ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៣ កុម្ភៈ នេះ នៅរាជធានីភ្នំពេញ មានទីតាំងចំនួន៤៤កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ ក្រសួងសុខាភិបាល បានយកសំណាក និងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសប្រចាំការ ដោះស្រាយកិច្ចការបន្ទាន់ៗមួយចំនួន ពាក់ព័ន្ធបញ្ហាទប់ស្កាត់កូវីដ-១៩ និងដកស្រង់បទពិសោធន៍ការងារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ក្រោយពីបានទទួលលិខិត ពីក្រសួង ពាណិជ្ជកម្ម បានធ្វើការអប់រំណែនាំក្រុមហ៊ុន សម្រស់ធម្មជាតិឯ.ក ឲ្យកែតំរូវការផ្សព្វផ្សាយ លក់ផលិតផលបំប៉ន សុខភាព ម៉ាកឃូស៊ី (CooSea Premium Spirulina) ។ ការឲ្យកែតម្រូវនេះ ដើម្បីកុំឲ្យសាធារណៈជនទូទៅ ដែលជាអ្នកប្រើប្រាស់ផលិតផលនេះ មានការយល់ច្រឡំ រវាងគុណប្រយោជន៍ នៃអាហារបំប៉ន...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំស្វះស្វែងរកទីផ្សារ សម្រាប់ផលិតផលផ្លែស្វាយសំខាន់ៗ តាមរយៈការចរចា លើវិធានបច្ចេកទេស អនាម័យ និងភូតគាមអនាម័យ ជាមួយបណ្តាប្រទេសមួយចំនួន ដូចជា ប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសជប៉ុន ជាដើម ខណៈតម្លៃស្វាយ នាពេលបច្ចុប្បន្ន កំពុងធ្លាក់ចុះ ដែលមានតម្លៃប្រហែល ពី៤ទៅ៥០០រៀល...
ញូវយ៉ក៖ សារព័ត៌មានញូវយ៉កថែមស៍ បានចុះផ្សាយថា នៅពេលដែលរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក បានព្យាយាមស្តារចរន្តអគ្គិសនីនិងទឹក កាលពីសប្តាហ៍មុន នោះជាសញ្ញានៃហានិភ័យ ដែលបណ្តាលមក ពីអាកាសធាតុកាន់តែខ្លាំងឡើង ចំពោះហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ របស់អាមេរិក កំពុងកើនឡើងនៅទូទាំងប្រទេស។ ព្យុះរដូវរងាពេញមួយសប្តាហ៍ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅរដ្ឋតិចសាស់ អូក្លាហូម៉ា មីស៊ីស៊ីពី និងរដ្ឋជាច្រើនទៀត។ មួយភាគបីនៃផលិតកម្មប្រេងនៅក្នុងប្រទេសនេះ ត្រូវបានបញ្ឈប់។ ប្រព័ន្ធទឹកស្អាតនៅរដ្ឋអូហៃយ៉ូ ត្រូវបានបិទ...
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្ត និងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19 បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា ។ ការលើកឡើងរបស់លោកមេបក្សយុវជនបែបនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងតែឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសហ្វីលីពីន បានប្រកាស ទទួលស្គាល់ឲ្យមានការប្រើប្រាស់ នូវវ៉ាក់សាំងរបស់ប្រទេសចិនSinovac ហើយសម្រាប់កិច្ចការងារ ចែកចាយវ៉ាក់សាំង ជាបន្ទាន់ប៉ុន្តែជឿជាក់ថានឹងមិនមែនសម្រាប់ប្រើប្រាស់ជាមួយនឹងក្រុមការងារ សេវាសុខភាពសាធារណៈឡើយ។ ការធ្វើតេស្តនៅតំណាក់កាលចុងក្រោយ បានបង្ហាញថាប្រសិទ្ធភាពរបស់ Sinovac ទៅលើក្រុមការងារសុខាភិបាលដែលបាន ប៉ះពាល់ជាមួយនឹងអ្នកជំងឺ គឺមានកម្រិតតិចជាងក្រុមអ្នក ដែលមានអាយុ១៨ទៅ៥៩ឆ្នាំ ជាពលរដ្ឋធម្មតានេះបើយោងតាមការបញ្ជាក់របស់ភ្នាក់ងារត្រូតពិនិត្យចំណីអាហារនិងឱសថរបស់ហ្វីលីពីនឬ FDA។ គួរឲ្យដឹងដែរថាប្រទេសហ្វីលីពីនបច្ចុប្បន្ននេះ គឺមានអ្នកធ្វើការងារនៅក្នុងវិស័យសុខាភិបាលនិងជួរមុខនោះរហូតទៅដល់១,៤លាននាក់ ប៉ុន្តែពួកគេនឹងមិនអាចទទួលយកវ៉ាក់សាំងSinovac...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅសាធារណៈរដ្ឋកុងហ្គោលោក Luca Attanasio ត្រូវបានបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារមួយនៅក្នុងសួនឧទ្យានជាតិ Vrunga National Park ភាគខាងកើតនៃប្រទេស។ យោងតាមការបញ្ជាក់របស់ក្រុមអជ្ញាធរ នៃឧទ្យានជាតិបានបញ្ជាក់ថា លោករដ្ឋទូតព្រមទាំងអង្គរក្សអ្នកបើកឡាននិងមនុស្សជាច្រើននាក់ទៀត ត្រូវបានបាញ់ សម្លាប់នៅក្នុងហេតុការណ៍ បាញ់ប្រហារយ៉ាងខ្លាំងនៅទីនោះ ហើយមនុស្សជាច្រើននាក់ទៀតបានទទួលរងរបួសធ្ងន់ធ្ងរផងដែរ។ ប្រភពដដែលបានសរសេរទៀតថា ការបាញ់ប្រហារនេះត្រូវបានគេដឹងថាគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមសកម្មប្រយុទ្ធ ដើម្បីអាចធ្វើការចាប់ពង្រត់យក ក្រុមការងារ អង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកកើតជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ ក្នុងចំណោម២៥នាក់ដែលក្រសួងរកឃើញនាថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ មិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ បើតាមក្រសួង២នាក់នេះ គឺម្នាក់ទាក់ទងអត់បាន និងម្នាក់ទៀតលើកសម្អាងថា មានកូនតូចនៅជាមួយ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីសុខាភិបាលកំពុងតែសម្របសម្រួលឲ្យបាននៅថ្ងៃ២៣ កុម្ភៈនេះហើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃ២៣ កុម្ភៈបានលើកឡើងយ៉ាងដូច្នេះថា «អ្នកជំងឺខាងលើនេះ ១នាក់...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍នោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចបិទដំណើរការ រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាបណ្តោះអាសន្នរយៈពេល ២សប្ដាហ៍ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ សូមអានសេចក្តីជូនដំណឹងលម្អិត...
បរទេស៖រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃចន្ទនេះ បានជំរុញសមភាគីសហភាពអឺរ៉ុបរបស់លោកឲ្យផ្តល់ភ្លើងខៀវ ចំពោះទណ្ឌកម្មប្រឆាំងមន្ត្រីរុស្ស៊ី ដែលទទួលខុសត្រូវចំពោះការដាក់ពន្ធនាគារលោក Alexei Navalny។ សំណើរបស់ទីក្រុងប៊ែកឡាំង គឺជាការត្រួសត្រាយផ្លូវ ដើម្បីឲ្យដាក់ទណ្ឌកម្មនៅខែក្រោយ ហើយជាអ្វីដែលសហភាពអឺរ៉ុបមាន សមាជិក២៧ប្រទេសនិយាយថា គួរតែត្រូវបានគេមើលឃើញ ជាសារមួយជូនលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថាការពិភាក្សានិងការតវ៉ា ត្រូវតែអនុញ្ញាតក្នុងប្រទេសរុស្ស៊ី។ នៅពេលមកដល់ទីក្រុងព្រួចសែល...