ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសចិននិងឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)ស្តីពីការអភិវឌ្ឍ ការកសាងកម្រិតនៃសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេត និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ដែលជាកិច្ចព្រមព្រៀងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេតដំបូងគេបង្អស់ រវាងប្រទេសចិនជាមួយបណ្តាប្រទេសបរទេសដទៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ របស់ក្រសួងការបរទេសចិនកាលពី ថ្ងៃពុធបានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់ (MoU) នេះនឹងផ្តល់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកម្រិត និងបច្ចេកវិទ្យា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច ជាផ្លូវការរបស់ ឯកឧត្តម វ៉ាង...
បរទេស៖ នៅថ្ងៃនេះទូរទស្សន៍ BBCបានចេញផ្សាយពីអត្ថបទមួយ ដែលបុរសម្នាក់ត្រូវបានគេដឹងថា បានលួចរស់នៅដោយខុសច្បាប់ នៅក្នុងអាកាសយានដ្ឋានមួយរបស់អាមេរិក អស់រយៈពេល៣ខែមកហើយដោយសង្ឃឹមថា នឹងមានសុវត្ថិភាពពីវិរុសកូវីដ១៩។ បុរសដែលត្រូវបានគេស្គាល់ឈ្មោះថា Aditya Singh មានវ័យ៣៦ឆ្នាំត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីបុគ្គលិករបស់អាកាសយានដ្ឋាន បានប្រទះឃើញគាត់ហើយនិងបានទាមទារឲ្យបង្ហាញអត្តសញ្ញាណ។ Singh បានចង្អុលទៅកាបូបមួយ ដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់ក្រុមបុគ្គលិក ប៉ុន្តែបែរជាបានដឹងថាវាគឺជាកាបូបរបស់បុរសម្នាក់ទៀត ដែលបានរាយការណ៍ថាបានបាត់វាតាំងតែពីខែតុលា។ ប៉ូលីសដែលបានទទួលព័ត៌មាននេះរួចមកហើយបាននិយាយថា លោក Singh...
ភ្នំពេញ ៖ មន្រ្តីនៃអង្គការមូលនិធិសាកល សម្រាប់ធម្មជាតិ(WWF) បានថ្លែងថា នាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ដែលស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតនៅតាមតំបន់ទន្លេស្រែ ពកក្នុងទឹកដីខេត្តមណ្ឌលគិរី។យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងអំឡុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅដែនជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសអាហ្វហ្គានីស្ថាន បានបើកយុទ្ធនាការនៅទូទំាងប្រទេសកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការចាក់វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង រហូតដល់៩,៩លានកម្រិត លើកុមារដែលមានអាយុក្រោម៥ឆ្នាំ ។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះដែរ ត្រូវបានចាប់ផ្តើមឡើងរយៈពេល០៥ថ្ងៃ ខណៈដែលមាន៥៦ករណីដែលបានរកឃើញនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០២០ ៕
• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍ នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង• ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ ការពារដែលមានស្រាប់• អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី ១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ• ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ...
ភ្នំពេញ៖ អនុវត្តតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដឹកនាំដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និង រុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បាននឹងកំពុងធ្វើសកម្មភាព កាត់និងលះមែកឈើដើមធំៗ នៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស...
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានកោតសរសើរចំពោះ គណៈកម្មាធិការប្រឡងប្រណាំងអនុវត្តគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ធ្វើឲ្យគណៈកម្មាធិការអាចរៀបចំនូវរបាយការណ៍សេចក្តីព្រាង នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នក ប្រើប្រាស់យានយន្តកែច្នៃស៊ីម៉ាំង នឹងត្រូវធ្វើការណែនាំ និងផាកពិន័យជាពិសេស នាំយកយានយន្តមករក្សាទុក រយៈពេល៣ថ្ងៃ ផងដែរ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពី ការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិត ដោយ យានយន្តគ្រប់ប្រភេទ នៅរសៀលថ្ងៃទី១៨ ខែមករា...
មានតែការវិនិយោគទុនលើចំណេះវិជ្ជាប៉ុណ្ណោះ ដែលទទួលបានការប្រាក់ខ្ពស់បំផុត គឺមាននៅសាកលវិទ្យាល័យបៀលប្រាយ បាននិងបន្តបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានជំនាញ និងឯកទេសជាច្រើនដូចខាងក្រោម៖ ជនាញ គ្រប់គ្រងទូទៅ ជនាញ គណនេយ្យនិងហិរញ្ញវត្ថុ ជនាញ ធនាគារនិងហិរញ្ញវត្ថុ ជនាញ/ឯកទេស ទីផ្សារ ជនាញ ធុរកិច្ចអន្តរជាតិ ជនាញ គ្រប់គ្រងអចលនទ្រព្យនិងដីធ្លី ជនាញ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច...
ភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាទាំង២ប្រទេសជាមួយលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិត ចិនតាមប្រព័ន្ធវីដេអូ នៅរសៀល ថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២១ បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលចិនរកឃើញ នឹងចូលរួមទប់ស្កាត់ការរាតត្បាតជំងឺនេះនៅកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក។ សម្តេច...