាប់ពីពេទ្យចូលនិវត្តន៍អាយុ៧៥ឆ្នាំបានស្លាប់កាលពីថ្ងៃ២២ មីនា ។ ស្រ្តីដែលស្លាប់នេះ មានអាយុជាង៦០ឆ្នាំ មានទីលំនៅក្នុងខណ្ឌមានជ័យ ត្រូវបានគេដឹងថា ជាម្តាយរបស់តារាកំប្លែងស្រី ឈ្មោះថា ស្រី ពីន ជាក្រុមកំប្លែងរបស់នាយក្រឹម ។ ស្រ្តីវ័យចំណាស់នេះ...
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ការបដិសេធរបស់សហរដ្ឋអាមេរិក មិនរៀបចំកិច្ចពិភាក្សាផ្ទាល់តាមអនឡាញ រវាងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតី ចូ បៃដិន ក្រោយប្រធានាធិបតីអាមេរិកនិយាយថា លោកជឿថា ប្រធានាធិបតីរុស្ស៊ីជាឃាតករនោះ គឺជការខាតបង់ឱកាសធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយដូច្នេះថា “យើងធ្វើការកត់សម្គាល់ជាមួយសេចក្តីសោកស្តាយ ដែលភាគីអាមេរិកមិនគាំទ្រសំណើប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជមួយប្រធានាធិបតីអាមេរិក លោក បៃដិន ដើម្បីពិភាក្សាអំពីបញ្ហានានា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថាទីបំផុតការធ្វើតេស្តដែលគ្រប់គ្នាបានទន្ទឹងរងចាំអស់រយៈពេលជាយូរណាស់ មកហើយទៅលើវ៉ាក់សាំង AstraZeneca របស់ Oxford ដោយអាមេរិកនោះ គឺបានទទួលលទ្ធផលល្អខ្លាំងគួរឲ្យពេញចិត្តនិងមានប្រសិទ្ធភាពខ្ពស់។ ប្រភពដដែលបានសរសេរទៀតថាអ្នកស្ម័គ្រចិត្ត សរុបចំនួនជាង៣២ពាន់នាក់ ដែលភាគច្រើនជាពលរដ្ឋជនជាតិអាមេរិកហើយផ្សេងពីនោះគឺប៉េរូនិងឈីលីនោះ បានរកឃើញថាវ៉ាក់សាំងនេះទាំងពីរដូសគឺមានប្រសិទ្ធភាព រហូតទៅដល់ ៧៩ភាគរយក្នុងការបញ្ចប់រោគសញ្ញាកូវីដនិង១០០ភាគរយ ក្នុងការរារាំងមនុស្សចេញពី ការធ្លាក់ខ្លួនឈឺខ្លាំង ដោយសារតែកូវីដហើយគ្មាន ករណីដែលធ្វើឲ្យមានកំណកឈាម ដូចករណីដែលមានបញ្ហានៅក្នុង តំបន់អ៊ឺរ៉ុបកន្លងមកដែរ។...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ អេ អ ឌី ប៊ី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង តាមរយៈកម្មវិធី ZOOM ដើម្បីពិភាក្សាបន្តលើវិធានការដំណោះស្រាយជាក់លាក់ និងឆ្លើយតបបន្ទាន់ចំពោះ បញ្ហានៃការធ្លាក់ថ្លៃផលវារីវប្បកម្មនៅកម្ពុជា ដែលដឹកនាំដោយ លោក ផាន់ ផល្លា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៥នាក់ទៀត និងមានករណីជាសះស្បើយចំនួន៣២នាក់ ។ ក្នុងនោះជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន ៣៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៣ មីនា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន៩៩៩នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣នាក់ និងអ្នកស្លាប់ចំនួន៤នាក់៕
រីយ៉ូ៖ រដ្ឋាភិបាលប្រេស៊ីលបានប្រកាសឲ្យដឹងថា ខ្លួននឹងពន្លឿនដំណើរការនៃការចាក់ថ្នាំ បង្ការរោគដោយមានការដាក់ពាក្យស្នើសុំវ៉ាក់សាំង ទាំងអស់ដែលរក្សាទុកនៅក្នុងក្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Eduardo Pazuello បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងដាក់ពាក្យសុំទ្វេដងនៅសប្តាហ៍នេះ ដោយចាក់ថ្នាំបង្ការចំនួនប្រជាជនប្រេស៊ីលមួយចំនួនធំ។ យោងតាមសេចក្តីថ្លែងការណ៍ការ សម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយការបង្កើនល្បឿន នៃការផលិតវ៉ាក់សាំងដោយវិទ្យាស្ថាន Butantan នៃទីក្រុង Sao Paulo និងមូលនិធិ Oswaldo...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថ្កោលទោសទៅលើប្រទេសតួកគី ក្រោយប្រទេសនេះបានប្រកាសដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិមួយដែលបង្កើតឡើង ដើម្បីការពារស្ត្រីឲ្យចេញផុតពីអំពីហិង្សានានា។ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានធ្វើសេចក្តីថ្លែងបន្ថែមទៀតថា៖ការសម្រេចចិត្តរបស់ តួកគីគឺពិតជាបានធ្វើឲ្យគ្រប់គ្នាខកចិត្តយ៉ាងខ្លាំងនិងគឺជាការបង្អាក់ជំហ៊ាន ឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកដើម្បីការពារស្ត្រី ពីការវាយប្រហារណាមួយ។ គួរឲ្យដឹងដែរថាប្រធានាធិបតីតួកគីលោក Tayyip Erdogan និងរដ្ឋាភិបាលរបស់លោកបានប្រកាសដកខ្លួនដោយឯកតោភាគីចេញពី សន្ធិសញ្ញានេះក្រោយរយៈពេល១០ឆ្នាំដែលខ្លួនមានឈ្មោះ ជាប្រទេសហត្ថលេខីដំបូងគេហើយកំពុងធ្វើឲ្យមានការ តវ៉ាប្រឆាំងយ៉ាងខ្លាំងដោយស្ត្រីនៅទូទាំងប្រទេសផងដែរ។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខា...
បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទ ទី២២ ខែមីនា បានរកឃើញអ្នកឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ៧៣នាក់ទៀត ក្នុងនោះមានចំនួន ៦៦នាក់ ជាករណីឆ្លងក្នុងស្រុក ដែលនាំឱ្យថៃមានចំនួនអ្នកឆ្លងវីរុសនេះសរុប ២៧.៨៧៦ នាក់ ហើយនៅថ្ងៃនេះដែរ ថៃ ក៏មានអ្នកស្លាប់ថ្មីម្នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៩១ នាក់។ យោងតាមសារព័ត៌មាន Bangkok Post...
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មានអាយុ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ នឹងចាប់ផ្ដើមពីថ្ងៃទី២៣ មីនា តទៅ ភ្នំពេញ ៖ ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងកម្រិត ចំនួន៥៥.៧០០ នាក់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ប្រកាសអំពី ការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលប្រព្រឹត្តអំពើល្មើស និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ យោងតាមសេចក្ដីប្រកាសអន្ដរក្រសួងរបស់ ក្រសួងសេដ្ឋកិច្ច...