ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យ រដ្ឋបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក និងភាគីពាក់ព័ន្ធមួយចំនួនត្រូវរៀបចំសណ្ឋាគារចំនួន២បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។តាមរយៈសារសំឡេង នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសារជំងឺកូវី ដ-១៩ កើនឡើងយ៉ាងគំហុក...
ភ្នំពេញ៖ ដោយមានភាពឧបការីគុណមិនភ្លេចនៅកតញ្ញូដល់ មាតា បិតា លោកជំទាវ ហ៊ុន ប៊ុនធឿន និងក្រុមគ្រួសារបានប្រារព្ធឧទ្ទិសកុសលជូនអ្នកឧកញ៉ាមហាភក្តី មហាឧបាសក ហ៊ុន នាង និងឧបាសិកាមហាភក្តី ឌី ប៉ុក គម្រប់២៣ឆ្នាំ។ នៅព្រឹកថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាទិវាសិទ្ធិនារីអន្តរជាតិ បានអំពាវនាវឱ្យពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីអនាគតស្មើភាពគ្នានៅក្នុងពិភព អំឡុងពេលកំពុងមានជំងឺរាតត្បាតកូវីដ-១៩ ។ ប្រធានបទនៃឆ្នាំនេះ -“ ស្ត្រីក្នុងភាពជាអ្នកដឹកនាំ៖ ការសម្រេចបាននូវអនាគតស្មើភាពគ្នានៅក្នុងពិភពកូវីដ-១៩” សម្រាប់ថ្ងៃពិសេសនេះអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា វឌ្ឍនភាពលើសមភាពយេនឌ័របានថយចុះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ – ១៩ ។...
បរទេស៖ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បានយល់ព្រមចំពោះការបង្កើន១៣,៩ភាគរយ ក្នុងចំណែកនៃការចំណាយរក្សាវត្តមានកងទ័ព អាមេរិកចំនួន២៨.៥០០នាក់ សម្រាប់ឆ្នាំ២០២១ ហើយនេះគឺជាការបង្កើន ចំណាយប្រចាំឆ្នាំដ៏ធំបំផុត នៅក្នុងរយៈពេលជិត២ទសវត្ស ក្រោយអាមេរិកស្នើបង្កើនការចំណាយ។ ការបង្កើននេះ នឹងធ្វើឲ្យការចូលរួមរបស់កូរ៉េខាងត្បូងកើនដល់១,០៣ពាន់លានដុល្លារ។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសកូរ៉េខាងត្បូង ពីបទជិះសេះលែងដៃ លើអំណាចយោធាអាមេរិក និងបានទាមទារឲ្យកូរ៉េខាងត្បូងបង់ចំណាយដល់ទៅ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រធានមន្ត្រីចរចាកូរ៉េខាងត្បូង លោក...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅពេលថ្មីៗនេះ បានធ្វើការដាក់ទណ្ឌកម្មលើសមាជិក ពីររូបរបស់កងកម្លាំងការពារបដិវត្តន៍ឥស្លាមនៃប្រទេសអ៊ីរ៉ង់ ដោយចោទប្រកាន់ពីបទធ្វើទារុណកម្មលើអ្នកទោសនយោបាយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា មន្ត្រីសួរចម្លើយនៃកងកម្លាំងការពារបដិវត្តន៍ឥស្លាម លោក Ali Hemmatian និងលោក Masoud Safdari ត្រូវបានដាក់ទណ្ឌកម្ម ក្រោមក្រសួងការបរទេស...
ភ្នំពេញ៖តារាចំរៀង សុគន្ធ នីសា ប្រចាំផលិតកម្មហង្សមាស នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ។ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនអ្នកនាង សុគន្ធ នីសាថា ក្នុងផ្ទះមានសមាជិក៧នាក់ទៀត ប៉ុន្តែអ្នកទាំងនោះមិនបានឆ្លងទេ៕
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
បរទេស៖ ប្រសិតពិសេសប្រចាំប្រទេស អាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យបង្កើនដំណើរការសន្តិភាពដែលជាប់គាំង ដោយរួមបញ្ចូលទាំងរដ្ឋាភិបាល បណ្ដោះអាសន្ននិងកិច្ចប្រជុំតួកអង្គសំខាន់ៗ ប៉ុន្តែគម្រោងរបស់លោក បានប្រទះនូវការប្រឆាំងភ្លាមៗពីភាគីសង្គ្រាម។ ប្រភពព័ត៌មានបាននិយាយថា ដោយកិច្ចចរចាសន្តិភាពនៅក្នុងរដ្ឋធានីដូហា បង្កើតឲ្យមានការវិវត្តទៅមុខតិចតួច និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ លោក Zalmay Khalilzad កំពុងតែព្យាយាមកសាងការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទមួយ ជុំវិញជម្រើសផ្សេងទៀតជាមួយភាគីអាហ្វហ្គានីស្ថាន និងតួអង្គក្នុតំបន់សំខាន់ៗ។តាមសេចក្តីរាយការណ៍ ប្រភពការទូតមួយ ដែលតាមដានយ៉ាងជិតស្និទ្ធចំពោះដំណើរការនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ សារព័ត៌មានមួយនាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសជប៉ុន អាចនឹងមិនប្រកែកចំពោះការបញ្ជូនកងទ័ព ទៅកាន់ក្រុមកោះមានជម្លោះ គឺក្រុមកោះសែនកាគូ ប្រសិនបើជម្លោះកើនឡើងជាមួយកងកម្លាំងបដិបក្ខនានា។ មន្ត្រីជប៉ុនមួយរូប ដែលនិយាយក្នុងលក្ខខ័ណ្ណមិនបញ្ចេញឈ្មោះ បានប្រាប់ដល់កាសែត South China Morning Post ថា ទីក្រុងតូក្យូនងមិនអត់ធ្មត់ ចំពោះការបំពានរបស់ចិនលើទឹកដីជាកម្មសិទ្ធិជប៉ុននោះឡើយ ក្រោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ីបាន ឲ្យដឹងនៅថ្ងៃអង្គារនេះថា រុស្ស៊ី បានបញ្ជាក់ថា មានករណីនៃវីរុសកូរ៉ូណាថ្មីចំនួន៩.៤៤៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៤.៣៤២.៤៧៤នាក់ ។ ពលរដ្ឋចំនួន៣៣៦នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុសកូរ៉ូណា គិតក្នុងថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៨៩.៨០៩នាក់ ។ ទន្ទឺមនឹងនេះដែរ អ្នកជំងឺចំនួន៩.៩៣១នាក់ បានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់៣.៩៣២.១៧៧នាក់ ។...