បរទេស៖ កប៉ាល់រុស្ស៊ីរាប់សិបគ្រឿងកាលពីថ្ងៃព្រហស្បតិ៍បានចូលរួមក្នុង សមយុទ្ធយោធានៅសមុទ្របាល់ទិកយុទ្ធសាស្ត្រ បន្ទាប់ពីប្រទេស ស៊ុយអែត និង ប្រទេសហ្វាំងឡង់ ដែលថ្មីៗនេះបានប្រកាសប៉ុនប៉ងចង់ចូលរួមជាមួយអង្គការណាតូ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់នៃកងនាវាបាល់ទិករបស់ខ្លួននឹង “បំពេញការងារហ្វឹកហ្វឺនសម្រាប់ការពារផ្លូវសមុទ្រ និងមូលដ្ឋានកងនាវា” ។ សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមហាសេដ្ឋីរុស្ស៊ីចំនួន ២០នាក់ បានបើកការប្រឈមផ្លូវច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលត្រូវបានដាក់បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូ ទៅកាន់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា បុគ្គលជនជាតិរុស្ស៊ីជាង ១ ០០០នាក់ រួមទាំងលោកប្រធានាធិបតី វ្ល៉ាឌីមៀ...
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងខណៈពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៨ខែមិថុនាថា ភូមិភាគស្វយ័តស៊ីនជាំងគឺជាមូលដ្ឋានផលិតសម្ភារៈមូលដ្ឋាននៃឧស្សាហកម្មថាមពលPVដ៏ សំខាន់បំផុតលើពិភពលោក ពាក្យចចាមអារ៉ាមស្តីពី “ការបង្ខំឱ្យធ្វើពលកម្ម”នៅតំបន់ស៊ីនជាំងដែលសហរដ្ឋអាមេរិកបានប្រឌិតឡើងនោះ គឺចង់យកល្បែងនយោបាយ ដើម្បីគោលបំណងដ៏ពុតត្បុតរបស់ខ្លួនស្តីពីការគាបសង្កត់ឧត្តមភាពប្រកួតប្រជែងខាងឧស្សាហកម្មនៅតំបន់ស៊ីនជាំង ហើយផ្ទេរឧស្សាហកម្មថាមពលPV ចេញពីប្រទេសចិន។ តាមការផ្សាយដំណឹងបានឱ្យដឹងថា លោកស្រី Katherine Tai តំណាងផ្នែកពាណិជ្ជកម្មសហរដ្ឋអាមេរិកបានថ្លែងពេលថ្មីៗនេះថា ផលិតផលបន្ទះសូឡាចំនួន៨៥%គឺពឹងផ្អែកលើប្រទេសចិន ខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធស្ថិតនៅពាសពេញតំបន់ស៊ីនជាំង តែកន្លែងនោះស្ថិតមានអ្វីដែលហៅថាបញ្ហា “ការបង្ខំឱ្យធ្វើពលកម្ម”យ៉ាងធ្ងន់ធ្ងរ៕វិទ្យុមិត្តភាពកម្ពុជាចិន
នារសៀលថ្ងៃទី ៨ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅតំបន់ Sanjiangkou សកលវិទ្យាល័យ Yibin និងក្រុមហ៊ុន Jimiguangdian ស្ថិតនៅក្រុង Yibin ខេត្ត Sichuan ដើម្បីស្វែងយល់អំពីការស្តារ និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់តាមបណ្តោយទន្លេយ៉ង់សេ ការប្រកបការងាររបស់និស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ និងការច្នៃប្រឌិតថ្មីដោយម្ចាស់ការរបស់សហគ្រាសជាដើម ៕ វិទ្យុមិត្តភាពកម្ពុជាចិន
(បាងកក,០៣ មិថុនា ២០២២) ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបង្កើនជើងហោះហើរអន្តរជាតិរបស់ខ្លួន ភ្នំពេញ-បាងកក (សុវណ្ណភូមិ) ដោយបន្ថែមកាលវិភាគហោះហើរជាប្រចាំថ្ងៃ។ ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាការដកចេញនូវវិធានការ ‘Test & Go’ នៅក្នុងប្រទេសថៃផងនោះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត នឹងបង្កើនជើងហោះហើររបស់ខ្លួនដោយមានកាលវិភាគហោះហើររហូតទៅដល់ ២...
កក្រើកទៀតហើយ! នេះជាថ្ងៃដ៏ពិសេសដែលយើងទទួលបានកម្មវិធីដ៏អស្ចារ្យជាមួយនឹង ផលិតផលថ្មីៗឡូយកប់ពី ក្រុមហ៊ុន ស្មាត នោះគឺកម្មវិធី Smart Consumers Events ដែលជាកម្មវិធីដំបូងគេ ដើម្បីបើកបង្ហាញផលិតផលជាផ្លូវការរបស់ ស្មាត។ ស្មាតបានបង្កើតកម្មវិធីដ៏ល្អឥតខ្ចោះនេះឡើងដោយសារការគាំទ្រ យ៉ាងពេញទំហឹងនិងតម្រូវការយ៉ាងសន្ធឹកសន្ធាប់របស់ប្រជាជនកម្ពុជា។ ក្រុមហ៊ុនស្មាតបានរិះរកគ្រប់វិធីដើម្បីឲ្យអតិថិជនខ្លួន ទទួលបាននូវបទពិសោធន៍ថ្មីៗ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ពីផលិផលនីមួយៗផងដែរ។ កម្មវិធី Smart Consumers Event...
តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A ផ្លូវ 480...
ប្រមុខការទូតកម្ពុជា ច្រានចោលការចោទប្រកាន់ អំពីមូលដ្ឋានកងទ័ពជើងទឹករាម
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto កាលពីថ្ងៃចន្ទបានគាំទ្រប្រធានសភា Laszlo Kover ដោយនិយាយថាគាត់ត្រឹមត្រូវក្នុងការអះអាងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មាន “បញ្ហាផ្លូវចិត្ត” ដោយបានគំរាមកំហែងទៅបណ្តាប្រទេសនានាដែលព្យាយាមជួយគាត់។ ការអត្ថាធិប្បាយរបស់ Kover ដែលបានបញ្ចេញនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីចុងសប្តាហ៍ បានជំរុញឱ្យមានកំហឹងនៃការថ្កោលទោសបន្ថែមពីទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦...
បរទេស៖ ប្រទេសចិនបានចោទប្រកាន់កាណាដាថា បានរំលោភបំពានលើទឹកដីរបស់ខ្លួនក្រោមលេសនៃការត្រួតពិនិត្យការអនុលោមតាមច្បាប់របស់ប្រទេសកូរ៉េខាងជើងជាមួយនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយនិយាយថា រដ្ឋាភិបាលទីក្រុងអូតាវ៉ានឹងត្រូវទទួលខុសត្រូវចំពោះការបង្កហេតុបន្ថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “ប្រទេសចិនជំរុញឱ្យកាណាដាមើលពីភាពធ្ងន់ធ្ងរនៃឧបទ្ទវហេតុនេះ ហើយចៀសវាងការធ្វើសកម្មភាពផ្សងព្រេង ឬសកម្មភាពបង្កហេតុ បើមិនដូច្នេះទេ ផលវិបាកធ្ងន់ធ្ងរទាំងអស់នឹងត្រូវកើតដោយភាគីកាណាដា”។ បញ្ហាគឺជើងហោះហើរល្បាតរបស់យោធាកាណាដា ត្រូវបានផ្តល់សិទ្ធក្នុងការត្រួតពិនិត្យថាតើកូរ៉េខាងជើងកំពុងគេចចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែរឬទេ។...