(ភ្នំពេញ) ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១៖ មិនបាច់ឆ្ងល់ច្រើនទេថា ហេតុអ្វីបានជាអតិថិជនយ៉ាងច្រើនសម្រេចចិត្តជ្រើសរើសយកកំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី យកមកប្រើ! នេះក៏ព្រោះតែ Galaxy S21 5G ស៊េរី… បំពាក់នូវកំពូលបច្ចេកវិទ្យាជំនាន់ ចុងក្រោយដ៏ល្អបំផុត (មានតែមួយគ្មានពីរ) និងលក្ខណៈពិសេសលេចធ្លោ...
បរទេស៖មន្ត្រីការទូតកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបិទស្ថានទូតខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងត្រៀមចាកចេញពីប្រទេសនេះ នៅថ្ងៃអាទិត្យនេះ ក្រោយប្រទេសទាំងពីរកាត់ផ្តាច់ចំណងការទូត ក្នុងជម្លោះជុំវិញការបញ្ជូនជនសង្ស័យ ឧក្រិដ្ឋកម្មកូរ៉េខាងជើងទៅសហរដ្ឋអាមេរិក។ ទង់ជាតិនិងស្លាក់សញ្ញាស្ថានទូតកូរ៉េខាងជើង ត្រូវបានដកចេញពីបរិវេណនៅជាយទីក្រុងកូឡាឡាំពួរ ហើយរថយន្តក្រុងពីរគ្រឿង បានដឹកមន្ត្រីការទូតនិងគ្រួសាររបស់ពួកគេ ទៅកាន់អាកាសយានដ្ឋាន ជាទីដែលគេឃើញពួកគេចូលធ្វើការ ត្រួតពិនិត្យ ដើម្បីជិះយន្តហោះទៅកាន់ទីក្រុងសៀងហៃ។ គួរបញ្ជាក់ថា ក្រោយពេលពីរថ្ងៃ បន្ទាប់ពីទីក្រុងកូឡាឡាំពួរ បញ្ជូនបុរសកូរ៉េខាងជើងមួយរូបទៅសហរដ្ឋអាមេរិក ពីបទលាងលុយកខ្វក់នោះ កូរ៉េខាងជើង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧៣នាក់ជាករណីឆ្លងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈចំនួន ៧១នាក់ និងអ្នកដំណើរពីបរទេស២នាក់ទៀត ខណៈមានជាសះស្បើយ ចំនួន១៧នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ២២ មីនានេះកម្ពុជា មានអ្នកឆ្លងសរុបចំនួន១៧៥៣ នាក់ អ្នកជាសះស្បើយចំនួន៩៦៧ នាក់...
កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ដោយមានការសម្របសម្រូលពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ងារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបើកការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច ផ្ទះជួល ស្ថិតក្នុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន ក្រាមពណ៌សថ្លា...
ចិន សម្ដែងការព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន នៅមីយ៉ាន់ម៉ា ប៉េកាំង៖ ទីក្រុងប៉េកាំងបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រចិន ត្រូវបានវាយប្រហារចំពេលមានការបង្ក្រាប បង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងរ៉ង់ហ្គូន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានឲ្យដឹងថារោងចក្រចំនួន ៣២កន្លែង នៅក្នុងទីក្រុងរ៉ង់ហ្គូនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យខូចខាតជាទឹកប្រាក់ ៣៧ លានដុល្លារ និងបណ្តាលឲ្យ និយោជិក ២...
ព្រះមេគណខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាល ថ្កោលទោស ចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថ សមាជិកថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាល ភ្នំពេញ ៖ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នាមុននេះបន្តិចបានប្រកាសជាផ្លូវការអំពីមាន បុរសជនជាតិខ្មែរអាយុ៤៦ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩។ សរុបមកដល់ថ្ងៃនេះ ពលរដ្ឋកម្ពុជា៣នាក់ ហើយបានស្លាប់ដោយសារកូវីដ១៩។ នាថ្ងៃនេះដែរ ក្រសួងក៏បានប្រកាសថា ម្តាយរបស់តារាចម្រៀងស្រីកញ្ញា វី ឌីណែតអាយុ៦២ឆ្នាំក៏ស្លាប់ដោយកូវីដដែរ។ កាលពីសប្តាហ៍មុនបុរសជនជាតិខ្មែរអ្នកបើកឡានឲ្យជនជាតិបានស្លាប់ ដោយកូវីដផងដែរ៕
ភនំពេញ ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំង ជំងឺឆ្លងបានឲ្យដឹងនារាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខ្មែរ-សូវៀត បានវះកាត់សម្រាលកូន ជូនស្រ្តីជនជាតិចិនម្នាក់ដែលផ្ទុកជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ៕
សេអ៊ូល៖ ប្រមុខការទូត និងការពារជាតិសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានសង្កត់ធ្ងន់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះថា បញ្ហានុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជាអាទិភាពសម្រាប់ សម្ព័ន្ធមិត្តទាំងពីរ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ៣ផ្លូវដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា ពីរបូកពីរ នៅក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង មន្រ្តីទាំងនោះក៏បានសន្យាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព សន្តិសុខនិ ងវិបុលភាពនៅក្នុងតំបន់។ កិច្ចពិភាក្សា ដែលមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក...
តូក្យូ៖ អ្នកការទូតកំពូលៗ ពីសហរដ្ឋអាមេរិក និងចិនកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីការប្រេះឆាយ៉ាងខ្លាំងចំពោះគោលនយោបាយនៅក្នុងការប្រជុំដោយផ្ទាល់លើកដំបូងចាប់តាំងពីការផ្លាស់ប្តូររដ្ឋបាលសហរដ្ឋអាមេរិក ដែលបញ្ជាក់ពីការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។ ការផ្លាស់ប្តូរភាពតានតឹងរយៈពេលមួយម៉ោងដែលបានបើកចំហដល់ប្រព័ន្ធផ្សព្វផ្សាយ បានកត់សម្គាល់នូវការចាប់ផ្តើមនៃអ្វីដែលត្រូវបានរំពឹងថា នឹងមានកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅអាឡាស្ការវាងរដ្ឋមន្រ្តីការបរទេសលោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan នៅខាងសហរដ្ឋអាមេរិក និងអ្នកការទូតកំពូលរបស់ប្រទេសចិនលោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេស។ ប្រទេសចិន...