ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានស្នើកុំឲ្យសាធារណជនធ្វើដំណើរចល័តចេញពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ឬទៅខេត្តផ្សេងទៀត ។ ការស្នើនេះដោយសារនៅរសៀលថ្ងៃទី២៥ នេះ អាជ្ញាធរខេត្តព្រះសីហនុបានបិទទីតាំងសរុប៦ កន្លែងនិងយកសំណាកសរុប១៥៦២ សំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩៕
វ៉ាស៊ីនតោន៖ អនុប្រធានអគ្គសេនាធិការ ចំរុះសហរដ្ឋអាមេរិក បានឲ្យដឹងថា សមត្ថភាពប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក គឺផ្តោតលើប្រទេសកូរ៉េខាងជើង យ៉ាងច្បាស់ហើយត្រូវតែបន្តទៅមុខដើម្បីឆ្លើយតបនឹងការគំរាមកំហែង ដែលកំពុងវិវត្តចេញពីប្រទេសនេះ។ ឧត្តមសេនីយ៍ John Hyten បានអះអាងថាកូរ៉េខាងជើង បង្កការគំរាមកំហែងជាបន្ទាន់មួយដល់សហរដ្ឋអាមេរិក ក្នុងនោះប្រទេសនេះមានសក្តានុពលពិតប្រាកដក្នុងការប្រើប្រាស់អាវុធរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក។ អគ្គមេបញ្ជាការកងទ័ពអាកាស បានប្រាប់សន្និសីទដែលរៀបចំដោយក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា“ សមត្ថភាពការពារមីស៊ីលជាតិរបស់យើង គឺផ្តោតយ៉ាងច្បាស់លើប្រទេសកូរ៉េខាងជើង នៅពេលនេះមិនមែនផ្តោតលើប្រទេសចិន...
បរទេស៖ អង្គភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយប្រាប់ថា រដ្ឋាភិបាលរបស់ប្រទេសកូឡំប៊ី ត្រូវតែធ្វើឲ្យប្រសើរឡើងនូវកិច្ចការពារ សកម្មជនសិទ្ធិមនុស្សនិងជនស៊ីវិល ត្រូវតែមានវត្តមានកាន់តែច្រើនឡើង នៅក្នុងតំបន់ដាច់ស្រយ៉ាលក្រីក្រ និងអនុវត្តទាំងស្រុង នូវកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកឧទ្ទាម FARC ដើម្បីទប់ស្កាត់អំពើហិង្សា។ ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចុះប្រាប់ពីការសម្លាប់សកម្មជននិងមេដឹកនាំសហគមន៍នានាចំនួន១៣៣ករណី កាលពីឆ្នាំមិញនេះ គឺបានកើនឡើងចំនួន២៥នាក់ បើប្រៀបទៅនឹងឆ្នាំមុននោះ។ អង្គភាពអង្គការសហប្រជាជាតិនេះ បាននិយាយប្រាប់ថាការអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ ជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍របស់ពួកឧទ្ទាមកូឡំប៊ី ដែលដំបូងឡើយ បាននាំឲ្យមានការថយចុះក្នុងអំពើហិង្សានោះ...
បរទេស៖ ក្រសួងសុខាភិបាល (MOH) សឹង្ហបុរី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសសិង្ហបុរីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ដំបូងរបស់ក្រុមហ៊ុនចិន Sinovac កាលពីថ្ងៃអង្គារ (២៣ កុម្ភៈ) ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលសឹង្ហបុរី ដែលបានកត់សម្គាល់ថា វ៉ាក់សាំងនេះមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសទេ ដោយបន្ថែមថា...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Joe Biden នឹងធ្វើការស្វែងរកលទ្ធភាព ស្នើសុំច្បាប់ដែលអាចទំលាក់ កញ្ចប់មូលនិធីមួយឲ្យអាមេរិកមានសមត្ថភាព អាចផលិតបន្ទះឈីបទ្រង់ទ្រាយ ធំខណៈដែលបច្ចុប្បន្នការផ្គត់ផ្គង់ដែលមានភាពខ្វះខាត បានធ្វើឲ្យ ផលិតកម្មផលិតរថយន្តនិង ផលិតកម្មផ្សេងទៀតកំពុងជួបការរាំងស្ទះ។ មន្ត្រីរដ្ឋបាលជាច្រើនរូបបាននិយាយថាលោក Biden ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាល ពីថ្ងៃពុធក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាកង្វះឈីប អេឡិចត្រូនិកពិភពលោក និងបានក្លាយទៅជាអ្វីដែលបានធ្វើឱ្យសេតវិមាននិងសមាជិកសភា របស់ខ្លួនមានការព្រួយបារម្ភខ្លាំង។...
សេអ៊ូល៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងពិភាក្សាគ្នាជុំវិញលទ្ធភាពនៃការប្រគល់ ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា ទោះយ៉ាងណាលោក Ned Price មិនបានកត់សម្គាល់ថា មិនមានមូលនិធិអ៊ីរ៉ង់ណាត្រូវបានបញ្ចេញនោះទេ។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួយថា“ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនបានបញ្ចេញថវិកាចំនួន...
ភ្នំពេញ៖ ដើម្បីចូលរួមក្នុងការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកណ្ដាល បានប្រាប់អាជ្ញាធរមូលដ្ឋានចុះណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់មេត្តាពន្យារពេល ក្នុងការរៀបចំមង្គលការឬពិធីផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន។
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលហ្វីលីពីន តាមរយៈស្ថានឯកអគ្គរដ្ឋទូតខ្លួនប្រចាំកម្ពុជា បាន ធ្វើការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន។ ការប្ដេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបរវាង លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ម៉ារៀ...
រ៉ង់ហ្គូន ៖ រដ្ឋមន្រ្តីការបរទេស ដែលតែងតាំងដោយយោធា របស់ប្រទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin បានជួបជាមួយសមភាគីឥណ្ឌូណេស៊ី និងថៃ កាលពីថ្ងៃពុធ នៅទីក្រុងបាងកក ជាកន្លែងដែលអ្នកទាំង៣ បានពិភាក្សាអំពីវិធី ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដោយលាតត្រដាងប្រាប់ ក្រុមអ្នកសារព័ត៌មាននូវកិច្ចប្រជុំ ៣ ផ្លូវដែលបានធ្វើឡើងនៅអាកាសយានដ្ឋានដនមឿង នៅរដ្ឋធានីថៃ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានស្វាគមន៍ ចំពោះការចូលរួម របស់អង្គការខុមហ្វ្រែល (COMFREL) ដែលបានចេញនូវរបាយការណ៍ស្ដីពី «សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០» ហើយបានឃើញថា «បញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានគុណភាព អាចទទួលយកបាន»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែកុម្ភៈ...