សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបន្តមិនអើពើ នឹងការទាក់ទងណាមួយពីសហរដ្ឋអាមេរិកលើកលែងតែ ទីក្រុងវ៉ាស៊ីនតោន ដកគោលនយោបាយអរិភាពរបស់ខ្លួនឆ្ពោះ ទៅទីក្រុងព្យុងយ៉ាង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ អនុរដ្ឋមន្រ្តីការបរទេសទីមួយរបស់កូរ៉េខាងជើងលោកស្រី Choe Son-hui ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក បានទាក់ទងទីក្រុងព្យុងយ៉ាង សូម្បីតែមួយថ្ងៃមុនពេលសមយុទ្ធរួមគ្នារបស់ខ្លួនជាមួយកូរ៉េខាងត្បូង ចេញមកពីប្រទេសទី៣។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងប្រមុខការពារជាតិរបស់ខ្លួន កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា នាពេលបច្ចុប្បន្នក្រុមហ៊ុន TikTok បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើស ក្នុងការទទួលបាននូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានពីរជម្រើស។ ជម្រើសទីមួយគឺអ្នកប្រើប្រាស់ទទួលបានការផ្សព្វផ្សាយ ពាណិជ្ជកម្ម ជាលក្ខណៈទូទៅ ចំណែកឯជម្រើសទីពីរវិញនោះ គឺអ្នកប្រើប្រាស់និងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មដែល មានលក្ខណៈផ្ទាល់ខ្លួនដែលគេហៅថា Personalized Ads។ប៉ុន្តែក្នុងពេលឆាប់ៗនេះក្រុមហ៊ុននឹងទាមទារឱ្យអ្នកប្រើប្រាស់ ្ទាំងអស់ឯកភាពក្នុងការផ្សព្វផ្សាយពាណិជ្ជកមមជាលក្ខណៈ Personalized Ads។ Personalized Ads គឺជាការផ្សព្វផ្សាយពាណិជ្ជកម្មដោយធ្វើការវិភាគទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនពាក់ព័ន្ធដើម្បីឱ្យការផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។...
ភ្នំពេញ ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃររបបបេឡាសន្តិសុខសង្គម (ប.ស.ស.) ចំនួនពីរលើករួចមកហើយនោះ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បើកកិច្ចប្រជុំលើកទី៦ អាណត្តិទី១ ក្នុងការពិភាក្សាត្រួតពិនិត្យ អនុម័តសម្រេច លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាពលោក...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ឌួង ឆាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រោយដាក់លិខិតទូលថ្វាយព្រះមហាក្សត្រ បន្ទាប់ពីមានសំណើរពីនាយករដ្ឋមន្រ្តី។ កាលពីថ្ងៃ១៧ មីនា សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យបញ្ចប់គោរមងារជាឧកញ៉ារបស់ឌួង ឆាយ។ ក្រោយមក សម្តេចសាយ ឈុំ...
(ភ្នំពេញ) ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១៖ ក្រោយពីកម្មវិធី Unpacked ដ៏អស្ចារ្យនៃការបង្ហាញវត្តមាននៃស្មាតហ្វូនសែស្រឡាយត្រកូល A ស៊េរី Galaxy A72 និង Galaxy A52 កាលពីថ្ងៃទី 17 ខែមីនា ឆ្នាំ 2021 តាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន...
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
ភ្នំពេញ ៖ ធនាគារមេឃប៊ែង (May bank) បានប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នចំពោះសាខារបស់ធនាគារ នៅកម្ពុជាក្រោយ ក្រោយបានរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានវីរុសកូវីដ១៩៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីជាសះស្បើយពីជំងឺកូវីដ១៩ថ្មីចំនួន៥៨នាក់ ពោលមានច្រើនជាងអ្នកឆ្លងថ្មី ខណៈអ្នកឆ្លងថ្មីមាន៣៦នាក់ ។ គិតមកដល់ព្រឹកថ្ងៃ១៨ មីនានេះ កម្ពុជាមានអ្នកឆ្លងសរុប១៥៤១នាក់ ជាសះស្បើយ៨៩៨នាក់ អ្នកកំពុងព្យាបាល៦៤០នាក់ និងមានអ្នកស្លាប់ម្នាក់៕
ភ្នំពេញ ៖ ខណៈមិត្តរួមអាជីពជាច្រើននាក់ឆ្លងជំងឺកូវីដ១៩ លោកឆន សុវណ្ណារាជ ត្រូវបានធ្វើតេស្តលើកទី៣រកមេរោគកូវីដ១៩ បង្ហាញថាគ្មានជំងឺកូវីដ១៩ទេ។ លោកប្រកាសក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ១៧ មីនាថា “ទឹកដោះម្តាយថ្លៃអរគុណគុណបុណ្យនងបារមីវត្ថុស័ក្តសិទ្ធតាមថែរក្សារកូនចៅ លទ្ធផលធ្វើតេស្តលើកទី៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន Negative បញ្ជាក់ថាខ្ញុំមិនមានមេរោគកូវីដ១៩នោះទេ ខ្ញុំឆ្លងផុតហើយ”។ តែទោះបីជាយ៉ាងណាលោកថា ខ្លួននៅតែបន្តធ្វើចត្តាឡីស័ក្តឲ្យគ្រប់ចំនួន១៤ថ្ងៃដដែល ៕
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការផ្អាកពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ទូទាំងប្រទេសកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។ តាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដោយសារ ស្ថានភាពនៃការ...