បរទេស៖ប្រធានសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យកងកម្លាំងសន្តិសុខមីយ៉ានម៉ា ឈប់បង្រ្កាបដោយព្រៃផ្សៃលើក្រុម តវ៉ាដោយសន្តិវិធី និងបានជំរុញយោធាឲ្យដោះលែងមនុស្ស ដែលចាប់ឃុំខ្លួនដោយខុសច្បាប់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈមក។ លោក Michelle Bachelet បានមានប្រសាសន៍ថា មនុស្សជាង១.៧០០នាក់ ត្រូវបានគេចាប់ឃុំខ្លួនដោយព្រៃផ្សៃ និងថា ការចាប់ខ្លួនកំពុងតែមានការកើនឡើង ហើយក្នុងចំណោមពួកគេនោះ រួមមានទាំងអ្នកសារព័ត៌មានចំនួន២៩នាក់ ទើបត្រូវបានគេចាប់ខ្លួនក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយខ្លះត្រូវបានគេចោទពីបទញុះញង់ឲ្យប្រឆាំង...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍បានរាយការណ៍អំពីការស្លាប់ដោយសារវីរុសកូវីដថ្មី ម្នាក់ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុសនេះនៅថៃ កើនឡើងដល់ ៨៥ នាក់ ហើយក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៥៤ នាក់ ដោយក្នុងនោះ ៤៤ នាក់ ឆ្លងក្នុងសហគមន៍ និង ១០ នាក់ ជាករណីនាំចូល ដែលបង្កើនករណីឆ្លងសរុបនៅក្នុងប្រទេសថៃ ដល់ ២៦...
បរទេស៖ រូបភាពពីផ្កាយរណបបង្ហាញថា រោងចក្រចំហាយដើរដោយធ្យូងថ្ម កំពុងតែស្ថិតក្នុងប្រតិបត្តិការ នៅទីតាំងនុយក្លេអ៊ែ Yongbyon របស់ប្រទេសកូរ៉េខាងជើង អាចជាការត្រៀមចម្រាញ់ យកសារធាតុភ្លូតូនីញ៉ូមសម្រាប់អាវុធ នេះបើយោងតាមការវិភាគ មួយធ្វើឡើងដោយគេហទំព័រអាមេរិក 38 North។ នៅក្នុងសេចក្តីរាយការណ៍មួយ បោះពុម្ពផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ រូបភាពផ្កាយរណបពីថ្ងៃទី២៥ខែកុម្ភៈនិងថ្ងៃទី០២ខែមីនា បានបង្ហាញឲ្យឃើញផ្សែងកំពុងហុយចេញពីរោងចក្រចំហាយ ដែលផ្តល់កម្តៅឲ្យដល់មន្ទីរពិសោធន៍គីមីវិទ្យុសកម្ម Yongbyon របស់កន្លែងនុយក្លេអ៊ែ។ បាយការណ៍ពីគេហទំព័រ 38...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា ប្រជាពលរដ្ឋខ្លួនទាំងអស់ ដែលនៅក្នុងប្រទេសមីយ៉ានម៉ា គួរតែពិចារណាចាកចេញពីប្រទេសនេះឲ្យបានឆាប់តាម ដែលពួកគេអាចធ្វើបាន ដោយសារតែមានការឡើងនូវអំពើហិង្សា រវាងក្រុមបាតុករនិងកងកម្លាំងសន្តិសុខ និងការកើនឡើងនៃជនរងគ្រោះស៊ីវិល។ សេចក្តីថ្លែងការណ៍មួយពីក្រសួង ដែលណែនាំប្រជាពលរដ្ឋឲ្យបញ្ឈប់ការធ្វើដំណើរទាំងអស់ ទៅប្រទេសមីយ៉ានម៉ា ក្នុងពេលបច្ចុប្បន្ននេះនោះ បាននិយាយដូច្នេះថា “ប្រជាពលរដ្ឋសិង្ហបុរី ដែលនៅក្នុងប្រទេសមីយ៉ានម៉ានាពេលបច្ចុប្បន្ននេះ គួរតែពិចារណាចាកចេញឲ្យបានលឿន តាមដែលពួកគេអាចធ្វើបាន តាមន័យពាណិជ្ជកម្ម...
ភ្នំពេញ ៖ មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២១នេះ បានរៀបចំបិទវគ្គ ហ្វឹកហ្វឺនបំប៉នលំហាត់របៀបបច្ចេកទេស អាវុធថ្មើជើងនិងឋានលេខាក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់...
ភ្នំពេញ ៖ លោក គិន សុផល ប្រធានក្រុមហ៊ុនហ្វាយប៊ី ហ្រ្គេនផាកលែនឯ.កដែលមានទីតាំងនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូវឃ្មុំ បានធ្វើការស្រាយបំភ្លឺក្រោយមានការចោទប្រកាន់ថា រូបលោកបានបោកប្រាស់អតិថិជនក្នុងករណីលក់ដីឡូតិ៍មិនមានច្បាប់ត្រឹមត្រូវ។ ការបកស្រាយរបស់លោកនេះ បន្ទាប់ពីមានការផ្សាយថា ម្ចាស់ក្រុមហ៊ុនហ្វាយប៊ី ហ្រ្គេនផាកលែនឯ.ក ដែលបានរត់គេចខ្លួនបាត់ ដោយមិនចូលមកដោះស្រាយ ជាមួយអតិថិជន ក្រោយបោកលុយ ពីអតិថិនជន២៣ម៉ឺនដុល្លារ ៕
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អេ អ ឌី ប៊ី ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ឯកសារទស្សនទានស្តីពីកម្មវិធីហិរញ្ញប្បទានពិសេសបន្ថែម របស់រាជរដ្ឋាភិបាលគាំទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ -ឧស្សាហកម្ម និងវិស័យកសិកម្ម (២០២១...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បាននិងកំពុងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងបន្ថែមថាបន្ទាប់ពីចាក់វ៉ាក់សាំងហើយសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបង្កើតកម្មវិធី (Application) ឈ្មោះថា Khmer Vacc សម្រាប់កត់ត្រា និងគ្រប់គ្រង ព័ត៌មាន នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋ ដែលដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មីនា...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ នេះ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥។ នេះយោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ចេញផ្សាយ នាពេលថ្មីៗនេះ ៕