ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ សម្រាប់ថ្ងៃទី៩ ឧបត្ថម្ភដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្ត ដែលកំពុងបន្តប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបជិត១០០០នាក់៕
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
នៅក្នុងប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ជាកត្តា ដ៏សំខាន់មួយដែលមនុស្សគ្រប់រូប គឺមិនអាចមើលរំលងបានឡើយ ហើយស្របពេលដែលប្រទេស កម្ពុជាកំពុងតែអភិវឌ្ឍន៍យ៉ាងលឿននេះ សហគ្រិន ស្រ្តីវ័យក្មេងមួយរូបគឺលោកស្រី ជីវ ណារ៉ា បានចូលខ្លួនប្រឡូកលើវិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីផ្តល់ភាពច្បាស់លាស់លើវិស័យអចលនទ្រព្យជូន ប្រជាពលរដ្ឋខ្មែរ។ ដោយសព្វថ្ងៃនេះលោកស្រីបានជោគជ័យលើគម្រោងពុះដីឡូតិ៍ និងសាងសង់ផ្ទះ ជាច្រើនគម្រោងនៅក្នុងទឹកដីអង្គរខេត្តសៀមរាប រួចមកហើយ ខណៈនេះដែរលោកស្រី ជីវ ណារ៉ា...
ចិន សង្កត់ធ្ងន់ថា ច្បាប់ថ្មីស្ដីពីការការពារ ដែនសមុទ្រ របស់ខ្លួន មិនផ្តោតលើប្រទេស ជាក់លាក់ណាមួយនោះទេ ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថា ច្បាប់ថ្មីដ៏ចម្រូងចម្រាសរបស់ប្រទេសនេះ អនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រ របស់ខ្លួន ប្រើប្រាស់អាវុធក្នុងដែនទឹក ដែលខ្លួនអះអាងថា “មិនផ្តោតលើប្រទេស ជាក់លាក់ណាមួយនោះទេ” ខណៈដែលសម្តែងក្តីសង្ឃឹម សម្រាប់ការរីកចម្រើនបន្ថែមទៀត នៅក្នុងទំនាក់ទំនង...
លោក សយ សុភាព ស្នើចិន បន្តផ្តល់វ៉ាក់សាំង បន្ថែមដល់កម្ពុជា ភ្នំពេញ៖ នៅចំពោះមុខនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក្នុងនាមអតីតប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានស្នើទៅកាន់រដ្ឋាភិបាលចិនបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ឈ្មោះ ស៊ីណូហ្វាម បន្ថែមទៀត ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណាមួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន៦០ម៉ឺនដូលបានដឹកមកកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ដែលកំណត់ត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១៕
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា នៅថ្ងៃពុធនេះប្រទេសចិន បានចោទប្រកាន់មេបញ្ជាការ កំពូលអាមេរិកម្នាក់ពីបទប៉ុនប៉ងបង្កើត ការគំរាមកំហែងនៃការឈ្លានពានរបស់កោះតៃវ៉ាន់ ដើម្បីបំប៉ោងការចំណាយ លើវិស័យការពារជាតិរបស់ក្រុងវ៉ាស៊ីនតោន និងបង្ហាញអំពីភាពត្រឹមត្រូវនៃយោធារបស់ខ្លួននៅអាស៊ី ។ មន្រ្តីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ឧត្តមនាវី Philip Davidson បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសចិន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១១.៣០៨.៨៤៦នាក់ គិតត្រឹមថ្ងៃសុក្រ ខណៈដែលអ្នកឆ្លងជំងឺថ្មីត្រូវបានចុះក្នុងបញ្ជីចំនួន២៣.២៨៥នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺត្រូវបានរាប់ឲ្យដឹងថា មានរហូតដល់១៥៨.៣០៦នាក់ ខណៈអ្នកជំងឺកូវីដ១៩ចំនួន១១៧នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងលើសពីប៉ុន្មានថ្ងៃមុនទៅទៀត ដែលរលកទី២នៃជំងឺកូវីដ១៩ ដែលមានទំហំធំនៅក្នុងប្រទេសឥណ្ឌា ។...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថាកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសម៉ាឡេស៊ី បានដាក់ចេញច្បាប់មួយដើម្បីដោះស្រាយនូវព័ត៌មានក្លែងក្លាយដែលទាក់ទងទៅនឹងជំងឺកូវីដ១៩ និងស្ថានភាពនៃភាពអាសន្ន ដែលត្រូវបានដាក់ចេញនៅ ទូទាំងប្រទេសចាប់តាំងពីខែមករា ដោយមានការគំរាមកំហែង នៃការផាកពិន័យ និងការជាប់ពន្ធនាគាររហូតដល់០៦ឆ្នាំ ។ បទបញ្ញត្តិនេះចូលជាធរមាននៅថ្ងៃសុក្រនេះ នឹងធ្វើឱ្យបទឧក្រិដ្ឋមួយត្រូវផ្សព្វផ្សាយ ឬបង្កើតមាតិកា “មិនពិតឬ ដោយផ្នែកខ្លះ” ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹ ត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងអនុក្រឹត្យនេះ កំណត់អំពីវិធានការសុខាភិបាល ស្របតាមច្បាប់ស្ដីពី...