ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានធ្វើការអំពាវនាវដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ត្រូវបន្ដប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ព្រោះអ្នកមានមកចាក់វ៉ាក់សាំង នៅម្ជុលទី២ហើយក៏ឆ្លងជំងឺកូវីដដែរ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានឲ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជា...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលជាតិបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសចិន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣នាក់ គិតត្រឹមថ្ងៃទី១៥ ខែមីនា ដែលបានកើនឡើងលើស០៥ករណីធៀបនឹងមួយថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីថ្មីទាំងនេះគឺជាអ្នកនាំចូល ដែលមានប្រភពមកពីបរទេស ។ ចំនួនករនីថ្មីមិនមានបញ្ចេញរោគសញ្ញា...
បរទេស៖ មន្រ្តីគ្រប់គ្រងជំងឺជាន់ខ្ពស់ បាននិយាយនៅថ្ងៃពុធថា អ្នកស្លាប់ទី៨៨ បុរសដែលមានជំងឺរ៉ាំរ៉ៃ ដែលត្រូវបានគេជឿថាបានឆ្លង ពីសាច់ញាតិជិតស្និទ្ធម្នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកស្តីទីដើម្បីគ្រប់គ្រងជំងឺស្រួចស្រាវបាននិយាយថា បុរសដែលស្លាប់នោះរស់នៅនៅទីក្រុងបាងកក។ គាត់ត្រូវបានគេជឿថាបានឆ្លងពីសមាជិកវ័យក្មេងនៃគ្រួសាររបស់គាត់។ បុរសដែលស្លាប់នេះ គឺគាត់មានជំងឺតម្រងនោម...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យ ចុងក្រោយរបស់ខ្លួនថា គិតត្រឹមថ្ងៃអង្គារ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនឡើងដល់១១.៤០៩.៨៣១នាក់ នៅក្នុងប្រទេសឥណ្ឌា ខណៈដែលអ្នកឆ្លងជំងឺថ្មីដែលបានចុះក្នុងបញ្ជីមានចំនួន២៤.៤៩២នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ដែលបានរាប់គឺមានចំនួន១៥៨.៨៥៦នាក់ ដែលអ្នកជំងឺចំនួន១៣១នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃចន្ទ ។ ករណីអ្នកកំពុងឈឺមានចំនួន២៣៣.៤៣២នាក់ នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ស្ថិតិបានមកពីក្រសួងសុខាភិបាលបានបង្ហាញថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសស្រីល័ង្កា បានកើនឡើងលើសពី៨៨.០០០នាក់ ដែលបានកត់ចំណាំត្រឹមថ្ងៃអង្គារ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីចំនួន៣០០នាក់ ដែលបានចុះក្នុងបញ្ជី ។ យោងតាមតួលេខផ្លូវការបានបង្ហាញថា ស្រីល័ង្កា បានកត់ត្រា ដែលមានអ្នកវិជ្ជមានកូវីដ១៩ចំនួន៨៨.២៣៨នាក់ គិតចាប់តាំងពីចុងខែមីនានេះ ដែលមានអ្នកជំងឺចំនួន៨៤.៩៦៩នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យអ្នកជំងឺកំពុងសម្រាកព្យាបាលថយមកនៅត្រឹម២.៧៣៧នាក់ ។...
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចទៅកាន់ទីកន្លែងកំណើតនៃបក្សកុម្មុយនិស្តចិនពោលគឺជាទីតាំងដែលត្រូវបានប្រារព្ធឡើងដោយសម្ងាត់នូវសមាជបក្សលើកទី១ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩២១ ដែលសមាជជាតិលើកដំបូងរបស់បក្សកុម្មុយនិស្តចិនបានបើកនៅទីនេះមានតំណាងសរុប ១៣ នាក់មកពីអង្គការបក្សកុម្មុយនិស្ត ៧ បានចូលរួមកិច្ចប្រជុំរបស់ពួកគេ តំណាងឱ្យសមាជិកគណបក្សជាង ៥០...
ភ្នំពេញ ៖ សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រាបទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើសុំបញ្ចប់គោរមងារឧកញ៉ា ដួង ឆាយ ។ការទូលថ្វាយនេះក្រោយពីមាន សំណើពីសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ។នេះបើយោងតាមលិខិតរបស់សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជាទូលថ្វាយព្រះមហាក្សត្រនាថ្ងៃទី១៧ ខែមីនា...
ភ្នំពេញ៖ ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងធានាភាព ទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាមកព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលមានវិបត្តិនៃ ជំងឺកូវីដ១៩ (COVID-19) រាជរដ្ឋាភិបាលបានសម្រេចផ្តល់ គោលនយោបាយលើការលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នូវការលក់បណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ ។ យោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរកាលពីពេលថ្មីៗនេះបានឲ្យដឹងថាគោលនយោបាយលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេសគិតចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ មានដូចខាងក្រោម៖ ១-...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៥នាក់ដែលជាអ្នកពាក់ព័ន្ធជាមួយសហគមន៍២០កុម្ភៈ ព្រមទាំងមានអ្នកជាសះស្បើយ២២នាក់។ ចំនួននៃការឆ្លងថ្មីមានការធ្លាក់ចុះពីថ្ងៃម្សិលមិញ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ១៧ មីនា មានអ្នកឆ្លងសរុបចំនួន១៥០៥ នាក់ អ្នកជាសះស្បើយ ចំនួន៨៤០ នាក់ អ្នកកំពុងព្យាបាលចំនួន៦៦២ នាក់ និងអ្នកស្លាប់១ នាក់៕