ញូវដេលី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហព័ន្ធឥណ្ឌាលោក Harsh Vardhan បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលបានលុបចោលនូវពេលវេលាកំណត់ សម្រាប់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ហើយអ្នកទទួលផលអាចទទួលបាននូវភាពងាយស្រួលណាត់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Vardhan បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថារដ្ឋាភិបាលបានដកចេញនូវពេលវេលា ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងហើយប្រជាជនអាចចាក់វ៉ាក់សាំងបាន ២៤ ម៉ោងក្នុងមួយថ្ងៃពេញមួយសប្តាហ៍។ សេចក្តីថ្លែងការណ៍របស់លោក Vardhan បានឆ្លើយតបទៅនឹងរបាយការណ៍នៅក្នុងកាសែតក្នុងស្រុកមួយដែលចុះផ្សាយថាមន្ទីរពេទ្យឯកជនអាចជ្រើសរើសគ្រប់ពេល ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់ពេល។...
បរទេស៖ តុលាការនៅភាគខាងត្បូងនៃខេត្តតាយនិញ បានកាត់ទោសប្រហារជីវិត បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កាលពីថ្ងៃអង្គារ ពីបទជួញដូរថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ជិត ៤ គីឡូក្រាមពីប្រទេសកម្ពុជា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Ekwegbalu James Nzube អាយុ...
បាងកក៖ ប្រទេសថៃនៅថ្ងៃពុធនេះ បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥ករណីបន្ថែមទៀត ដែលភាគច្រើននៃការឆ្លងមាននៅក្នុងប្រទេស នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងរដ្ឋបាលនៃជំងឺកូវីដ-១៩ (CCSA) ។ អ្នកនាំពាក្យរបស់ CCSA លោក Taweesin Visanuyothin បានឲ្យដឹងក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា ក្នុងចំណោមករណីថ្មីៗនៅថ្ងៃពុធនេះមាន ២៥ ករណីឆ្លងជំងឺក្នុងសហគមន៍ និង ១០ ករណីផ្សេងទៀតសំដៅទៅលើករណីនាំចូល។ លោកបានបន្តថាករណីក្នុងស្រុកទាំងនោះរួមមាន...
នៅមុនថ្ងៃចូលឆ្នាំចិន លោក ហ្គូ ជិនបូ ដែលកំពុងដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រចិននៅប្រទេសប៉ាគីស្ថានសម្រាប់ការព្យាបាលសាកល្បង របស់វ៉ាក់សាំងជំងឺកូវីដ ១៩ ដំណាក់កាលទី៣ បានបរិភោគនំប៉ាវពីរបីយ៉ាងរួសរាន់ រួចក៏ប្រញាប់ត្រឡប់ទៅទីតាំងព្យាបាលសាកល្បងវិញ។ ការងាររបស់ពួកគេបានដល់ដំណាក់កាលដ៏សំខាន់មួយ ជាមួយនឹងតារាងពេលវេលាកាត់បន្ថយទិន្នន័យនៃការសាកល្បងវ៉ាក់សាំងដ៏ហត់នឿយបំផុត ជាជំហានដ៏ចាំបាច់សម្រាប់ការវិភាគទិន្នន័យនៅដំណាក់កាលបន្ទាប់ទៀតផង។ លោក ហ្គូ និងសហការីរបស់គាត់ត្រូវលះបង់ ការប្រារព្ធពិធីចូលឆ្នាំថ្មីក្នុងឆ្នាំនេះ ដោយសង្ឃឹមថានៅពេលអនាគតនឹងមានគ្រួសារជាច្រើន អាចជួបជុំគ្នាបាន និងដោយសុវត្ថិភាព ក៏ដូចជា អ្នកស្រាវជ្រាវនៅលើពិភពលោកជាច្រើន...
ប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបង្ក្រាបក្រុមចោរចូលជំរិតនិងប្លន់សម្លាប់ បានទាន់ពេលវេលា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមបញ្ជាផ្ទាល់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសម្តែងការអបអរសាទរយ៉ាងក្រៃលែង ចំពោះលទ្ធផលនៃការបង្ក្រាបនេះ។ ក្រោយពេលបេសកកម្មរបស់អាវុធហត្ថរាជធានីភ្នំពេញ...
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស.នេះ ត្រូវបានលើកយកមក ប្រជុំពិភាក្សាបន្តលើកទី២នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ដែលមានវត្តមានចូលរួមពីមន្ត្រីជំនាញសំខាន់ៗផងដែរ។ លោក អ៊ុក សមវិទ្យា...
ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជាជម្រុញពលរដ្ឋកម្ពុជា ឲ្យបន្តរក្សាគម្លាតសុវត្ថិភាព អំឡុងពេលការរាតត្បាតជាសកល នៃជំងឺកូវីដ១៩ ដោយមានផ្ដល់ទិន្នន័យអ៊ីនធឺណិតបន្ថែម សម្រាប់អតិថិជន នៅរាល់ពេលដែលពួកគេប្រើប្រាស់ ជម្រើសបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក ណាមួយ។ អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងរបស់ពួកគេយ៉ាងតិចណាស់ ១ដុល្លា...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អេ អ ឌី ប៊ី និងសហការី នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិក្សា ស្តីឣំពី គម្រោងឣភិវឌ្ឍនូវប្រព័ន្ធ គ្រប់គ្រងកាត និងការទូទាត់សាច់ប្រាក់ (Card and Payment Management...
បរទេស៖នៅថ្ងៃអង្គារនេះ ប៉ូលិសស៊ើបអង្កេត នៃប្រទេសអូស្ត្រាលី បានប្រកាសបិទ ករណីចោទប្រកាន់មួយដែលត្រូវបានធ្វើឡើង ដោយបក្សប្រឆាំង ទៅលើសមាជិកគណៈរដ្ឋមន្ត្រីមួយរូបថា បានប្រព្រឹត្តអំពីរំលោភបំពាន ទៅលើស្ត្រីម្នាក់ តាំងតែពីឆ្នាំ១៩៨៨។ សេចក្តីប្រកាសបានបញ្ជាក់ថាការសម្រេចចិត្ត បិទចោលករណីនេះត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមប៉ូលីសបានអះអាងថា ពួកគេមិនអាចស្វែងរក ភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ចោទ ប្រកាន់ឡើយ។ ប្រភពដដែលបាននិយាយទៀតថា នារីរងគ្រោះដែលមិនបានធ្វើលិខិតចោទប្រកាន់ជាផ្លូវការណាមួយឡើយមុនពេលដែលនាង បានសម្រេចចិត្តធ្វើអត្តឃាត កាលពីឆ្នាំទៅនោះ។ រំលឹកដែរថាក្រុមប៉ូលិសហព័ន្ធអូស្ត្រាលី AFP កាលពីថ្ងៃសុក្របានធ្វើការផ្ញើលិខិត...
ភ្នំពេញ ៖ បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ លោកហ៊ុន ម៉ានីទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារ ស្ថានភាពនៃជំងឺផ្តាសាយធំ។ នេះបើតាមលោកបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន។ លោកបន្តទៀតថា អ្វីដែលជាដំណឹងល្អបន្ថែមនោះគឺ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀតដែល បង្កើតឡើងដោយមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យOxford ចក្រភពអង់គ្លេស គឺ...