ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឬស ក្នុងប្រទេសកម្ពុជា រយៈពេល៥ឆ្នាំ និងការរីកលូតលាស់រួមគ្នា ជាមួយនឹងនគរូបនីយកម្ម ទីក្រុង ដែលក្នុងនោះ បានកំណត់គោលដៅសំខាន់របស់ខ្លួន ដោយយកទីក្រុងភ្នំពេញ ជាទីតាំងស្នូល បន្ទាប់មកខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។ លោក Steven នាយកប្រតិបត្តិក្រុមហ៊ុនព្រីន រៀលអ៊ីស្ទេតគ្រុប បានបញ្ជាក់ថា...
ដែកថែបអ៊ីតាលីម៉ាក វី រៀបចំការប្រគល់រង្វាន់ធំ ជូនអតិថិជន ដែលឈ្នះការចាប់ឆ្នោតផ្សងសំណាងពីដែកថែបអ៊ីតាលីម៉ាក វី កាលពីថ្ងៃទី៨ មករា ២០២១ កន្លងទៅនេះ ក្នុងកម្មវីធីប្រគំតន្ត្រីអាយស៍ នៅស្ថានីយទូរទស្សន៍ហង្សមាស។ អតិថិជនដែលឈ្នះការចាប់ឆ្នោតផ្សងសំណាងលើកទីបី ចំនួន៤៥រួបបានមកបើករង្វាន់ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នៅថ្ងៃទី១៩ មករា កន្លងទៅនេះ។...
ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១៖ ត្រឹមរយៈពេលទើបតែមួយសប្តាហ៍សោះចំនួននៃការ Pre-order របស់ស្តេចមហាកំពូលស្មាតហ្វូនល្អ ផ្តាច់គេក្នុងលោក Samsung Galaxy S21 5G, Galaxy S21+ 5G និង Galaxy S21 Ultra 5G មានការគាំទ្រលើសពីការរំពឹងទុកដោយសារតែសមត្ថភាព អស្ចារ្យគ្មានពីរ...
កន្លងមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងដោយមានការណែនាំ ចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាមរយៈការធ្វើទំនើបកម្ម នូវសំណង់អាគារ រដ្ឋបាល ក៏ដូចជាកត្តាមនុស្សនិងកត្តាសម្ភារៈគ្រឿងបំពាក់គ្រប់ប្រភេទ មួយជំហានម្តងៗ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ នៅរសៀលថ្ងៃទី២០ ខែមករា...
បរទេស៖សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានបញ្ជាក់សេចក្តីប្រកាសរួមគ្នាមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ សម្រាប់ការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះឆ្នាំ២០២១ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth។ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក Christopher Miller និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace សេចក្តីប្រកាសរួមគ្នានោះ នឹងធ្វើឲ្យអាចដាក់ពង្រាយប្រើប្រាស់ឧបករណ៍និងបុគ្គលិកកងទ័ពជើងទឹកនិងកងកម្លាំងម៉ារីនអាមេរិក ជាផ្នែកនៃការដាក់ពង្រាយប្រតិបត្តិការនៃក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ។យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បានកើនឡើងលឿនហួសពីការរំពឹងទុក កាលពីឆ្នាំមិញ ដោយវាបានក្លាយជាសេដ្ឋកិច្ចដ៏ចម្បងមួយ ដែលឃើញមានការកើនឡើង ស្របពេលមានការរាតត្បាត ឆ្លងជម្ងឺកូវីដ១៩។ការិយាល័យស្ថិតិជាតិចិន នៅថ្ងៃចន្ទនេះ បានរាយការណ៍ប្រាប់ថា ផលិតផលជាតិសរុប បានកើនឡើងចំនួន២,៣ភាគរយ បើប្រៀបនឹងឆ្នាំ០១៩ ស្របពេលដែលប្រទេសនៅទូទាំងពិភពលោក ជួបប្រទះបញ្ហាលំបាក ដោយសារតែការដាក់បម្រើធ្វើដំណើរ និងការបិទព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធបានស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិក ដែលបានរស់ឡើងវិញនូវទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក (WHO) ។ ការគាំទ្រដល់អង្គការសុខភាពពិភពលោក គឺពិតជាមានសារៈសំខាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក សម្រាប់ការឆ្លើយតបដែលមានការសម្របសម្រួលប្រសើរជាងមុន ប្រឆាំងនឹងជំងឺកូវីដ-១៩ ។ អ្នកនាំពាក្យលោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពេលនេះគឺជាពេលវេលា សម្រាប់ការរួបរួមគ្នាហើយសហគមន៍អន្តរជាតិធ្វើការរួមគ្នាក្នុងសាមគ្គីភាពដើម្បីបញ្ឈប់វីរុសនេះ និងផលវិបាក...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤០នាក់ គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់៥៩.១៩៧នាក់ ។ មានករណីឆ្លងក្នុងសហគមន៍ថ្មីចំនួន០៤នាក់ និង៣៦នាក់ជាអ្នកឆ្លងជំងឺនាំចូលក្នុងប្រទេស ។ ក្រសួងបានឲ្យដឹងថា សរុបនៃអ្នកឆ្លងជំងឺថ្មីនៅក្នុងសហគមន៍បានកើនឡើង១៨នាក់ ធៀបនឹងសប្តាហ៍មុន ។ គិតត្រឹមថ្ងៃពុធ មានអ្នកជំងឺចំនួន៣២នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ឬទីតាំងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។...
(CNN) ក្រុមហ៊ុនបាននិយាយថា នៅថ្ងៃព្រហស្បតិ៍ អគ្គិភ័យបានឆាបឆេះនៅឯអគារមួយដែលកំពុងសាងសង់ នៅវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុត នៅលើពិភពលោក ប៉ុន្តែការផលិតវ៉ាក់សាំង COVID-19 នឹងមិនប៉ះពាល់ឡើយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើករបស់ការិយាល័យពន្លត់អគ្គីភ័យ នៅទីក្រុង Pune ភាគខាងត្បូងរដ្ឋ...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាមន៍ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការកើនឡើងការបោកបញ្ឆោត (Phishing) តាមអ៊ីនធឺណិតនៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងចាត់វិធានការការពារផងដែរ៕