កូរ៉េខាងជើង មានមីស៊ីលផ្លោងតិចបំផុត៨គ្រាប់ បរទេស៖ យោងតាមក្រុមអ្នកវិភាគអង់គ្លេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចមានមីស៊ីល ផ្លោងឆ្លងទ្វីបតិចបំផុតចំនួន៨គ្រាប់ នៅក្នុងឃ្លាំងអាវុធ ប៉ុន្តែស្ថានភាពនៃអាវុធទាំងនោះខ្លះ គឺមិនច្បាស់លាស់នោះទេ។ វិទ្យុអាស៊ីសេរី បានរាយការណ៍ថា វិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ បាននិយាយ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលមានចំណងជើងថា តុល្យភាពយោធាក្នុងឆ្នាំ២០២១ ថា រដ្ឋាភិបាលលោក គីម ជុងអ៊ុន...
រដ្ឋមន្ដ្រីកសិកម្ម ៖ ខ្ញុំដឹងសុខទុក្ខ ការឈឺចុកចាប់របស់អ្នកចិញ្ចឹមត្រី និងកំពុងរកវិធីសាស្ដ្រដោះស្រាយឲ្យ ក្រោយលក់ត្រីមិនចេញ ភ្នំពេញ ៖ ក្រោយពីអ្នកចិញ្ចឹមត្រីបានត្អូញត្អែរ ពីការលក់ត្រីមិនចេញ ដោយសារក្រសួងអនុញ្ញាត ឲ្យនាំចូលត្រីពីវៀតណាមវិញ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបវិញថា ក្រសួងបានដឹងពីសុខទុក្ខ ចំពោះអ្នកចិញ្ចឹមត្រីទាំងអស់ ហើយក៏កំពុងរកវិធីសាស្ដ្រ...
វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA)របស់ប្រទេសណូវែលសេឡង់ នៅថ្ងៃសុក្រនេះ បានប្រកាសអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៨រ៉ិចទ័រ កាលពីយប់មិញ ដែលជាការរញ្ជួយដីខ្លាំងលើកទី៣ នៅវេលាម៉ោង៨និង២៥នាទីព្រឹក ម៉ោងក្នុងស្រុក នៅដែនកោះ Kermadec ចម្ងាយប្រមាណ១.១០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃដែនកោះខាងជើងរបស់ប្រទេសណូវែលសេឡង់ ។ ទីភ្នាក់ងារ NEMA បានជំរុញដល់ពលរដ្ឋក្នុងស្រុកឲ្យភៀសខ្លួនភ្លាមៗ...
បរទេស៖ ប្រទេសអ៊ីតាលីបានរារាំងការ នាំចេញវ៉ាក់សាំង AstraZeneca ចំនួន ២៥០ ០០០ ដូស ទៅប្រទេសអូស្រ្តាលី នៅក្នុងការកើនឡើងជម្លោះជាមួយក្រុមហ៊ុនអង់កូឡា – ស៊ុយអ៊ែត។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងការធ្វើអន្តរាគមន៍បែបនេះជាលើកដំបូង ក្រោមគម្រោងអនុញ្ញាតិឱ្យនាំចេញដ៏ចម្រូងចម្រាសរបស់សហគមន៍អ៊ឺរ៉ុប រដ្ឋាភិបាលអ៊ីតាលី...
ភ្នំពេញ៖រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរស២នាក់ មានទីលំនៅទីតាំងនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីតាំងនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុនិងជាអ្នកពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបាន អនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថានៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ...
ភ្នំពេញ៖ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ និងជាប្រធានសាខាគយ និងរដ្ឋាករខេត្ត តាកែវ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអង្គរបុរី ខេត្តតាកែវ បានអញ្ជើញប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនធើ ជូនដល់គណៈបក្សប្រជាជនកម្ពុជាស្រុកអង្គរបុរី សម្រាប់ទុកបំពេញការងារផ្សេងៗ ទៅតាមតម្រូវ ការចាំបាច់ផ្សេងៗ...
ភ្នំពេញ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១៖ ការជួយសិស្សក្រីក្រឱ្យទទួលបានការអប់រំ ដោយឥតគិតថ្លៃ គឺជាអំពើល្អមួយដែលជួយឱ្យអ្នកគ្រូ ឯក ចិន្តាមុនី ដែលជាស្ថាបនិកសាលាឯកជនមួយនៅរាជធានីភ្នំពេញ ទទួលបានការជ្រើសតាំង ជាបេក្ខនារីម្នាក់ក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart។ ឥឡូវនេះ អ្នកគ្រូបានជាប់ជាបេក្ខនារីម្នាក់ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយប្រសិនបើអ្នកគ្រូត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី អ្នកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ មុនពេលបើកដំណើរការសាលារៀននេះ អ្នកគ្រូធ្លាប់បម្រើការងារជាបុគ្គលិករបស់អង្គការមិនមែនរដ្ឋាភិបាលអស់រយៈពេល...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល...
ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យក្រុមនុស្សងាយគ្រោះ ដោយជំងឺកូវីដ១៩ ដែលមានអាយុចាប់ពី៦០ឡើង ទៅទទួលវ៉ាក់សាំងអាស្រ្តាហ្សេនីកា ដែលជាជំនួយរបស់ប្រទេសឥណ្ឌា ទាំងអស់ដែលនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុ ។ ចំពោះបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសចំណុះស្នងការរាជធានី-ខេត្ត មន្រ្តីរាជការស៊ីវិលជួរមុខ និងមន្រ្តីមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា អាជ្ញាធរខេត្ត ស្រុក ឃុំ-សង្កាត់ ភូមិ កម្មករប្រមូលសម្រាមអាយុចាប់ពី១៨-៥៩ឆ្នាំបន្ត ចាក់វ៉ាក់ស៊ីណូហ្វាម...