បរទេស៖ ទេសរដ្ឋមន្ត្រីឥណ្ឌូនេស៊ីមួយរូប បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា កម្មវិធីចាក់ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ ទ្រង់ទ្រាយធំរបស់ប្រទេស គម្រោងនឹងចាប់ផ្តើមនៅសប្ដាហ៍ក្រោយនេះ ដោយកំពុងតែរង់ចាំការអនុញ្ញាត ពីទីភ្នាក់ងារចំណីអាហារនិងឱសថរបស់ប្រទេសប៉ុណ្ណោះ ស្របពេលដែលថ្នាំវ៉ាក់សាំងប្រមាណ៧សែនដូស ត្រូវបានបែកចែករួចរួល់ហើយ។ ចំណែកលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Sri Mulyani Indrawati បានមានប្រសាសន៍ប្រាប់ថា ថ្នាំវ៉ាក់សាំង នឹងត្រូវផ្តល់ឲ្យដោយឥតគិតថ្លៃនៅទូទាំងប្រទេស ជាមួយការចេញដែលគេរំពឹងថា បញ្ចប់ក្នុងរយៈ១៥ខែ ហើយរដ្ឋាភិបាលបានរំពឹងថា កម្មវិធីនេះនឹងត្រូវចំណាយប្រាក់៥,៣៣ពាន់លានដុល្លារ។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ ព្រមទាំង មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ តាមរយៈមេបញ្ជាការកងទ័ពជើងគោក បានរួមគ្នាបរិច្ចាគ ថវិកាចំនួន ៣១,១៥០ដុល្លារ និង៦,៤៦៦,០០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់នាពេលនេះ សម្រេចបាន៩០%ហើយ គ្រោងនឹងបញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ សូមជម្រាបថា គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅដល់ក្រុងកំពត មានប្រវែង១៣៤គីឡូម៉ែត្រ ដោយកម្រិតគុណភាពផ្លូវចាប់ពី DBST ទៅAC...
ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះជាការព្រលែង លើកទី១២១ ដែលលោកឧកញ៉ាបានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស..។ ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច...
សាកលវិទ្យាល័យបៀលប្រាយ (Build Bright University) ជាគ្រឹះស្ថានដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ការអប់រំកម្រិតឧត្តមសិក្សាដល់ យុវជន និងអ្នកសិក្សាស្រាវជ្រាវរាប់ម៉ឺននាក់ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន។ សាកលវិទ្យាល័យបាននិងបន្តបណ្តុះបណ្តាលជំនាញ និងឯកទេសជាច្រើនចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត ដែលស្ថិតក្នុងវិស័យមួយចំនួនរួមមាន៖ វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា វិស័យវិទ្យាសាស្រ្តសង្គម មនុស្សសាស្រ្ត និង ភាសា វិស័យវិស្វកម្មនិងស្ថាបត្យកម្ម និងវិស័យវិទ្យាសាស្រ្តកសិកម្ម។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាបេសកកម្មមួយរបស់ក្រុមអ្នកឃ្លាំមើលឆ្នេរសមុទ្ររបស់ អាមេរិកបានចាប់ផ្តើមដំណើរការក្រោយទទួលបានព័ត៌មាន អំពីការបាត់ខ្លួននៃទូកដឹកអ្នកដំណើរប្រមាណជា២០នាក់មួយគ្រឿងនៅចន្លោះ ពីឆ្នេរសមុទ្រនៃកោះបាហាម៉ាសនិងឆ្នេរសមុទ្រ នៃរដ្ឋហ្វ្លរីដា។ ប្រភពដដែលបានបញ្ជាក់ដែរថាទូកដែលមាន ផ្ទុកអ្នកដំណើរ២០នាក់ បានធ្វើដំណើរចេញពីកោះបាហាម៉ាសឆ្ពោះទៅកាន់ឆ្នេរសមុទ្រ នៃរដ្ឋហ្វ្លរីដា កាលពីថ្ងៃចន្ទនិងគួរតែធ្វើដំណើរ ទៅដល់គោលដៅ នៅថ្ងៃអង្គារ។ ការតាមស្វែងរកបានធ្វើឡើងអស់រយៈពេល៨៤ម៉ោង នៅក្នុងចន្លោះផ្ទៃដល់ទៅ៤៤ ០៣០គីឡូម៉ែត្រការ៉េ។ អជ្ញាធរបានជូនដំណឹងទៅដល់បងប្អូន និងក្រុមគ្រួសាររួចរាល់ហើយខណៈដែល ការតាមស្វែងរកហាក់ដូចជាមិនមានលទ្ធផល លើសពីនេះឡើយ៕...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាយន្តហោះខ្នាតតូចមួយគ្រឿងបានជួបហេតុការណ៍ធ្លាក់ទៅចំផ្ទះមួយខ្នង និងបានបង្កទៅជាអគ្គិសភ័យផងនោះ ត្រង់ទីក្រុង Lyon Townshipនៃរដ្ឋ Michigan។ ប្រភពដដែលបានសរសេរទៀតដែរថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៤ម៉ោងក្នុងស្រុកហើយក្រុមពន្លត់អគ្គិសភ័យបានធ្វើដំណើរមកដល់ភ្លាមៗ ផងដែរដើម្បីអាចទប់ស្កាត់ការរីករាល ដាលនៃការឆាបឆេះនៅក្នុងតំបន់។ មកដល់ពេលនេះនៅមិនទាន់ មានព័ត៌មានលំអិតអំពីការធ្លាក់នេះ បន្ថែមនោះទេដោយបានត្រឹមដឹងថាគេអាចប្រទះឃើញពីឡុតនៅកន្លែងកើតហេតុហើយ ប៉ុន្តែចំនួនអ្នកធ្វើដំណើរឬប្រភេទយន្តហោះ គឺមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ក្រុងកោះរ៉ុង៖ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានជួយសង្គ្រោះ ជនរងគ្រោះចំនួន៤នាក់ ដែលជួបហេតុការណ៍លិចទូកនៅក្នុងសមុទ្រ ត្រង់ចំណុច ឃ្លងកោះថាស និងកោះដែកគោល កាលពីម៉ោងជាង ៥ ព្រឹកព្រលឹមថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១ ។ សមត្ថកិច្ចឲ្យដឹងថា ទូកដែលលិចនេះជាទូកដឹកសំរាម ចេញដំណើរពីចំណុចផែ ៥២...
បរទេស៖សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitt Romney នៅថ្ងៃសុក្រសប្ដាហ៍នេះ បានជំរុញរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យចុះឈ្មោះភ្លាមៗ នូវគ្រូពេទ្យសត្វ ពេទ្យក្នុងសង្គ្រាម និងអ្នកផ្សេងទៀត នៅក្នុងយុទ្ធនាការថ្នាក់ជាតិ ដើម្បីគ្រប់គ្រងការចាក់ថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា និងបន្ថយល្បឿននៃការកើនឡើងក្នុងចំនួនអ្នកចូលមន្ទីរពេទ្យ និងអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩។ សមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សសាធារណរដ្ឋរូបនេះ បានស្នើឲ្យមានសកម្មភាពកាន់ខ្លាំងឡើង ស្របពេលដែលរដ្ឋបាលលោក ត្រាំ នៅឆ្ងាយពីគោលដៅក្នុងការចាក់ថ្នាំវ៉ាក់សាំងឲ្យប្រជាជនអាមេរិក២០លាននាក់ ជាមួយនឹងដូសដំបូងក្នុងចំណោមដូសពីរដែលត្រូវការជាចាំបាច់ នៅចុងឆ្នាំ២០២០។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ម៉ាស ចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ នៅថ្ងៃទី៤ ខែមករាឆ្នាំ ២០២១ខាងមុខ នេះ។ បើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា តាមការគ្រោងទុក នៅថ្ងៃទី៤ មករា ខាងមុខនេះ លោក អ៊ុច...