បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនិងប្រទេសចិន អាចនឹងធ្វើការងារជាមួយគ្នាលើបញ្ហានានា ដូចជាបម្រែបម្រួលអាកាសធាតុ និងការរាតត្បាតនៃមេរោគកូរ៉ូណា ប្រសិនបើពួកគេជួសជុលឡើងវិញនូវការខូចខាតនានា ក្នុងចំណងមិត្តភាពទ្វេភាគី។ លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋចិនផងនោះ បាននិយាយថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចរាល់ដើម្បីបើកឡើងវិញនូវកិច្ចពិភាក្សា ដ៏មានអំណោយផល ជាមួយទីក្រុងវ៉ាស៊ីតោន បន្ទាប់ពីចំណងមិត្តភាព រវាងប្រទេសទាំងពីរ បានលិចចុះដល់កម្រិតទាបបំផុត...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកនៅរាត្រីថ្ងៃទី២២កុម្ភៈនេះថាស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នេះបន្ថែម សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩។ខ្លឹមសារនៃមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ៖ មាត្រា ៤៤៖ រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន)...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅយប់ថ្ងៃទី២២ ខែ កុម្ភៈនេះ បានប្រកាសផ្អាកការបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈចំនួន ២សប្តាហ៍។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនដែលគ្រោងរៀបចំពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេសុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបានដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ខណៈនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៣ករណី បន្ថែមទៀត ហើយសម្ដេចចាត់ទុកថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ បងប្អូននៅតាមបណ្តាខេត្ត បើអាចសូមកុំឡើងមកភ្នំពេញ ជៀសវាងភាពកកកុញ និងដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុង«ព្រឹត្តិការណ៍ ២០កុម្ភៈ»។ តាមរយៈសារសំឡេងបន្ទាន់ នៅយប់នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នៅពេលនេះ «ព្រឹត្តិការណ៍ ២០កុម្ភៈ» ធ្ងន់ធ្ងរជាងព្រឹត្តិការណ៍មុនៗ ដោយត្រឹម៣ថ្ងៃប៉ុណ្ណោះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ពិនិត្យឡើងវិញនូវនីតិវិធីលំហូរការងាររបស់ខ្លួន ដើម្បីតាមដានការងារដែលត្រូវធ្វើ ជាពិសេស កាត់បន្ថយលំហូរការងារស្មុគស្មាញ ។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី២២...
ភ្នំពេញ៖តាមរយៈសារសំឡេងបន្ទាន់ នៅយប់ថ្ងៃទី២២កុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា ល្ងាចថ្ងៃទី២២ ខែកុម្ភៈនេះ មានករណីឆ្លងមេរោគកូវីដ១៩ចំនួន១៣នាក់បន្ថែមទៀត ខណៈសំណាក់រាប់រយបានកំពុងបន្តយកទៅធ្វើតេស្តដែលក្នុងរយៈពេលបីថ្ងៃមកនេះ(ចាប់ពីថ្ងៃទី២០)គឺមានករណីឆ្លងនូវមេរោគកូវីដ១៩ជិតមួយរយនាក់ហើយនោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអំពាវនាវដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តចែកម៉ាស់ ដល់បងប្អូនប្រក្រីក្រ និងអ្នកលក់ដូរទៀត ហើយបើបងប្អូនណាមានម៉ាស់ ពេលធ្វើដំណើរតាមផ្លូវត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាសុវត្ថិភាព និងសុខភាពរបស់បងប្អូនទាំងអស់។ សម្តេចតេជោ...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈសារសំឡេងបន្ទាន់ នៅយប់ថ្ងៃទី២២កុម្ភៈនេះបានសុំអង្វរករបងប្អូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់ទេ សូមមេត្តាកុំចេញទៅខាងក្រៅ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា”ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នាមើលមិនឃើញ ព្រោះអាចនិយាយបានថា ពេលនេះលំបាកជាង ព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍ ២៨ វិច្ឆិកា...