រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថា មន្ត្រីមួយរូបមកពីអង្គភាពប៉ូលិស នៅមីយ៉ាន់ម៉ា បាននិយាយប្រាប់ដល់ស៊ិនហួ នៅថ្ងៃសុក្រនេះថា លោក U Win Htein ដែលជាស្ថាបនិកនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD)របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ ។ ស្ថាបនិកវ័យ៨០ឆ្នាំ ដែលគេជឿជាក់ថា នឹងបង្ហាញពីភាពស្មោះត្រង់ចំពោះលោកស្រីប្រធានបក្ស អ៊ុងសាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យដឹងថា សម្តេច មិនអាចចាក់វ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm) បានទេនោះ ក៏ដោយសារតែ ការចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ តែប៉ុណ្ណោះ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃសុក្រនេះ សម្តេចតេជោ បានផ្ញើជូន ជនរួមជាតិជាទីគោរពស្រឡាញ់របស់សម្តេចថា ” ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួល លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋ...
(ភ្នំពេញ) ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១៖ យើងទាំងអស់គ្នាប្រាកដជាបានដឹងច្បាស់រួចមកហើយពីកំពូលសមត្ថភាពអស្ចារ្យគ្មានពីររបស់ កំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី ដែលបានបង្ហាញខ្លួន និងដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជាយើង! ប៉ុន្តែឥឡូវនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូនបន្ថែមនូវកំពូលសមត្ថភាពរបស់កាមេរ៉ា (Camera) និងប្រព័ន្ធដំណើរការដ៏អស្ចារ្យបំផុត (Super Performance) ឱ្យកាន់តែច្បាស់បន្ថែមទៀតដែលអាចផ្តល់នូវអារម្មណ៍ភ្ញាក់ផ្អើលអស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ (Make for the...
រ៉ង់ហ្គូន៖ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត ក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងទូរគមនាគមន៍រដ្ឋ MPT កំពុងរារាំងការចូលប្រើសេវាកម្មគ្រប់គ្រង ដោយក្រុមហ៊ុនហ្វេសប៊ុក នៅក្នុងប្រទេស នៅថ្ងៃព្រហស្បតិ៍ នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំយោធា បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃចន្ទ។ លិខិតមួយដែលត្រូវបានផ្សព្វផ្សាយ តាមអ៊ីធឺណិតដោយក្រសួងទំនាក់ទំនង និងព័ត៌មានកាលពីយប់មិញបានឲ្យដឹងថា ហ្វេសប៊ុក នឹងត្រូវបានបិទរហូតដល់ថ្ងៃទី០៧ ខែកុម្ភះ ដើម្បីជា ស្ថេរភាព។ អ្នកប្រើប្រាស់មួយចំនួននៅក្នុង ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា...
ភ្នំពេញ ៖ គណ:មេធាវីនៃកម្ពុជា បានសម្ដែងនូវក្ដីបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ដ្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ដែលតែងតែយកសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធទៅដោះស្រាយ ក្នុងសមត្ថកិច្ចរបស់ខ្លួន និងការបង្ខំឲ្យមេធាវីទម្លាយការសម្ងាត់វិជ្ជាជីវៈ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ គណ:មេធាវីនៃកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា«គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ដែលតែងតែយកសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធទៅដោះស្រាយក្នុងសមត្ថកិច្ចរបស់ខ្លួន និងការបង្ខំមេធាវីឱ្យ ទម្លាយការសម្ងាត់វិជ្ជាជីវៈ»។ កន្លងមកនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ឃើញថា មានមន្ត្រីនៃអាជ្ញាធរ មានសមត្ថកិច្ចមួយចំនួនបានទទួល...
រាជរដ្ឋាភិបាល បង្កើតក្រុមការងារអន្តរ ក្រសួងគ្រប់គ្រងយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១
ភ្នំពេញ ៖ តាមរយៈលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ប្រចាំកម្ពុជា រដ្ឋាភិបាលអាល្លឺម៉ង់នឹង បន្តជួយគាំទ្រកម្ពុជាលើការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេស ពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀត ផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០...
វេជ្ជបណ្ឌិតនិងបុគ្គលិកដទៃទៀត ដែលទាក់ទងជាញឹកញាប់ជាមួយអ្នកជំងឺកូវីដ១៩ ឬអ្នកដែលសង្ស័យថាឆ្លងមេរោគ នឹងស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលនឹងត្រូវបានចាក់វ៉ាក់សាំងជាមួយថ្នាំវ៉ាក់សាំង AstraZeneca ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រុមមន្រ្តី និយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារថា មនុស្សផ្សេងទៀតនៅក្នុងបញ្ជីអាទិភាពដែលនឹងត្រូវចាក់វ៉ាក់សាំងមុនគេនោះ គឺមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដែលធ្វើឱ្យពួកគេងាយរងគ្រោះ ប្រសិនបើពួកគេឆ្លងជំងឺ និងមន្រ្តីផ្នែកការទូត។ ក្រុមហ៊ុន...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសតួកគី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៧.៧៩៥នាក់ ក្នុងនោះបូករួមទាំងអ្នកដែលមិនបញ្ចេញរោគសញ្ញាចំនួន៦៣០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់២.៤៩២.៩៧៧នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគី បានកើនឡើងពី១២០ដល់២៦.២៣៧នាក់ ទន្ទឹមនឹងនេះដែរ សរុបអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់២.៣៧៩.០៧០នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយបន្ថែមទៀតចំនួន៨.៣៩នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា អត្រានៃអ្នករលាកសួតបង្កឡើងដោយជំងឺកូវីដ១៩...
ភ្នំពេញ៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម។ អនុស្សារណៈនៃការយោគយល់នេះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង...